
អភិបាលស្តីទីស្រុកវាលវែង ដឹកនាំក្រុមការងារចុះកាត់ស្មៅ និងដាំកូនឈើបន្ថែមនៅជើងភ្នំទំព័រ
ពោធិ៍សាត់៖ លោក សុង សុធា អភិបាលស្តីទីនៃគណៈអភិបាលស្រុកវាលវែង បានដឹកនាំក្រុមការងារ រួមមានសមាជិកក្រុមប្រឹក្សាស្រុក ប្រធានការិយាល័យ អាជ្ញាធរឃុំ-ភូមិ និងប្រជាការពារ ចុះយុទ្ធនាការតុបតែង កាត់ស្មៅ និងដាំជួសកូនឈើបន្ថែម។ សកម្មភាពនេះបានធ្វើឡើងនៅចំណុចជើងភ្នំទំព័រ ស្ថិតក្នុងភូមិទំព័រ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦៕










