ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធនធានទឹក និងឧតុនិយម

សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់
មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ បានសហការជាមួយ នាយកដ្ឋានបុរាណវត្ថុ នៃអគ្គនាយកដ្ឋានបេតិកភណ្ឌ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដើម្បីរៀបចំពិធីបើក ពិព័រណ៌មិនអចិន្ត្រៃយ៍ អំពីការយាងត្រឡប់មកវិញនៃព្រលឹងដូនតា វត្ថុសិល្បៈខ្មែរ ដែលបានបាត់បង់ និងការទាមទារបញ្ជូនត្រឡប់មកកម្ពុជាវិញ


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកតាលោសែនជ័យ ចុះសំណេះសំណាលជាមួយពលរដ្ឋ និងបើកពង្រីកផ្លូវចូលសាលាបឋមសិក្សាគោករំល
លោក ចាន់ វិចិត្រ អភិបាលស្រុកតាលោសែនជ័យ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល និងស្វែងយល់ពីតម្រូវការរបស់ប្រជាពលរដ្ឋភូមិគោករំល ឃុំតាលោ ព្រមទាំងបានបើកពង្រីកផ្លូវចូលសាលាបឋមសិក្សាគោករំលឱ្យធំទូលាយ ដើម្បីងាយស្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្ស និងការដឹកជញ្ជូនកសិផលរបស់ប្រជាកសិករ។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តពោធិ៍សាត់ និងប្រធានមន្ទីរបរិស្ថាន ចុះពិនិត្យការតុបតែងដើមឈើតាមបណ្តោយផ្លូវជាតិលេខ៥
លោក អេង រស្មី ប្រធានមន្ទីរបរិស្ថាន បានអមដំណើរ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យការតុបតែងដើមឈើតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងក្រុងពោធិ៍សាត់ និងស្រុកក្រគរ ដើម្បីលើកកម្ពស់សោភ័ណភាព និងបរិស្ថានបៃតង។


ការអភិវឌ្ឍ
ក្រសួងអភិវឌ្ឍន៍ជនបទ ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ២០២៦-២០៣៣»
លោក ធីម សុធារ៉ា ប្រធានមន្ទីរ និងសហការី បានចូលរួមក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ២០២៦-២០៣៣» នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមអធិបតីភាព ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដោយអ្នកចូលរួមសរុបចំនួន ៣៧៤នាក់។


ទេសចរណ៍
រីករាយដំណើរកម្សាន្តឆ្នាំ២០២៦៖ សិស្សថ្នាក់ទី១២ ឃុំកណ្តៀង មកកាន់ទឹកដីប្រវត្តិសាស្ត្រសៀមរាបអង្គរ
សៀមរាប៖ ក្រុមសិស្សានុសិស្សថ្នាក់ទី១២ មកពីឃុំកណ្តៀង ខេត្តពោធិ៍សាត់ បានរៀបចំដំណើរកម្សាន្តសិក្សា និងទស្សនកិច្ចយ៉ាងសប្បាយរីករាយ មកកាន់ទឹកដីប្រវត្តិសាស្ត្រសៀមរាបអង្គរ ដើម្បីអបអរសាទរការខិតខំប្រឹងប្រែងសិក្សាកន្លងមក ព្រមទាំងបង្កើតនូវអនុស្សាវរីយ៍ដ៏មានន័យចុងក្រោយ មុនពេលបែកគ្នាតាមផ្លូវសិក្សារៀងៗខ្លួន។
ក្នុងដំណើរកម្សាន្តនេះ ប្អូនៗសិស្សានុសិស្សបានអញ្ជើញទៅទស្សនានិងស្វែងយល់ពីប្រាសាទបុរាណល្បីៗជាច្រើន ជាពិសេសប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និងតំបន់ទេសចរណ៍សំខាន់ៗក្នុងខេត្តសៀមរាប។ ដំណើរទស្សនកិច្ចនេះ មិនត្រឹមតែផ្តល់នូវភាពសប្បាយរីករាយ និងការលំហែកាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកក្នុង ការស្វែងយល់បន្ថែមអំពីវប្បធម៌ អារ្យធម៌ និងប្រវត្តិសាស្ត្រដ៏រុងរឿងរបស់ដូនតាខ្មែរផងដែរ។
ដំណើរកម្សាន្តឆ្នាំ២០២៦នេះ បានបញ្ចប់ទៅដោយស្នាមញញឹម ក្តីសង្ឃឹម និងការចងចាំដ៏រ៉ូមែនទិក និងរឹងមាំ ដែលជាកម្លាំងចិត្តយ៉ាងសំខាន់សម្រាប់ប្អូនៗសិស្សថ្នាក់ទី១២ ឃុំកណ្តៀង ក្នុងការត្រៀមខ្លួនប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិខាងមុខនេះឱ្យទទួលបានជោគជ័យគ្រប់ៗគ្នា៕


