
ប្រជុំពិភាក្សាជាមួយទីចាត់ការសុខាភិបាលនៃអគ្គបញ្ជាការដ្ឋាន ដើម្បីពង្រឹងការថែទាំសុខភាពកងទ័ពការពារព្រំដែន
ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នៅមណ្ឌលសុខភាពប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង តំណាងលោកវេជ្ជបណ្ឌិត តឹក សុភាព ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តពោធិ៍សាត់ ព្រមទាំងក្រុមគ្រូពេទ្យ បានជួបប្រជុំពិភាក្សាការងារយ៉ាងសំខាន់ជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ទោ ញ៉ែម សុខ័ន្ធី នាយកទីចាត់ការសុខាភិបាលនៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ និងជាសមាជិកគណៈបញ្ជាការឯកភាពសមរភូមិព្រំដែនកម្ពុជា-ថៃ ព្រមទាំងក្រុមការងារ។ កិច្ចប្រជុំនេះបានផ្តោតសំខាន់លើការពិនិត្យ ព្យាបាល និងសង្គ្រោះដល់វីរកងទ័ពការពារព្រំដែន ព្រមទាំងការត្រៀមបម្រុងឱសថ និងបរិក្ខារពេទ្យឱ្យបានគ្រប់គ្រាន់។ ជាមួយគ្នានោះដែរ ភាគីទាំងពីរក៏បានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំបន្ថែមទៀត ដើម្បីធានាដល់ការថែទាំ និងលើកកម្ពស់សុខភាពរបស់កងកម្លាំងការពារព្រំដែន នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ឱ្យបានកាន់តែល្អប្រសើរឡើង។











