ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធនធានទឹក និងឧតុនិយម

សកម្មភាពអាជ្ញាធរ
កិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកភ្នំក្រវាញ
ក្រុមប្រឹក្សាស្រុកភ្នំក្រវាញបានបើក កិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ ក្រោមអធិបតីភាព លោក សោម វិសាល ប្រធានក្រុមប្រឹក្សាស្រុក។ កិច្ចប្រជុំនេះផ្ដោតលើការពិនិត្យ និងអនុម័តរបៀបវារៈប្រចាំខែ ការតាមដានវឌ្ឍនភាពនៃការអភិវឌ្ឍស្រុក និងការផ្តល់សេវាសាធារណៈ ព្រមទាំងការដោះស្រាយបញ្ហាប្រឈមនានា ដើម្បីធានាការគ្រប់គ្រងរដ្ឋបាលមូលដ្ឋានឱ្យមានប្រសិទ្ធភាព តម្លាភាព និងដំណើរការដោយរលូន។


អប់រំ និងកីឡា
រដ្ឋបាលក្រុងពោធិ៍សាត់ ចុះពិនិត្យអនុវិទ្យាល័យព្រែកស្តី ដើម្បីត្រៀមលក្ខណៈរៀបចំដំឡើងទៅជា «វិទ្យាល័យព្រែកស្តី» នាឆ្នាំសិក្សា ២០២៧-២០២៨
លោក ផាយ ឡេង អភិបាល នៃគណៈអភិបាលក្រុងពោធិ៍សាត់ រួមជាមួយលោក លឹម វុទ្ធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ បានដឹកនាំប្រតិភូអមដំណើរ ចុះពិនិត្យស្ថានភាពទូទៅ និងហេដ្ឋារចនាសម្ព័ន្ធនៃអនុវិទ្យាល័យព្រែកស្តី ស្ថិតក្នុងភូមិព្រែកស្តី សង្កាត់លលកស ក្រុងពោធិ៍សាត់។


សន្តិសុខសង្គម
អធិការដ្ឋាននគរបាលស្រុកក្រគរ ចាត់កម្លាំងប៉ុស្តិ៍ទាំង ១១ ចុះល្បាតជាប្រចាំ ដើម្បីពង្រឹងសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ
ពោធិ៍សាត់៖ ដោយអនុវត្តតាមមតិចង្អុលការដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ និងមានការដឹកនាំបញ្ជាផ្ទាល់ពី លោកវរសេនីយ៍ឯក មោក ភារម្យ អធិការនគរបាលស្រុកក្រគរ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១១ ចំណុះអធិការដ្ឋាន បាន និងកំពុងបន្តសកម្មភាពចុះល្បាតជាប្រចាំនៅតាមភូមិសាស្ត្រសំខាន់ៗក្នុងមូលដ្ឋាន។
ការចុះល្បាតនេះ មានគោលបំណង៖ បង្ការ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដើម្បីរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ និងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ ព្រមទាំងបង្កើនទំនុកចិត្តលើការអនុវត្តភារកិច្ចរបស់កងកម្លាំងសមត្ថកិច្ច។
ជាមួយគ្នានេះ អធិការដ្ឋាននគរបាលស្រុកក្រគរ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការជាមួយសមត្ថកិច្ច ដោយរាយការណ៍ជាបន្ទាន់នូវរាល់សកម្មភាព ឬករណីសង្ស័យផ្សេងៗ ដើម្បីរួមគ្នាកសាងភូមិ-ឃុំឱ្យមានសុវត្ថិភាព និងសុខសាន្ត៕


អប់រំ និងកីឡា
បេក្ខជនប្រឡងបាក់ឌុបឆ្នាំ២០២៦ ក្នុងខេត្តពោធិ៍សាត់ ស្រុះគ្នាទៅពិនិត្យមើលឈ្មោះ និងលេខតុតាមមណ្ឌលប្រឡង
ពោធិ៍សាត់៖ សិស្សានុសិស្សដែលជាបេក្ខជនត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៦ បានអញ្ជើញទៅពិនិត្យមើលបញ្ជីឈ្មោះ លេខបន្ទប់ និងលេខតុ តាមមណ្ឌលប្រឡងនានាក្នុងខេត្តពោធិ៍សាត់ យ៉ាងច្រើនកុះករ នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ នេះ។
ការចុះពិនិត្យឈ្មោះនេះ ធ្វើឡើងដើម្បីឱ្យបេក្ខជនបានផ្ទៀងផ្ទាត់ទិន្នន័យផ្ទាល់ខ្លួនឡើងវិញ ព្រមទាំងស្គាល់មណ្ឌល និងបន្ទប់ប្រឡងច្បាស់លាស់ សំដៅត្រៀមលក្ខណៈសម្បត្តិឱ្យបានរួចរាល់ មុនថ្ងៃប្រឡងផ្លូវការចូលមកដល់៕


