ព័ត៌មានក្នុងខេត្ត

លោក ពៅ ពិសិដ្ឋ ចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយចែកជូនសមាជិកគណបក្សនៅសង្កាត់ផ្ទះព្រៃ
នយោបាយ
លោក ពៅ ពិសិដ្ឋ ចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយចែកជូនសមាជិកគណបក្សនៅសង្កាត់ផ្ទះព្រៃ
ពោធិ៍សាត់៖ លោក ពៅ ពិសិដ្ឋ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ផ្ទះព្រៃ ព្រមទាំងក្រុមការងារ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខដោយផ្ទាល់ជាមួយសមាជិក គណបក្សប្រជាជនកម្ពុជា នៅភូមិចំការចេកខាងត្បូង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពីរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦។ ក្នុងឱកាសដ៏មានអត្ថន័យនោះ លោកប្រធានក្រុមការងារ និងប្រតិភូរួមដំណើរ បានពាំនាំនូវការសួរសុខទុក្ខយ៉ាងក្តៅគគុក និងក្តីនឹករលឹកពីថ្នាក់ដឹកនាំគណបក្ស ជូនចំពោះសមាជិក សមាជិកាទាំងអស់នៅក្នុងមូលដ្ឋាន។ ការចុះជួបផ្ទាល់នេះ គឺដើម្បីស្វែងយល់ពីជីវភាពរស់នៅ និងពង្រឹងស្មារតីសាមគ្គីភាពរវាងថ្នាក់ដឹកនាំ និងសមាជិកបក្សនៅមូលដ្ឋានឱ្យកាន់តែជិតស្និទ្ធ។ ជាមួយគ្នានោះដែរ លោក ពៅ ពិសិដ្ឋ និងក្រុមការងារ ក៏បាននាំយកនូវអំណោយបន្តិចបន្តួចជាកាយវិការទឹកចិត្ត រួមមានសម្ភារប្រើប្រាស់ និងថវិកាមួយចំនួន ចែកជូនដល់សមាជិកគណបក្សដែលបានចូលរួម ដើម្បីសម្រាលទុក្ខធុរៈ និងជាការលើកទឹកចិត្តបន្ថែមទៀតផងដែរ៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អាជ្ញាធរស្រុកកណ្តៀង ចុះដាំដើមផ្កាភួងម៉ាល័យ ដើម្បីលើកកម្ពស់សោភ័ណភាព និងបរិស្ថានក្នុងមូលដ្ឋាន
សកម្មភាពអាជ្ញាធរ
អាជ្ញាធរស្រុកកណ្តៀង ចុះដាំដើមផ្កាភួងម៉ាល័យ ដើម្បីលើកកម្ពស់សោភ័ណភាព និងបរិស្ថានក្នុងមូលដ្ឋាន
ពោធិ៍សាត់៖ លោក ថៃ ប៊ុនថេត អភិបាលរងស្រុកកណ្តៀង បានដឹកនាំក្រុមការងារ រួមមានមន្ត្រីការិយាល័យកសិកម្មស្រុក ព្រមទាំងអាជ្ញាធរឃុំ និងភូមិ ចុះអនុវត្តសកម្មភាពដាំដើមផ្កាភួងម៉ាល័យ នៅតាមដងផ្លូវសាធារណៈ និងជុំវិញបរិវេណហុងស្ទាក់ទឹកព្រែកបារមាស ដែលស្ថិតនៅក្នុងឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ សកម្មភាពនេះ ធ្វើឡើងក្នុងគោលបំណងចូលរួមលើកកម្ពស់សោភ័ណភាពតាមដងផ្លូវ និងទីសាធារណៈ ឱ្យប្រែក្លាយជាលំហបៃតង ស្រស់ស្អាត និងមានបរិស្ថានល្អប្រសើរ។ បន្ថែមពីនេះ យុទ្ធនាការនេះក៏ជាការជំរុញ និងបំផុសស្មារតីដល់អាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋ ឱ្យចូលរួមយ៉ាងសកម្មក្នុងការថែរក្សា ការពារ និងអភិវឌ្ឍបរិស្ថាននៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យកាន់តែមានភាពទាក់ទាញ។ ការដាំដើមផ្កាភួងម៉ាល័យនាពេលនេះ មិនត្រឹមតែជួយបង្កើតទេសភាពស្រស់បំព្រង និងបរិយាកាសបៃតងប្រកបដោយភាពស្រស់ស្រាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរួមចំណែកបង្កើតនូវបរិយាកាសល្អប្រសើរ សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន និងអ្នកធ្វើដំណើរឆ្លងកាត់ទីនោះផងដែរ៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អាជ្ញាធរក្រុងពោធិ៍សាត់ ចុះសម្រុះសម្រួលជាមួយពលរដ្ឋដំឡើងបង្គោលភ្លើងនៅសង្កាត់រលាប ដោយទទួលបានលទ្ធផលរលូន
