
មណ្ឌលសុខភាពបឹងបត់កណ្តោល ស្រុកបាកាន ទទួលបានជ័យលាភីជាអង្គភាពផ្តល់សេវាសាធារណៈគំរូ ចំណាត់ថ្នាក់លេខ៦ ទូទាំងប្រទេស
ពោធិ៍សាត់៖ មណ្ឌលសុខភាពបឹងបត់កណ្តោល ស្ថិតក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ ត្រូវបានប្រកាសទួលបានជ័យលាភីជា អង្គភាពផ្តល់សេវាសាធារណៈគំរូ ប្រចាំឆ្នាំ២០២៥ ដោយដណ្តើមបានចំណាត់ថ្នាក់លេខ៦។ សមិទ្ធផលដ៏ត្រចះត្រចង់នេះ គឺជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាលទាំងអស់ ក្នុងការផ្តល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋប្រកបដោយភាពស្មោះត្រង់ តម្លាភាព និងគុណភាពខ្ពស់ ដើម្បីរួមចំណែកដល់ការរីកចម្រើនក្នុងមូលដ្ឋាន៕










