
លោក លឹម វុទ្ធី ចុះពិនិត្យសកម្មភាពអប់រំ និងសោភណភាពនៅសាលាបឋមសិក្សា និងអនុវិទ្យាល័យក្នុងខេត្ត
ខេត្តពោធិ៍សាត់៖ លោក លឹម វុទ្ធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត រួមជាមួយក្រុមការងារ បានអញ្ជើញចុះពិនិត្យផ្ទាល់នូវសកម្មភាពរៀន និងបង្រៀន ព្រមទាំងស្ថានភាពទូទៅនៅតាមគ្រឹះស្ថានសិក្សាមួយចំនួន នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។ សាលារៀនដែលក្រុមការងារបានចុះពិនិត្យរួមមាន៖ សាលាបឋមសិក្សាភូមិអូរ សាលាបឋមសិក្សាបត់ត្រាច និងអនុវិទ្យាល័យដូងជ្រុំ។ ក្នុងការចុះពិនិត្យនេះ លោកប្រធានមន្ទីរបានផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការងារបរិស្ថាន សោភណភាព អនាម័យជុំវិញសាលា ព្រមទាំងឥរិយាបថ និងវិន័យរបស់លោកគ្រូ-អ្នកគ្រូ និងប្អូនៗសិស្សានុសិស្ស ដើម្បីលើកកម្ពស់គុណភាពអប់រំ និងបរិយាកាសសិក្សាឱ្យកាន់តែប្រសើរឡើង៕