សកម្មភាពអាជ្ញាធរ
កិច្ចប្រជុំប្រចាំខែកក្កដា ផ្តោតលើការផ្សព្វផ្សាយព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន
ពោធិ៍សាត់៖ លោក អ៊ន សុផល្លា អភិបាល នៃគណៈអភិបាលស្រុកក្រគរ បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំអាណត្តិ ប្រចាំខែកក្កដា និងការផ្សព្វផ្សាយព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំការិយាល័យអប់រំ យុវជន និងកីឡាស្រុកក្រគរ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប ក្នុងគោលបំណងបូកសរុបលទ្ធផលការងារប្រចាំខែ ក៏ដូចជាបង្កើនការយល់ដឹងអំពីក្របខ័ណ្ឌច្បាប់ និងលក្ខន្តិកៈដល់អង្គគ្រូបង្រៀនក្នុងស្រុកទាំងមូល៕


ធនធានទឹក និងឧតុនិយម
មន្ទីរធនធានទឹកខេត្តពោធិ៍សាត់ បន្តសកម្មភាពថែទាំប្រព័ន្ធធារាសាស្ត្រ "ក្រូចសើច" ដើម្បីពង្រឹងការផ្គត់ផ្គង់ទឹកស្រោចស្រព
ពោធិ៍សាត់៖ មន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានបន្តសកម្មភាពចុះថែទាំជាប្រចាំនូវប្រព័ន្ធធារាសាស្ត្រ ក្រូចសើច ដែលស្ថិតនៅក្នុងឃុំត្រពាំងជង ស្រុកបាកាន ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការគ្រប់គ្រង និងបែងចែកទឹកជូនប្រជាកសិករ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦។
ប្រព័ន្ធធារាសាស្ត្រក្រូចសើចនេះ មានសមត្ថភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន ១,០០០ ហិកតា ស្រូវប្រាំង ៣០០ ហិកតា និងដំណាំរួមផ្សំចំនួន ២០ ហិកតា។
នៅក្នុងសកម្មភាពថែទាំនេះ ក្រុមការងារបាននិងកំពុងបន្ត៖ កាយស្តារប្រឡាយមេ និងសម្អាតជើងទេរប្រឡាយបានប្រវែង ៥០០ ម៉ែត្រ និងការងារបច្ចេកទេស បង្ហាប់គ្រលុកដី និងសម្អាតតាមជើងទេរប្រឡាយផ្នែកខាងក្រៅ។
គួរបញ្ជាក់ថា ប្រព័ន្ធធារាសាស្ត្រនេះមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរួមមាន ទំនប់ប្រវែង ២,៥២០ ម៉ែត្រ, ប្រឡាយមេ ១ ខ្សែ (២,៨៩០ ម៉ែត្រ), ប្រឡាយរង ៣ ខ្សែ (៦,៣១០ ម៉ែត្រ), ប្រឡាយដោះទឹក ១ ខ្សែ (៤,៥០០ ម៉ែត្រ) ព្រមទាំងសំណង់ទ្វារទឹក និងលូចែកចាយទឹកជាច្រើនកន្លែងទៀតផងដែរ៕


សិល្បៈនិងវប្បធម៌
ក្រុមការងារចុះមូលដ្ឋានសង្កាត់រលាប វេរប្រគេនទៀនចំណាំព្រះវស្សា នៅតាមវត្តអារាមចំនួន៩វត្ត
លោក ហៀម ឃួន អភិបាលរងខេត្តពោធិ៍សាត់ នាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ វេរប្រគេនព្រះសង្ឃចាំព្រះវស្សាទាំង ៩វត្ត ក្នុងសង្កាត់រលាប ដើម្បីទ្រទ្រង់ជីវភាពព្រះសង្ឃ និងរួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធសាសនា ។


កសិកម្ម
ការិយាល័យគ្រឿងយន្តកសិកម្ម សហការជាមួយវិទ្យាស្ថាន CARDI អនុវត្តការដាំដុះពូជស្រូវផ្ការំដួល នៅស្រុកបាកាន
ពោធិ៍សាត់៖ ការិយាល័យគ្រឿងយន្តកសិកម្ម បានសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារបច្ចេកទេសនៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) ចុះអនុវត្តសកម្មភាពដាំដុះពូជស្រូវ «ផ្ការំដួល» នៅលើផ្ទៃដីសរុប ៥០អា។
សកម្មភាពដាំដុះនេះ ត្រូវបានធ្វើឡើងនៅទីតាំងភូមិត្រាង ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ក្នុងគោលបំណងលើកកម្ពស់ការប្រៀបធៀប/ផលិតពូជស្រូវសុទ្ធ និងបច្ចេកទេសកសិកម្មទំនើប ដើម្បីបង្កើនទិន្នផលដល់កសិករក្នុងតំបន់៕


