ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធនធានទឹក និងឧតុនិយម

សកម្មភាពអាជ្ញាធរ
រដ្ឋបាលឃុំទាំង៧ ក្នុងស្រុកបាកាន នាំគ្នាចូលរួមយុទ្ធនាការសម្អាតបរិស្ថាន និងដាំកូនឈើ ដើម្បីលើកកម្ពស់សោភ័ណភាពមូលដ្ឋាន
កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ស្របតាមបទបញ្ជារបស់រដ្ឋបាលស្រុកបាកាន និងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ក្រោមទិសស្លោក «បាកានស្អាត» «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និង «កម្ពុជាស្អាតខ្មែរធ្វើបាន» អាជ្ញាធរមូលដ្ឋាន មន្ត្រីរាជការ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋ បានសហការគ្នាចូលរួមយ៉ាងសកម្មក្នុងចលនាសម្អាតអនាម័យតាមដងផ្លូវ និងដាំកូនឈើ។
សកម្មភាពបរិស្ថានដ៏មានសារៈសំខាន់នេះ ត្រូវបានអនុវត្តឡើងយ៉ាងផុសផុលនៅក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលឃុំចំនួន៧ រួមមាន៖ ឃុំបឹងបត់កណ្តោល, ឃុំស្នាមព្រះ, ឃុំត្រពាំងជង, ឃុំអូរតាប៉ោង, ឃុំមេទឹក, ឃុំរំលេច និងឃុំស្វាយដូនកែវ ដើម្បីរួមគ្នាបង្កើត «ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក»៕


សកម្មភាពថ្នាក់ដឹកនាំ
យុវជនខេត្តពោធិ៍សាត់ បង្ហាញក្តីសង្ឃឹមលើសន្តិភាព និងការអភិវឌ្ឍ តាមរយៈការពង្រឹងចំណេះដឹងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
ក្រុមយុវជននៅក្នុងខេត្តពោធិ៍សាត់ បានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំលើស្ថិរភាពសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់របស់ប្រទេសជាតិ ដោយយកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងចំណេះដឹងធ្វើជាគ្រឹះមូលដ្ឋានសំខាន់។
ជាមួយគ្នានេះ ពួកគេក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលជានិច្ចកាលតែងតែខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃ ដើម្បីបុព្វហេតុជាតិ និងអនាគតដ៏រុងរឿងរបស់ប្រជាពលរដ្ឋគ្រប់ៗរូប៕


សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកតាលោសែនជ័យ ចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីការផ្តល់សេវារដ្ឋបាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា
លោក សឺន សាក់សារ៉ាន់ ប្រធានក្រុមប្រឹក្សាស្រុកតាលោសែនជ័យ បានដឹកនាំអភិបាលរងស្រុក នាយករដ្ឋបាល និងការិយាល័យអង្គភាពជំនាញពាក់ព័ន្ធ ចូលរួមក្នុង សិក្ខាសាលាផ្សព្វផ្សាយប្រកាសអន្តរក្រសួង ស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។
សិក្ខាសាលានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមរយៈប្រព័ន្ធបញ្ជូនវីដេអូពីចម្ងាយ (Zoom Meeting) នៅសាលប្រជុំសាលាស្រុកតាលោសែនជ័យ៕


សកម្មភាពអាជ្ញាធរ
គណៈបញ្ជាការឯកភាពស្រុកក្រគរ ចុះល្បាតទប់ស្កាត់បទល្មើសព្រៃឈើនៅចំណុចភ្នំខុស
កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ យោងតាមកិច្ចចង្អុលការរបស់លោកអភិបាលស្រុកក្រគរ ក្រុមការងារគណៈបញ្ជាការឯកភាពស្រុក ដឹកនាំដោយលោក គឺ គឹមណូ សហការជាមួយផ្នែករដ្ឋបាលព្រៃឈើក្រគរ បានចុះល្បាតទប់ស្កាត់បទល្មើសនៅចំណុចភ្នំខុស ដោយបែងចែកជាពីរក្រុម។ ជាលទ្ធផល ក្រុមទី១ ដែលល្បាតតាមទិសខាងត្បូង បានរកឃើញ និងដកហូតបង្គោលរបងឈើចំនួន ៣កំណាត់ ដែលទើបដកទម្លាក់ពីលើភ្នំ (មិនជួបមនុស្សឡើយ) ខណៈក្រុមទី២ ល្បាតតាមទិសខាងជើង មិនជួបប្រទះបទល្មើសនោះទេ៕


