
អបអរសាទរ! ប្រជាពលរដ្ឋក្នុងឃុំអន្លង់ត្នោត និងឃុំអូរសណ្ដាន់ ទទួលបានផ្លូវកៅស៊ូ និងផ្លូវគ្រួសក្រហមថ្មី
ពោធិ៍សាត់៖ អបអរសាទរចំពោះបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំអន្លង់ត្នោត និងឃុំអូរសណ្ដាន់ ស្រុកក្រគរ ដែលទទួលបានសមិទ្ធផលថ្មីនូវ ផ្លូវកៅស៊ូ និងផ្លូវគ្រួសក្រហម ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលផ្សេងៗឱ្យកាន់តែមានភាពងាយស្រួល។ ក្នុងឱកាសនេះ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន សូមសម្តែងនូវការគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តមបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្ដៀង ដែលបានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងលើគម្រោងកសាងផ្លូវទាំងនេះឡើង៕











