
យុវជនខេត្តពោធិ៍សាត់ បង្ហាញក្តីសង្ឃឹមលើសន្តិភាព និងការអភិវឌ្ឍ តាមរយៈការពង្រឹងចំណេះដឹងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
ក្រុមយុវជននៅក្នុងខេត្តពោធិ៍សាត់ បានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំលើស្ថិរភាពសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់របស់ប្រទេសជាតិ ដោយយកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងចំណេះដឹងធ្វើជាគ្រឹះមូលដ្ឋានសំខាន់។ ជាមួយគ្នានេះ ពួកគេក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលជានិច្ចកាលតែងតែខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃ ដើម្បីបុព្វហេតុជាតិ និងអនាគតដ៏រុងរឿងរបស់ប្រជាពលរដ្ឋគ្រប់ៗរូប៕










