ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធនធានទឹក និងឧតុនិយម

អប់រំ និងកីឡា
លោក លឹម វុទ្ធី ចុះពិនិត្យសកម្មភាពអប់រំ និងសោភណភាពនៅសាលាបឋមសិក្សា និងអនុវិទ្យាល័យក្នុងខេត្ត
ខេត្តពោធិ៍សាត់៖ លោក លឹម វុទ្ធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត រួមជាមួយក្រុមការងារ បានអញ្ជើញចុះពិនិត្យផ្ទាល់នូវសកម្មភាពរៀន និងបង្រៀន ព្រមទាំងស្ថានភាពទូទៅនៅតាមគ្រឹះស្ថានសិក្សាមួយចំនួន នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។
សាលារៀនដែលក្រុមការងារបានចុះពិនិត្យរួមមាន៖ សាលាបឋមសិក្សាភូមិអូរ សាលាបឋមសិក្សាបត់ត្រាច និងអនុវិទ្យាល័យដូងជ្រុំ។ ក្នុងការចុះពិនិត្យនេះ លោកប្រធានមន្ទីរបានផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការងារបរិស្ថាន សោភណភាព អនាម័យជុំវិញសាលា ព្រមទាំងឥរិយាបថ និងវិន័យរបស់លោកគ្រូ-អ្នកគ្រូ និងប្អូនៗសិស្សានុសិស្ស ដើម្បីលើកកម្ពស់គុណភាពអប់រំ និងបរិយាកាសសិក្សាឱ្យកាន់តែប្រសើរឡើង៕


អប់រំ និងកីឡា
មន្ទីរអប់រំខេត្ត ចូលរួមសិក្ខាសាលាថ្នាក់ជាតិ រយៈពេល ២ថ្ងៃ ដើម្បីជំរុញការផ្តល់អាហារតាមសាលារៀនដោយប្រើកសិផលសហគមន៍
ខេត្តសៀមរាប៖ នៅថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២៦ លោក បេង ឆវីរៈ អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ឆ្នាំ២០២៦។
សិក្ខាសាលាថ្នាក់ជាតិនេះ មានរយៈពេល ២ថ្ងៃ (ចាប់ពីថ្ងៃទី០៨ ខែកក្កដា) ដោយប្រារព្ធឡើងនៅសណ្ឋាគារសុខាល័យអង្គរ ខេត្តសៀមរាប។
កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងឆ្លុះបញ្ចាំងពីលទ្ធផលការងារ ផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងយន្តការអនុវត្តកម្មវិធីផ្តល់អាហារដល់សិស្សានុសិស្សនៅតាមសាលារៀនគោលដៅ ដោយផ្អែកលើការបញ្ជាទិញកសិផលផ្ទាល់ពីប្រជាកសិករក្នុងសហគមន៍ ដើម្បីរួមចំណែកលើកកម្ពស់អាហារូបត្ថម្ភ កាត់បន្ថយការបោះបង់ការសិក្សា និងជួយជំរុញសេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែរីកចម្រើន៕


អប់រំ និងកីឡា
ប្រធានមន្ទីរអប់រំខេត្តពោធិ៍សាត់ ចុះពិនិត្យមណ្ឌលប្រឡងអនុវិទ្យាល័យពោធិ៍សាត់ ដែលមានបេក្ខជនជាង ៥០០នាក់
ខេត្តពោធិ៍សាត់៖ លោក លឹម វុទ្ធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ រួមដំណើរដោយលោក ម៉ក់ ពេញ ប្រធានការិយាល័យប្រឡង បានអញ្ជើញចុះពិនិត្យ និងសង្កេតការណ៍ដោយផ្ទាល់ នៅមណ្ឌលប្រឡងអនុវិទ្យាល័យពោធិ៍សាត់ នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦។
នៅក្នុងមណ្ឌលប្រឡងអនុវិទ្យាល័យពោធិ៍សាត់នេះ មានបេក្ខជនចូលរួមប្រឡងសរុបចំនួន ៥០៤ នាក់ (ក្នុងនោះមានសិស្សស្រីចំនួន ២៧៧ នាក់)។ ការចុះពិនិត្យនេះ គឺដើម្បីធានាឱ្យដំណើរការនៃការប្រឡងប្រព្រឹត្តទៅដោយរលូន មានតម្លាភាព និងស្របតាមបទប្បញ្ញត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា៕