ធនធានទឹក និងឧតុនិយម
សេចក្តីជូនដំណឹងអំពីស្ថានភាពធាតុអាកាសខេត្តពោធិ៍សាត់ សម្រាប់ថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ២០២៦
សេចក្តីជូនដំណឹងអំពីស្ថានភាពធាតុអាកាសខេត្តពោធិ៍សាត់ សម្រាប់ថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ២០២៦


សន្តិសុខសង្គម
ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បើកកិច្ចប្រជុំបូកសរុបលទ្ធផល និងពង្រឹងការងារបង្ក្រាបបទល្មើសព្រហ្មទណ្ឌ
ពោធិ៍សាត់៖ កាលពីពេលថ្មីៗនេះ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ លោកវរសេនីយ៍ឯក ហែម មុនី ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌប្រចាំខែមិថុនា ព្រមទាំងដាក់ចេញទិសដៅអនុវត្តបន្ត ដោយមានការចូលរួមពីមន្ត្រីនគរបាលយុត្តិធម៌ និងជំនាញតាមអធិការដ្ឋានក្រុង-ស្រុកទាំង៧។
ក្នុងកិច្ចប្រជុំនោះ លោកស្នងការរងបានដាក់ចេញវិធានការសំខាន់ៗ រួមមាន៖ ការបំពេញនីតិវិធីច្បាប់ឱ្យបានត្រឹមត្រូវ ការតាមដានទីតាំងប្រឈម និងរឹតបន្តឹងកន្លែងទទួលបញ្ចាំ ការបង្កើនការស៊ើបអង្កេតដោយរក្សាការសម្ងាត់ ការទប់ស្កាត់ក្មេងទំនើង ព្រមទាំងការអប់រំប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នការពារទ្រព្យសម្បត្តិ។ ទន្ទឹមនឹងនោះ លោកវរសេនីយ៍ឯក ឡាង ម៉ៅ នាយការិយាល័យបុគ្គលិក ក៏បានប្រកាសផ្ទៃក្នុងសម្រួលភារកិច្ចមន្ត្រីនគរបាលជាតិចំនួន ២រូប ដើម្បីពង្រឹងប្រសិទ្ធភាពដឹកនាំ និងការអនុវត្តការងារក្នុងអង្គភាពផងដែរ៕


សកម្មភាពអាជ្ញាធរ
មណ្ឌលសុខភាពបឹងបត់កណ្តោល ស្រុកបាកាន ទទួលបានជ័យលាភីជាអង្គភាពផ្តល់សេវាសាធារណៈគំរូ ចំណាត់ថ្នាក់លេខ៦ ទូទាំងប្រទេស
ពោធិ៍សាត់៖ មណ្ឌលសុខភាពបឹងបត់កណ្តោល ស្ថិតក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ ត្រូវបានប្រកាសទួលបានជ័យលាភីជា អង្គភាពផ្តល់សេវាសាធារណៈគំរូ ប្រចាំឆ្នាំ២០២៥ ដោយដណ្តើមបានចំណាត់ថ្នាក់លេខ៦។
សមិទ្ធផលដ៏ត្រចះត្រចង់នេះ គឺជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាលទាំងអស់ ក្នុងការផ្តល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋប្រកបដោយភាពស្មោះត្រង់ តម្លាភាព និងគុណភាពខ្ពស់ ដើម្បីរួមចំណែកដល់ការរីកចម្រើនក្នុងមូលដ្ឋាន៕


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលរងខេត្តពោធិ៍សាត់ ចុះពិនិត្យការអនុវត្តគម្រោងផ្លូវបេតុងក្នុងឃុំលាច និងឃុំព្រងិល ស្រុកភ្នំក្រវាញ
លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាង ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងស្ថាបនាផ្លូវបេតុង ស្ថិតនៅក្នុងឃុំលាច និងឃុំព្រងិល ស្រុកភ្នំក្រវាញ ដើម្បីធានាគុណភាព និងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦៕


សកម្មភាពអាជ្ញាធរ
រដ្ឋបាលក្រុងពោធិ៍សាត់ សហការជាមួយក្រសួងទេសចរណ៍ ចុះវាយតម្លៃការរៀបចំ «ទីក្រុងទេសចរណ៍គ្មានផ្សែងបារី»
ពោធិ៍សាត់៖ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងប្រតិភូ ដើម្បីចុះពិនិត្យ និងវាយតម្លៃការអនុវត្តជាក់ស្តែង កាលពីព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ នៃសកម្មភាពចុះវាយតម្លៃដែលមានរយៈពេលពេញមួយថ្ងៃនេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យមើលវឌ្ឍនភាពការងាររបស់រដ្ឋបាលក្រុងពោធិ៍សាត់ ក្នុងការត្រៀមខ្លួនជា «ទីក្រុងទេសចរណ៍គ្មានផ្សែងបារី» ដើម្បីលើកកម្ពស់សុខុមាលភាពសាធារណៈ និងទាក់ទាញភ្ញៀវទេសចរ៕