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តពោធិ៍សាត់ ប្តេជ្ញាខ្ពស់ពង្រឹងតម្លាភាព និងប្រសិទ្ធភាពមូលនិធិក្រុង ស្រុក ឃុំ សង្កាត់ ឱ្យចំគោលដៅអភិវឌ្ឍន៍មូលដ្ឋាន
ក្នុងឱកាសនោះ លោក ពៅ ពិសិដ្ឋ បានដាក់ចេញនូវអនុសាសន៍ និងការណែនាំយ៉ាងម៉ឺងម៉ាត់ ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសរដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ឱ្យយកចិត្តទុកដាក់ខ្ពស់លើការរៀបចំគ្រោងថវិកាឃុំ សង្កាត់ និងក្រុង ស្រុក ឱ្យចំគោលដៅអាទិភាព ដោយមានជំនួយពីគណៈកម្មាធិការកសាងផែនការ និងថវិកា ជាសេនាធិការ ត្រូវរៀបចំផែនការ និងថវិការបស់ខ្លួន។ ត្រូវផ្តោតលើការគាំទ្រគម្រោង ឬសកម្មភាពដែលមានអាទិភាពខ្ពស់ ជាពិសេសយកចិត្តទុកដាក់ជ្រើសរើសគម្រោង ឬសកម្មភាពសេវាសង្គម ដែលមានកំណត់ក្នុងសារាចរណែនាំលេខ ០០៧ ដោយប្រើប្រាស់កញ្ចប់ថវិកាសេវាសង្គម និងអនាម័យបរិស្ថានឱ្យមានប្រសិទ្ធភាព និងតម្លាភាព។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រគល់ឧបករណ៍បច្ចេកទេសជូនបណ្តាមន្ទីរព័ត៌មានរាជធានី-ខេត្ត ដើម្បីពង្រឹងប្រសិទ្ធភាពការងារ
ភ្នំពេញ៖ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សម្ភារឧបករណ៍បច្ចេកទេស រួមមាន កាមេរ៉ា កុំព្យូទ័រយួរដៃ (Laptop) និងឧបករណ៍សម្ភារបន្ទាប់បន្សំផ្សេងៗទៀត ជូនដល់តំណាងមន្ទីរព័ត៌មានរាជធានី-ខេត្ត នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦។
ការផ្តល់ជូនសម្ភារបច្ចេកទេសទាំងនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សមត្ថភាព បំពាក់បំប៉នមធ្យោបាយធ្វើដំណើរ និងឧបករណ៍ការងារជាក់ស្តែង ជូនដល់មន្ត្រីព័ត៌មាននៅតាមបណ្តារាជធានី-ខេត្ត ដើម្បីបង្កើនប្រសិទ្ធភាព និងភាពរហ័សទាន់ហេតុការណ៍ក្នុងការប្រមូល និងផលិតព័ត៌មានបម្រើជូនសាធារណជន៕


នយោបាយ
លោក ពៅ ពិសិដ្ឋ ចុះសួរសុខទុក្ខ និងផ្តល់អំណោយជូនសមាជិកគណបក្សចាស់ជរា ១៥គ្រួសារ នៅសង្កាត់ផ្ទះព្រៃ
ពោធិ៍សាត់៖ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ផ្ទះព្រៃ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជា ស្ថិតក្នុងភូមិចំការចេកខាងត្បូង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ លោកប្រធានក្រុមការងារបាននាំយកស្បៀង និងអំណោយសម្រាលទុក្ខលំបាក ចែកជូនដល់សមាជិកគណបក្សដែលមានវ័យចាស់ជរា និងកំពុងជួបការខ្វះខាតជីវភាព ចំនួន ១៥គ្រួសារ ដើម្បីជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃ និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសមាជិកនៅមូលដ្ឋាន៕


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តពោធិ៍សាត់ ចុះត្រួតពិនិត្យការរៀបចំប្រព័ន្ធភ្លើងសូឡាបំភ្លឺលើស្ពានបេតុងថ្មី ក្នុងស្រុកភ្នំក្រវាញ
ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះត្រួតពិនិត្យការងារដាក់បង្គោលភ្លើងថ្មី និងបំពាក់អំពូលសូឡាបំភ្លឺផ្លូវប្រភេទ Solar LED ចំនួន ១៨បង្គោល នៅលើស្ពានបេតុងថ្មី ស្ថិតក្នុងភូមិបោះពួយ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦។
ការរៀបចំបំពាក់អំពូលភ្លើងបំភ្លឺសាធារណៈនេះ ធ្វើឡើងក្នុងគោលបំណងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងបង្កើនសុវត្ថិភាព និងភាពងាយស្រួលក្នុងការធ្វើដំណើរពេលយប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកតាលោសែនជ័យ ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនប្រជាពលរដ្ឋខ្វះខាត ១៥គ្រួសារ
ពោធិ៍សាត់៖ លោក ចាន់ វិចិត្រ អភិបាលនៃគណៈអភិបាលស្រុកតាលោសែនជ័យ បានដឹកនាំក្រុមការងាររដ្ឋបាលស្រុក ឃុំ ភូមិ និងយុវជនគណបក្សស្រុក ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នារសៀលថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២៦ ។
ពិធីនេះបានធ្វើឡើងដើម្បីសម្រួលដល់ជីវភាព លោកយាយ លោកតា និងបងប្អូនប្រជាពលរដ្ឋសរុបចំនួន ១៥គ្រួសារ ដោយក្នុងនោះមកពីភូមិបត់រំដួលចំនួន ១០គ្រួសារ និងភូមិផ្ទះរុងចំនួន ៥គ្រួសារ៕