អប់រំ និងកីឡា
មន្ទីរអប់រំ យុវជន និងកីឡាខេត្ត បើកកិច្ចប្រជុំកែសម្រួលបទបង្ហាញស្តីពី ការកសាងអង្គភាពផ្តល់សេវាសាធារណៈគំរូ
ពោធិ៍សាត់៖ លោក លឹម វុទ្ធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើ បទបង្ហាញស្តីពី ការចែករំលែកបទពិសោធនៃការចូលរួមរបស់រដ្ឋបាលខេត្ត ក្នុងការកសាងអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងនៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ក្នុងគោលបំណងពិនិត្យ ពិភាក្សា កែសម្រួល និងបំពេញបន្ថែមនូវចំណុចខ្វះខាតទាំងឡាយ ដើម្បីឱ្យបទបង្ហាញនេះកាន់តែមានភាពគ្រប់ជ្រុងជ្រោយ ត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់៕


អប់រំ និងកីឡា
មន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ បើកកិច្ចប្រជុំគណៈមេប្រយោគ ត្រៀមលក្ខណៈប្រឡងឌីប្លូម
កាលពីរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ លោក លឹម វុទ្ធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ បានអញ្ជើញបើកកិច្ចប្រជុំគណៈមេប្រយោគប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម)។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិភាក្សា និងពង្រឹងការងារត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយ សម្រាប់សម័យប្រឡងដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ ក្នុងគោលដៅធានាឱ្យបាននូវភាពរលូន តម្លាភាព និងភាពត្រឹមត្រូវ ស្របតាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា៕


អប់រំ និងកីឡា
រត់ដើម្បីបរិស្ថានបៃតង នៅកោះទឹកឱប ក្នុងស្មារតីរួបរួមដើម្បីកម្ពុជាបៃតង និងការអភិវឌ្ឍមូលដ្ឋានប្រកបដោយចីរភាព
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកភ្នំក្រវាញ រួមជាមួយលោក ហេង សុភាណា អភិបាលរងខេត្ត, លោក ផង់ សារិន ប្រធានក្រុមការងារចុះជួយឃុំព្រងិល ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងអ្នកចូលរួមសរុបចំនួន៣១៤នាក់។


អប់រំ និងកីឡា
ដើម្បីបង្កើនទម្លាប់រស់នៅស្អាតនិងភាពជាអ្នកដឹកនាំ អនុវិទ្យាល័យពោធិ៍សាត់ ជូនលិខិតសរសើរដល់ថ្នាក់រៀននិងសិស្សឆ្នើម
(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ នេះ អនុវិទ្យាល័យពោធិ៍សាត់ បានរៀបចំកម្មវិធីប្រគល់រង្វាន់ និងលិខិតសរសើរ ជូនដល់ «ថ្នាក់រៀនស្អាត និងសិស្សច្បងសកម្ម» ប្រចាំឆ្នាំសិក្សា២០២៥-២០២៦ យ៉ាងរំភើប រីករាយ។
កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងចម្បង ដើម្បីលើកទឹកចិត្ត ក៏ដូចជាបណ្តុះបណ្តាលទម្លាប់ឱ្យសិស្សានុសិស្សទាំងអស់ ចេះរស់នៅក្នុងភាពស្អាត មានអនាម័យល្អ និងពង្រឹងស្មារតីភាពជាអ្នកដឹកនាំនៅក្នុងខ្លួន ទាំងក្នុងពេលបច្ចុប្បន្នកំពុងសិក្សា និងទៅថ្ងៃអនាគត។


អប់រំ និងកីឡា
លោក លឹម វុទ្ធី ចុះពិនិត្យការបង្រៀនបំប៉នបន្ថែមដល់សិស្សថ្នាក់ទី១២ នៅវិទ្យាល័យពោធិ៍សាត់
លោក លឹម វុទ្ធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ បានអញ្ជើញចុះពិនិត្យមើលសកម្មភាពនៃការបង្រៀនបំប៉នបន្ថែមដោយផ្ទាល់ នាព្រឹកថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២៦ នៅក្នុងវិទ្យាល័យពោធិ៍សាត់។
លោកប្រធានមន្ទីរ បានប្រាប់ថាការចុះពិនិត្យនេះគឺដើម្បីតាមដាន និងជំរុញការបំប៉នសមត្ថភាពសិស្សានុសិស្សថ្នាក់ទី១២ ក្នុងការត្រៀមលក្ខណៈសម្បត្តិឱ្យបានល្អប្រសើរ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលខិតជិតមកដល់៕