សកម្មភាពអាជ្ញាធរ
អាជ្ញាធរក្រុងពោធិ៍សាត់ ចុះសម្រុះសម្រួលជាមួយពលរដ្ឋដំឡើងបង្គោលភ្លើងនៅសង្កាត់រលាប ដោយទទួលបានលទ្ធផលរលូន
ពោធិ៍សាត់៖ លោក កេង ចាន់ធឿន អភិបាលរងនៃគណៈអភិបាលក្រុងពោធិ៍សាត់ បានដឹកនាំក្រុមការងារជំនាញ សហការជាមួយតំណាងក្រុមហ៊ុនអគ្គិសនី ចុះពិនិត្យទីតាំងដីជាក់ស្តែង ដើម្បីរៀបចំដំឡើងបង្គោលភ្លើង និងពង្រីកបណ្តាញអគ្គិសនីជូនប្រជាពលរដ្ឋ កាលពីរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦។ បេសកកម្មនេះ បានធ្វើឡើងនៅភូមិទួលម្កាក់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយក្រុមការងារបានចុះសម្រុះសម្រួល និងធ្វើការវាស់វែងលើទីតាំងដីស្រែរបស់ប្រជាពលរដ្ឋផ្ទាល់ ដែលត្រូវដំឡើងបង្គោល និងរៀបចំខ្សែបណ្តាញឆ្លងកាត់។ ជាលទ្ធផលនៃការចុះសម្រុះសម្រួលនេះ ម្ចាស់ដីស្រែបានសម្តែងនូវការយល់ស្រប និងឯកភាពទាំងស្រុងទៅតាមការវាស់វែងរបស់មន្ត្រីជំនាញភូមិបាល និងអាជ្ញាធរក្រុងពោធិ៍សាត់ ដែលធ្វើឲ្យដំណើរការរៀបចំដំឡើងបណ្តាញអគ្គិសនីនេះ អាចប្រព្រឹត្តទៅបានដោយរលូន ដើម្បីបម្រើផលប្រយោជន៍ជាសាធារណៈនៅក្នុងមូលដ្ឋាន៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អភិបាលស្រុកតាលោសែនជ័យ ចុះពិនិត្យទីតាំងសាងសង់អណ្តូងសូឡា ជាមួយក្រុមការងារគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
សកម្មភាពអាជ្ញាធរ
អភិបាលស្រុកតាលោសែនជ័យ ចុះពិនិត្យទីតាំងសាងសង់អណ្តូងសូឡា ជាមួយក្រុមការងារគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
អភិបាលស្រុកតាលោសែនជ័យ បានដឹកនាំក្រុមការងារ ចុះពិនិត្យទីតាំងជាក់ស្តែងសម្រាប់សាងសង់អណ្តូងសូឡា ១កន្លែង នៅចំណុចសំរោង ភូមិប្រហាល ឃុំតាលោ សហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ គម្រោងនេះធ្វើឡើងក្នុងគោលបំណងដោះស្រាយបញ្ហាខ្វះខាតទឹកប្រើប្រាស់ និងត្រៀមបង្ការគ្រោះរាំងស្ងួត ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
កម្លាំងប៉ុស្តិ៍អូរសណ្តាន់ ខិតខំលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងអនាម័យផ្លូវសាធារណៈ ពីបឹងកន្ទួត ដល់ព្រំប្រទល់ស្នាអន្សា
សន្តិសុខសង្គម
កម្លាំងប៉ុស្តិ៍អូរសណ្តាន់ ខិតខំលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងអនាម័យផ្លូវសាធារណៈ ពីបឹងកន្ទួត ដល់ព្រំប្រទល់ស្នាអន្សា
