
រដ្ឋបាលឃុំលាច សហការជាមួយមណ្ឌលសុខភាព ភ្នំក្រវាញ បើកកិច្ចប្រជុំរៀបចំផែនការទប់ស្កាត់ជំងឺគ្រុនឈាម
រដ្ឋបាលឃុំលាច សហការជាមួយមណ្ឌលសុខភាពភ្នំក្រវាញ បានរៀបចំកិច្ចប្រជុំយ៉ាងសំខាន់មួយ ដើម្បីរៀបចំផែនការសកម្មភាពក្នុងការទប់ស្កាត់ និងបង្ការជំងឺគ្រុនឈាមនៅក្នុងមូលដ្ឋាន។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកជំទប់ទី១ ឃុំលាច, លោកប្រធានមណ្ឌលសុខភាព, លោកមេភូមិទាំង ៨ភូមិ ព្រមទាំងលោក-លោកស្រី សមាជិកក្រុមទ្រទ្រង់សុខភាពភូមិទាំង ៨ភូមិ សរុបអ្នកចូលរួមចំនួន ២៧ នាក់ (ក្នុងនោះមានស្រី ១៧ នាក់)។











