
មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ផ្តល់កូនឈើសាគូរ៉ា ១.០០០ដើម ជូនខេត្តពោធិ៍សាត់ ដើម្បីបង្កើនគម្របបៃតង និងសោភ័ណភាព
រដ្ឋបាលខេត្តពោធិ៍សាត់ និងប្រជាពលរដ្ឋក្នុងខេត្តទាំងមូល សូមសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ លោក ច័ន្ទថេត ថានរៈ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ដែលបានផ្តល់កូនឈើសាគូរ៉ាចំនួន ១.០០០ ដើម ជូនដល់ខេត្តពោធិ៍សាត់ ដើម្បីចូលរួមក្នុងយុទ្ធនាការ «ពន្លកបៃតង»។ កាយវិការ និងទឹកចិត្តប្រកបដោយសប្បុរសនេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តតាម «ក្របខណ្ឌយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» របស់ក្រសួងបរិស្ថាន ក្នុងការដាំដុះ និងពង្រីកប្រភេទឈើលម្អ ជាពិសេសគឺការបង្កើនគម្របព្រៃឈើបៃតង ព្រមទាំងលើកកម្ពស់សោភ័ណភាពក្នុងមូលដ្ឋានខេត្តពោធិ៍សាត់ ឱ្យកាន់តែមានភាពស្រស់បំព្រង៕