អប់រំ និងកីឡា
ប្រតិភូអប់រំ និងលោកគ្រូ-អ្នកគ្រូមកពីស្រុកវាលវែង ធ្វើទស្សនកិច្ចសិក្សាដកស្រង់បទពិសោធន៍ «សាលារៀនគំរូ» នៅវិទ្យាល័យតាលោ
ដំណើរបំពេញទស្សនកិច្ចសិក្សានេះ គឺផ្តោតសំខាន់ទៅលើការស្វែងយល់ពី «ស្តង់ដាសាលារៀនគំរូ» ដែលរួមមាន៖ បទពិសោធន៍នៃការដឹកនាំ និងការគ្រប់គ្រងសាលារៀន, វិធីសាស្ត្រនៃការរៀន និងបង្រៀន (តាមរយៈការធ្វើថ្នាក់និទស្សន៍ផ្ទាល់), ព្រមទាំងការអប់រំសីលធម៌ និងឥរិយាបថរបស់គ្រូនិងសិស្ស។ បទពិសោធន៍ល្អៗទាំងនេះ នឹងក្លាយជាទុនដ៏មានតម្លៃសម្រាប់យកទៅអភិវឌ្ឍ និងលើកកម្ពស់គុណភាពអប់រំនៅក្នុងសាលារៀនរបស់ខ្លួន ឱ្យកាន់តែប្រសើរឡើងស្របតាមគោលនយោបាយកំណែទម្រង់អប់រំរបស់រាជរដ្ឋាភិបាល។


អប់រំ និងកីឡា
ការចុះអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ គ្រឿងញៀន និងក្មេងទំនើង នៅវិទ្យាល័យហ៊ុនសែនភ្នំក្រវាញ
នៅក្នុងឱកាសនោះដែរ ក្រុមការងារក៏បានចែកជូននូវខិតប័ណ្ណអប់រំអំពីសុវត្ថិភាពចរាចរណ៍ និងខិតប័ណ្ណស្តីពីផលប៉ះពាល់នៃគ្រឿងញៀនដល់សិស្សានុសិស្សគ្រប់ៗគ្នា។ អ្វីដែលកាន់តែញ៉ាំងឱ្យបរិយាកាសរីករាយ និងទទួលបានចំណេះដឹងកាន់តែច្បាស់លាស់នោះ គឺមានការបង្កើតកម្មវិធីសួរសំណួរ-ឆ្លើយសំណួរ ព្រមទាំងមានការផ្តល់រង្វាន់លើកទឹកចិត្តជាមួកសុវត្ថិភាព និងសៀវភៅ ជូនដល់សិស្សានុសិស្សដែលឆ្លើយត្រូវផងដែរ។


អប់រំ និងកីឡា
កិច្ចប្រជុំប្រចាំខែមិថុនា ដើម្បីពង្រឹងគុណភាពអប់រំ និងស្ដង់ដាសាលារៀនគំរូ
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក បេង ឆវីរៈ អនុប្រធានមន្ទីរ, តំណាងសាលាគរុកោសល្យ និងវិក្រឹតការខេត្ត, លោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យជំនាញ, ព្រមទាំងប្រធាន-អនុប្រធានការិយាល័យអប់រំក្រុង-ស្រុក និងមន្ត្រីទទួលបន្ទុកតាមផ្នែកនានា។


អប់រំ និងកីឡា
ក្រុមហ៊ុនណាហ្គាវើលដ៍ សហការជាមួយ ស.យ.ក.ស ស្រុកវាលវែង ឧបត្ថម្ភកុំព្យូទ័រ ៨៥គ្រឿង ដល់វិទ្យាល័យ និងអនុវិទ្យាល័យ ដើម្បីលើកកម្ពស់វិស័យអប់រំ
សកម្មភាពសប្បុរសធម៌ដ៏ធំធេងនេះ ធ្វើឡើងក្នុងគោលបំណងបើកឱកាសឱ្យសិស្សានុសិស្សនៅតាមគ្រឹះស្ថានសិក្សារដ្ឋ អាចមានលទ្ធភាពទទួលបានការសិក្សាស្រាវជ្រាវ និងអនុវត្តផ្ទាល់លើប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដែលជាតម្រូវការចាំបាច់មិនអាចខ្វះបានសម្រាប់ការសិក្សាក្នុងសម័យកាលទំនើបនេះ។


អប់រំ និងកីឡា
រាជរដ្ឋាភិបាល អំពាវនាវដល់អាណាព្យាបាល និងភាគីពាក់ព័ន្ធនានាចូលរួមជំរុញកូន ឬយុវជនឱ្យមកចុះឈ្មោះចូល រៀនក្នុងកម្មវិធី TVET ១,៥លាននាក់
ការអំពាវនាវរបស់សម្តេចធិបតី៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់មាតាបិតា អាណាព្យាបាល និងភាគីពាក់ព័ន្ធ ឱ្យចូលរួមជំរុញ និងលើកទឹកចិត្តកូនៗ ឬយុវជនឱ្យមកចុះឈ្មោះរៀនក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ចំនួន ១,៥លាននាក់ ឱ្យបានចប់សព្វគ្រប់ ស្របតាមអភិក្រម «រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ»។