ពោធិ៍សាត់៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរសណ្តាន់ ស្ថិតក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ បានចុះប្រតិបត្តិការសម្រួលចរាចរណ៍ និងកាត់ស្មៅតាមបណ្តោយផ្លូវជាតិលេខ៥ ចាប់ពីចំណុចព្រំប្រទល់បឹងកន្ទួត រហូតដល់ព្រំប្រទល់ស្នាអន្សា នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ។ សកម្មភាពនេះធ្វើឡើងក្នុងគោលបំណងសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋឱ្យមានភាពងាយស្រួល កាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើង ដោយសារការកាត់ស្មៅ និងចូលរួមលើកកម្ពស់សោភ័ណភាពតាមដងផ្លូវសាធារណៈឱ្យមានអនាម័យ និងរបៀបរៀបរយល្អប្រសើរ៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ និងរដ្ឋបាលស្រុកក្រគរ រៀបចំយុទ្ធនាការសម្អាតបរិស្ថាន ដោយមានអ្នកចូលរួម ២៥០នាក់
បរិស្ថាន
មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ និងរដ្ឋបាលស្រុកក្រគរ រៀបចំយុទ្ធនាការសម្អាតបរិស្ថាន ដោយមានអ្នកចូលរួម ២៥០នាក់
មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ សហការជាមួយរដ្ឋបាលស្រុកក្រគរ បានរៀបចំប្រារព្ធ «ទិវាសំអាតពិភពលោក» លើកទី៩ ក្រោមមូលបទ ៥% នៃការចូលរួមពីសំណាក់ប្រជាពលរដ្ឋនៃប្រទេសនីមួយៗ នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតនៅបរិវេណអនុវិទ្យាល័យ និងសាលាបឋមសិក្សាកំពង់លួង ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែកញ្ញា និងលើកទិសដៅអនុវត្តសម្រាប់ខែតុលា ឆ្នាំ២០២៦
ទេសចរណ៍
មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែកញ្ញា និងលើកទិសដៅអនុវត្តសម្រាប់ខែតុលា ឆ្នាំ២០២៦
មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកប្រធានមន្ទីរ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ប្រធាន-អនុប្រធានការិយាល័យ និងមន្ត្រីកិច្ចសន្យា។ កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យវាយតម្លៃសមិទ្ធផលការងារកន្លងមក ដោះស្រាយបញ្ហាប្រឈម និងកំណត់ផែនការសកម្មភាពថ្មីៗ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្តឱ្យកាន់តែប្រសើរឡើង។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អភិបាលស្រុកបាកាន ដឹកនាំកិច្ចប្រជុំតាម Zoom ស្តីពីការដេញថ្លៃគម្រោងអភិវឌ្ឍន៍រាជធានី-ខេត្ត និងឃុំ-សង្កាត់
សកម្មភាពអាជ្ញាធរ
អភិបាលស្រុកបាកាន ដឹកនាំកិច្ចប្រជុំតាម Zoom ស្តីពីការដេញថ្លៃគម្រោងអភិវឌ្ឍន៍រាជធានី-ខេត្ត និងឃុំ-សង្កាត់
អភិបាលស្រុកបាកាន បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធ Zoom ស្តីពីការដេញថ្លៃគម្រោងអភិវឌ្ឍន៍រាជធានី-ខេត្ត និងឃុំ-សង្កាត់។ កិច្ចប្រជុំនេះធ្វើឡើងដើម្បីធានាតម្លាភាព គណនេយ្យភាព និងពន្លឿនការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធនានា នៅតាមមូលដ្ឋានឱ្យឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ចុះជួយរៀបចំឯកសារតាមក្រូណូស្តង់ដាសាលារៀនគំរូ នៅមត្តេយ្យសិក្សាធនធានខេត្ត ដើម្បីលើកកម្ពស់គុណភាពអប់រំកុមារតូច
