
មន្ទីរអប់រំ យុវជន និងកីឡាខេត្ត បើកកិច្ចប្រជុំកែសម្រួលបទបង្ហាញស្តីពី ការកសាងអង្គភាពផ្តល់សេវាសាធារណៈគំរូ
ពោធិ៍សាត់៖ លោក លឹម វុទ្ធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើ បទបង្ហាញស្តីពី ការចែករំលែកបទពិសោធនៃការចូលរួមរបស់រដ្ឋបាលខេត្ត ក្នុងការកសាងអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងនៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ក្នុងគោលបំណងពិនិត្យ ពិភាក្សា កែសម្រួល និងបំពេញបន្ថែមនូវចំណុចខ្វះខាតទាំងឡាយ ដើម្បីឱ្យបទបង្ហាញនេះកាន់តែមានភាពគ្រប់ជ្រុងជ្រោយ ត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់៕