សកម្មភាពអាជ្ញាធរ
ក្រុមប្រឹក្សាឃុំព្រងិល បើកកិច្ចប្រជុំសាមញ្ញលើកទី៥០ អាណត្តិទី៥ ប្រចាំខែសីហា
ពោធិ៍សាត់៖ ក្រុមប្រឹក្សាឃុំព្រងិល បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៥០ អាណត្តិទី៥ ប្រចាំខែសីហា នៅសាលាឃុំព្រងិល ស្ថិតក្រោមអធិបតីភាពរបស់ លោក អោក ឆឹម ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំព្រងិល ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈការងារសំខាន់ៗក្នុងមូលដ្ឋាន នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦៕


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលរងខេត្តពោធិ៍សាត់ ចុះអន្តរាគមន៍នាំទឹកសង្គ្រោះស្រូវស្រែប្រជាកសិករ ៤ភូមិ នៅស្រុកបាកាន
ពោធិ៍សាត់៖ លោក លឹម សុខតូ អភិបាលរងខេត្តពោធិ៍សាត់ រួមជាមួយលោក គិត ផល អនុប្រធានក្តាប់រួមមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យស្ថានភាពប្រព័ន្ធធារាសាស្ត្រដំណាក់អំពិល និងប្រឡាយរងនៃទ្វារទឹកទី៧ និងទី៨ ដើម្បីចាត់ចែងបែងចែកទឹកសង្គ្រោះស្រូវស្រែដែលកំពុងប្រឈមនឹងការខ្វះខាតទឹកទាន់ពេលវេលា នាថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២៦ ។
សកម្មភាពចុះអន្តរាគមន៍ផ្ទាល់នេះ ធ្វើឡើងដើម្បីនាំទឹកស្រោចស្រពជូនប្រជាកសិករក្នុងភូមិចំនួន៤ រួមមាន ភូមិខ្វាវ ល្ហុង ដំណាក់ត្រាច និងស្តុកខ្លា ស្ថិតក្នុងឃុំរំលេច ស្រុកបាកាន ដែលផ្ទៃដីស្រែភាគច្រើនកំពុងស្ថិតក្នុងវគ្គត្រៀមបែកគុម្ភ និងចេញផ្កា ត្រូវការទឹកជាចាំបាច់។
ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធ និងមន្ត្រីជំនាញ ត្រូវសហការគ្នាយ៉ាងស្អិតល្មួតក្នុងការគ្រប់គ្រង និងបែងចែកទឹកដោយសមធម៌ ដើម្បីធានាថាគ្រប់តំបន់ដែលរងផលប៉ះពាល់ទទួលបានទឹកស្រោចស្រពបានគ្រប់គ្រាន់៕


អប់រំ និងកីឡា
មន្ទីរអប់រំខេត្តពោធិ៍សាត់ ចុះរៀបចំទីតាំងរុះរើអគារឈើចាស់ ដើម្បបោះទីតាំងសាងសង់ទារកដ្ឋានថ្មី
ពោធិ៍សាត់៖ លោក បេង ឆវីរៈ អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តពោធិ៍សាត់ ព្រមទាំងក្រុមការងារបច្ចេកទេស បានអញ្ជើញចុះពិនិត្យទីតាំងផ្ទាល់ ដើម្បីពន្លឿននីតិវិធីច្បាប់ក្នុងការរុះរើអគារឈើ១ខ្នង មាន៤បន្ទប់ របស់មត្តេយ្យពោធិ៍សាត់ នាព្រឹកថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២៦។
ការរៀបចំរុះរើអគារឈើចាស់នេះ ធ្វើឡើងដើម្បីរៀបចំដីទំនេរសម្រាប់សាងសង់អគារទារកដ្ឋានថ្មី នៅក្នុងសាលាមត្តេយ្យធនធានពោធិ៍សាត់ សំដៅពង្រីកហេដ្ឋារចនាសម្ព័ន្ធអប់រំ និងការថែទាំកុមារតូចឱ្យកាន់តែមានស្តង់ដារ សុវត្ថិភាព និងឆ្លើយតបទៅនឹងតម្រូវការរបស់អាណាព្យាបាលក្នុងមូលដ្ឋាន៕

