
ប្រធានមន្ទីរអប់រំខេត្តពោធិ៍សាត់ ចុះពិនិត្យមណ្ឌលប្រឡងអនុវិទ្យាល័យពោធិ៍សាត់ ដែលមានបេក្ខជនជាង ៥០០នាក់
ខេត្តពោធិ៍សាត់៖ លោក លឹម វុទ្ធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ រួមដំណើរដោយលោក ម៉ក់ ពេញ ប្រធានការិយាល័យប្រឡង បានអញ្ជើញចុះពិនិត្យ និងសង្កេតការណ៍ដោយផ្ទាល់ នៅមណ្ឌលប្រឡងអនុវិទ្យាល័យពោធិ៍សាត់ នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦។ នៅក្នុងមណ្ឌលប្រឡងអនុវិទ្យាល័យពោធិ៍សាត់នេះ មានបេក្ខជនចូលរួមប្រឡងសរុបចំនួន ៥០៤ នាក់ (ក្នុងនោះមានសិស្សស្រីចំនួន ២៧៧ នាក់)។ ការចុះពិនិត្យនេះ គឺដើម្បីធានាឱ្យដំណើរការនៃការប្រឡងប្រព្រឹត្តទៅដោយរលូន មានតម្លាភាព និងស្របតាមបទប្បញ្ញត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា៕