កសិកម្ម
មន្ត្រីជំនាញចុះអន្តរាគមន៍បន្ទាន់ ករណីមាន់ពូជជាង ៣៥០ក្បាលឈឺ-ងាប់ នៅស្រុកវាលវែង ខេត្តពោធិ៍សាត់
ក្រុមការងារជំនាញដឹកនាំដោយ លោក មួន វុឌ្ឍី អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល រួមជាមួយមន្ត្រីជំនាញ និងអាជ្ញាធរស្រុកវាលវែង បានចុះអន្តរាគមន៍បាញ់ថ្នាំរំងាប់មេរោគភ្លាមៗ នៅសហគមន៍កសិកម្មអភិវឌ្ឍន៍កសិកម្មសុវត្ថិភាពដីក្រហម ស្ថិតក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្រោយទទួលព័ត៌មានពីករណីមាន់ឈឺ និងងាប់ជាបន្តបន្ទាប់។


បរិស្ថាន
មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ផ្តល់កូនឈើសាគូរ៉ា ១.០០០ដើម ជូនខេត្តពោធិ៍សាត់ ដើម្បីបង្កើនគម្របបៃតង និងសោភ័ណភាព
រដ្ឋបាលខេត្តពោធិ៍សាត់ និងប្រជាពលរដ្ឋក្នុងខេត្តទាំងមូល សូមសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ លោក ច័ន្ទថេត ថានរៈ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ដែលបានផ្តល់កូនឈើសាគូរ៉ាចំនួន ១.០០០ ដើម ជូនដល់ខេត្តពោធិ៍សាត់ ដើម្បីចូលរួមក្នុងយុទ្ធនាការ «ពន្លកបៃតង»។
កាយវិការ និងទឹកចិត្តប្រកបដោយសប្បុរសនេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តតាម «ក្របខណ្ឌយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» របស់ក្រសួងបរិស្ថាន ក្នុងការដាំដុះ និងពង្រីកប្រភេទឈើលម្អ ជាពិសេសគឺការបង្កើនគម្របព្រៃឈើបៃតង ព្រមទាំងលើកកម្ពស់សោភ័ណភាពក្នុងមូលដ្ឋានខេត្តពោធិ៍សាត់ ឱ្យកាន់តែមានភាពស្រស់បំព្រង៕


ការអភិវឌ្ឍ
អបអរសាទរ! ប្រជាពលរដ្ឋក្នុងឃុំអន្លង់ត្នោត និងឃុំអូរសណ្ដាន់ ទទួលបានផ្លូវកៅស៊ូ និងផ្លូវគ្រួសក្រហមថ្មី
ពោធិ៍សាត់៖ អបអរសាទរចំពោះបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំអន្លង់ត្នោត និងឃុំអូរសណ្ដាន់ ស្រុកក្រគរ ដែលទទួលបានសមិទ្ធផលថ្មីនូវ ផ្លូវកៅស៊ូ និងផ្លូវគ្រួសក្រហម ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលផ្សេងៗឱ្យកាន់តែមានភាពងាយស្រួល។
ក្នុងឱកាសនេះ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន សូមសម្តែងនូវការគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តមបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្ដៀង ដែលបានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងលើគម្រោងកសាងផ្លូវទាំងនេះឡើង៕


នយោបាយ
បិទវគ្គអប់រំនយោបាយកម្រិត១ ជំនាន់ទី៣៤ ជូនដល់មន្ត្រីនិងសកម្មជន យុវជនរបស់ គណបក្សមូលដ្ឋានមន្ទីរសុខាភិបាលខេត្តពោធិ៍សាត់
ពិធីបិទវគ្គអប់រំនយោបាយកម្រិត១ ជំនាន់ទី៣៤ របស់គណបក្សប្រជាជនកម្ពុជា ក្នុងខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តម ខូយ រីដា វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ៣ថ្ងៃ និងមានសិក្ខាកាមចំនួន ៦១រូប (ស្រី ៣០រូប) មកពីមន្ទីរសុខាភិបាលខេត្ត។


ការអភិវឌ្ឍ
អាជ្ញាធរសង្កាត់ស្វាយអាត់ ចុះពិនិត្យបិទការដ្ឋានផ្លូវបេតុងចាស់ និងបើកការដ្ឋានសាងសង់ផ្លូវបេតុងថ្មីប្រវែងជាង ៦០០ម៉ែត្រ
ពោធិ៍សាត់៖ លោក សឿន កឿន ចៅសង្កាត់ស្វាយអាត់ បានចុះពិនិត្យការដ្ឋានផ្លូវបេតុងចំនួន ១ខ្សែ ដែលបានសាងសង់រួចរាល់ជាស្ថាពរ (បិទការដ្ឋាន) និងបានបន្តចុះពិនិត្យបើកការដ្ឋានសាងសង់ផ្លូវបេតុង ១ខ្សែថ្មីបន្ថែមទៀត ដែលមានប្រវែងជាង ៦០០ ម៉ែត្រ ស្ថិតនៅក្នុងភូមិស្វាយអាត់ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦។
សមិទ្ធផលផ្លូវបេតុងទាំងនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែមានភាពងាយស្រួល និងឆាប់រហ័សជាងមុន៕