សកម្មភាពអាជ្ញាធរ
អភិបាលស្តីទីស្រុកវាលវែង ដឹកនាំក្រុមការងារចុះកាត់ស្មៅ និងដាំកូនឈើបន្ថែមនៅជើងភ្នំទំព័រ
ពោធិ៍សាត់៖ លោក សុង សុធា អភិបាលស្តីទីនៃគណៈអភិបាលស្រុកវាលវែង បានដឹកនាំក្រុមការងារ រួមមានសមាជិកក្រុមប្រឹក្សាស្រុក ប្រធានការិយាល័យ អាជ្ញាធរឃុំ-ភូមិ និងប្រជាការពារ ចុះយុទ្ធនាការតុបតែង កាត់ស្មៅ និងដាំជួសកូនឈើបន្ថែម។
សកម្មភាពនេះបានធ្វើឡើងនៅចំណុចជើងភ្នំទំព័រ ស្ថិតក្នុងភូមិទំព័រ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦៕


សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកក្រគរ បើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ
ពោធី៍សាត់៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំរដ្ឋបាលស្រុកក្រគរ រួមមាន លោក ពិន មួន សមាជិកក្រុមប្រឹក្សាស្រុក (តំណាងប្រធានក្រុមប្រឹក្សាស្រុក) និងលោក អ៊ន សុផល្លា អភិបាលស្រុកក្រគរ បានអញ្ជើញជាអធិបតីក្នុង សិក្ខាសាលាផ្សព្វផ្សាយប្រកាសអន្តរក្រសួង ស្តីពីការផ្តល់សេវារដ្ឋបាល របស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងនៅសាលប្រជុំរដ្ឋបាលស្រុកក្រគរ ដោយធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញ (Zoom Meeting)៕


អប់រំ និងកីឡា
លទ្ធផលដែលទទួលបានក្នុងការចូលរួមប្រឡងប្រណាំងអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលប្រចាំឆ្នាំ២០២៥ គឺជ័យលាភី ចំណាត់ថ្នាក់លេខ៦
លទ្ធផលដែលទទួលបានក្នុងការចូលរួមប្រឡងប្រណាំងអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលប្រចាំឆ្នាំ២០២៥ គឺជ័យលាភី ចំណាត់ថ្នាក់លេខ៦


នយោបាយ
ក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ផ្ទះព្រៃ ចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនសមាជិកបក្សមានជំងឺ និងខ្វះខាត
ពោធិ៍សាត់៖ លោក ពៅ ពិសិដ្ឋ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ផ្ទះព្រៃ បានដឹកនាំក្រុមការងារ អមដំណើរដោយលោក ប៊ូ ប៊ុនថន នាយកវិទ្យាល័យទាចំរ៉ាត់ លោកគ្រូ-អ្នកគ្រូ ព្រមទាំងប្រធាន អនុប្រធានគណបក្សសង្កាត់ និងសមាជិកសាខាបក្សភូមិសំពៅមាស ចុះសំណេះសំណាល និងសួរសុខទុក្ខសមាជិកគណបក្សដែលមានជំងឺ និងជីវភាពខ្វះខាតក្នុងមូលដ្ឋាន នារសៀលថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២៦។
នៅក្នុងឱកាសនោះ ក្រុមការងារបាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនបងប្អូនសមាជិកបក្ស ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ១០ គីឡូក្រាម និងថវិកា ២ ម៉ឺនរៀល។
ជាមួយគ្នានោះដែរ លោកប្រធានក្រុមការងារ ក៏បានបន្តដំណើរចុះសួរសុខទុក្ខ លោកស្រី ឃឹម ហៀត សមាជិកបក្សរស់នៅភូមិរ៉ា ព្រមទាំងបានឧបត្ថម្ភថវិកាមួយចំនួនបន្ថែមទៀត សម្រាប់ជួយសម្រួលដល់ការព្យាបាលជំងឺរបស់គាត់ផងដែរ។ សកម្មភាពនេះបានស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ និងការគិតគូរខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់សមាជិកគណបក្សនៅតាមមូលដ្ឋាន ដោយមិនបោះបង់ចោលនរណាម្នាក់ឡើយ៕

