
មន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ បើកកិច្ចប្រជុំគណៈមេប្រយោគ ត្រៀមលក្ខណៈប្រឡងឌីប្លូម
កាលពីរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ លោក លឹម វុទ្ធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ បានអញ្ជើញបើកកិច្ចប្រជុំគណៈមេប្រយោគប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម)។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិភាក្សា និងពង្រឹងការងារត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយ សម្រាប់សម័យប្រឡងដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ ក្នុងគោលដៅធានាឱ្យបាននូវភាពរលូន តម្លាភាព និងភាពត្រឹមត្រូវ ស្របតាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា៕