អប់រំ និងកីឡា
មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ចុះជួយរៀបចំឯកសារតាមក្រូណូស្តង់ដាសាលារៀនគំរូ នៅមត្តេយ្យសិក្សាធនធានខេត្ត ដើម្បីលើកកម្ពស់គុណភាពអប់រំកុមារតូច
មន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ បានចុះសម្របសម្រួល និងជួយរៀបចំឯកសាររដ្ឋបាល បច្ចេកទេស និងទិន្នន័យផ្សេងៗ ដាក់តាម «ក្រូណូស្តង់ដាសាលារៀនគំរូ» នៅមត្តេយ្យសិក្សាធនធានខេត្តពោធិ៍សាត់។ សកម្មភាពនេះធ្វើឡើងដើម្បីពង្រឹងប្រព័ន្ធគ្រប់គ្រងទិន្នន័យឱ្យមានរបៀបរៀបរយ និងលើកកម្ពស់គុណភាពអប់រំកុមារតូចឱ្យឆ្លើយតបទៅនឹងបទដ្ឋានសាលារៀនគំរូ។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អភិបាលស្រុកក្រគរ ដឹកនាំកម្លាំងចម្រុះ ចុះអប់រំពលរដ្ឋភូមិទី៥ ឃុំកំពង់លួង អំពីអនាម័យបរិស្ថានលើផ្ទៃទឹក
សកម្មភាពអាជ្ញាធរ
អភិបាលស្រុកក្រគរ ដឹកនាំកម្លាំងចម្រុះ ចុះអប់រំពលរដ្ឋភូមិទី៥ ឃុំកំពង់លួង អំពីអនាម័យបរិស្ថានលើផ្ទៃទឹក
ពោធិ៍សាត់៖ លោក អ៊ន សុផល្លា អភិបាលស្រុកក្រគរ ខេត្តពោធិ៍សាត់ បានដឹកនាំកម្លាំងមន្ត្រីរដ្ឋបាលស្រុក សហការជាមួយអាជ្ញាធរឃុំ មេភូមិ ប៉ុស្តិ៍នគរបាលរដ្ឋបាល កម្លាំងជំនាញជលផល និងបរិស្ថាន ចុះធ្វើការអប់រំណែនាំដោយផ្ទាល់ដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិទី៥ ឃុំកំពង់លួង អំពីការងារថែរក្សាអនាម័យបរិស្ថានលើផ្ទៃទឹក កាលពីរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦។ ក្នុងឱកាសចុះជួបប្រជាពលរដ្ឋនោះ លោកអភិបាលស្រុក បានសង្កត់ធ្ងន់ និងណែនាំយ៉ាងម៉ឺងម៉ាត់អំពីការហាមឃាត់មិនឱ្យមានការបោះចោលកាកសំណល់ ឬសំរាមផ្សេងៗចូលទៅក្នុងផ្ទៃទឹកបឹងទន្លេសាបជាដាច់ខាត។ ជាមួយគ្នានេះ លោកបានណែនាំឱ្យគ្រប់ខ្នងផ្ទះនីមួយៗត្រូវរៀបចំឱ្យមានធុង ឬសម្ភារសម្រាប់ច្រក និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវនៅតាមផ្ទះរៀងៗខ្លួន ដើម្បីចៀសវាងការធ្លាក់ ឬបោះចូលទៅក្នុងទឹក។ បន្ថែមពីនេះ លោកអភិបាលស្រុក ក៏បានអំពាវនាវ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍បណ្តែតទឹក ចូលរួមសហការជាមួយអាជ្ញាធរ និងកម្លាំងសមត្ថកិច្ច ក្នុងការប្រមូលកាកសំណល់សំរាមដែលកំពុងអណ្តែតរាយប៉ាយលើផ្ទៃទឹកឡើងមកលើ ដើម្បីរួមចំណែកសម្អាត បង្កើនអនាម័យ និងការពារប្រភពទឹកបឹងទន្លេសាបឱ្យបានស្អាតបាត និងមានសោភ័ណភាពល្អប្រសើរឡើងវិញ៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
លោកអភិបាលស្រុកក្រគរ ចុះអប់រំប្រជាពលរដ្ឋរស់នៅលើផ្ទៃទឹក ពីការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ នៅឃុំកំពង់លួង
សកម្មភាពអាជ្ញាធរ
លោកអភិបាលស្រុកក្រគរ ចុះអប់រំប្រជាពលរដ្ឋរស់នៅលើផ្ទៃទឹក ពីការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ នៅឃុំកំពង់លួង
