
អាជ្ញាធរសង្កាត់ស្វាយអាត់ ចុះពិនិត្យបិទការដ្ឋានផ្លូវបេតុងចាស់ និងបើកការដ្ឋានសាងសង់ផ្លូវបេតុងថ្មីប្រវែងជាង ៦០០ម៉ែត្រ
ពោធិ៍សាត់៖ លោក សឿន កឿន ចៅសង្កាត់ស្វាយអាត់ បានចុះពិនិត្យការដ្ឋានផ្លូវបេតុងចំនួន ១ខ្សែ ដែលបានសាងសង់រួចរាល់ជាស្ថាពរ (បិទការដ្ឋាន) និងបានបន្តចុះពិនិត្យបើកការដ្ឋានសាងសង់ផ្លូវបេតុង ១ខ្សែថ្មីបន្ថែមទៀត ដែលមានប្រវែងជាង ៦០០ ម៉ែត្រ ស្ថិតនៅក្នុងភូមិស្វាយអាត់ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦។ សមិទ្ធផលផ្លូវបេតុងទាំងនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែមានភាពងាយស្រួល និងឆាប់រហ័សជាងមុន៕