ពោធិ៍សាត់៖ ដើម្បីរួមចំណែកថែរក្សាអនាម័យ បរិស្ថាន និងសោភ័ណភាពនៅតំបន់បឹងទន្លេសាប លោក អ៊ន សុផល្លា អភិបាលស្រុកក្រគរ បានដឹកនាំក្រុមការងារអាជ្ញាធរមូលដ្ឋាន ចុះអប់រំ និងផ្សព្វផ្សាយដោយផ្ទាល់ដល់ប្រជាពលរដ្ឋដែលរស់នៅលើផ្ទៃទឹក ក្នុងឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ឱ្យបានយល់ដឹងកាន់តែច្បាស់អំពីការវេចខ្ចប់ និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។ ក្នុងសកម្មភាពចុះជួបប្រជាពលរដ្ឋដល់ខ្នងផ្ទះបណ្តែតទឹក លោកអភិបាលស្រុក បានសង្កត់ធ្ងន់លើផលប៉ះពាល់ធ្ងន់ធ្ងរដែលកើតចេញពីការបោះចោលសំរាម ឬសំណល់ផ្សេងៗចូលទៅក្នុងទឹកដោយផ្ទាល់ ដែលមិនត្រឹមតែបំផ្លាញជីវចម្រុះក្នុងទឹក និងប្រភពទឹកប្រើប្រាស់ប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កជាជំងឺរាតត្បាតផ្សេងៗ ប៉ះពាល់ដល់សុខភាពសាធារណៈ និងសោភ័ណភាពតំបន់ប្រជុំជនបណ្តែតទឹកទៀតផង។ ប្រជាពលរដ្ឋរស់នៅក្នុងឃុំកំពង់លួង បានសម្តែងនូវការគាំទ្រ និងការយល់ស្របចំពោះការណែនាំរបស់អាជ្ញាធរ ព្រមទាំងប្តេជ្ញាចិត្តចូលរួមសហការក្នុងការថែរក្សាអនាម័យបរិស្ថានជុំវិញផ្ទះ និងប្រភពទឹកបឹងទន្លេសាបឱ្យបានល្អប្រសើរចាប់ពីពេលនេះតទៅ៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
រដ្ឋបាលខេត្តពោធិ៍សាត់ ប្រតិកម្ម និងច្រានចោលព័ត៌មានមិនពិត ជុំវិញចំណាត់ការលើសកម្មជនដីធ្លីនៅស្រុកវាលវែង
សេចក្តីប្រកាសព័ត៌មាន
រដ្ឋបាលខេត្តពោធិ៍សាត់ ប្រតិកម្ម និងច្រានចោលព័ត៌មានមិនពិត ជុំវិញចំណាត់ការលើសកម្មជនដីធ្លីនៅស្រុកវាលវែង
នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្តីបំភ្លឺផ្លូវការ ដើម្បីច្រានចោល និងបំភ្លឺជូនសាធារណជនឱ្យបានដឹងពីការពិត ក្រោយពេលមានគណនីហ្វេសប៊ុកផេកឈ្មោះ «បណ្តាញព័ត៌មានថ្មី» ធ្វើការផ្សព្វផ្សាយព័ត៌មានខុសការពិត គ្មានមូលដ្ឋានច្បាស់លាស់ ពាក់ព័ន្ធនឹងចំណាត់ការលើសកម្មជនដីធ្លី និងការគ្រប់គ្រងដីនៅតំបន់ឈើទាលជ្រុំ ឃុំប្រម៉ោយ ស្រុកវាលវែង។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
មន្ទីររៀបចំដែនដីខេត្តពោធិ៍សាត់ ចុះផ្សព្វផ្សាយច្បាប់ភូមិបាល និងច្បាប់សំណង់ ជូនដល់អាជ្ញាធរមូលដ្ឋានស្រុកភ្នំក្រវាញ
សកម្មភាពអាជ្ញាធរ
មន្ទីររៀបចំដែនដីខេត្តពោធិ៍សាត់ ចុះផ្សព្វផ្សាយច្បាប់ភូមិបាល និងច្បាប់សំណង់ ជូនដល់អាជ្ញាធរមូលដ្ឋានស្រុកភ្នំក្រវាញ
មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តពោធិ៍សាត់ បានរៀបចំពិធីផ្សព្វផ្សាយច្បាប់ភូមិបាល ច្បាប់សំណង់ និងលិខិតបទដ្ឋានគតិយុត្តិស្តីពីការគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ជូនដល់អាជ្ញាធរ និងមន្ត្រីមូលដ្ឋានស្រុកភ្នំក្រវាញជាង ៧០ នាក់ នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាស្រុកភ្នំក្រវាញ។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត