ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធនធានទឹក និងឧតុនិយម

អប់រំ និងកីឡា
មន្ទីរអប់រំ យុវជន និងកីឡាខេត្ត រៀបចំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីពង្រឹងការងារអប់រំ និងស្តង់ដាសាលារៀនគំរូ
ពោធិ៍សាត់៖ លោក លឹម វុទ្ធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំអាណត្តិប្រចាំខែសីហា នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ។
កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់លោកអនុប្រធានមន្ទីរ តំណាងសាលាគរុកោសល្យ និងវិក្រឹតការខេត្ត ប្រធាន-អនុប្រធានការិយាល័យជំនាញជុំវិញមន្ទីរ ព្រមទាំងប្រធាន-អនុប្រធានការិយាល័យអប់រំក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
នៅក្នុងកិច្ចប្រជុំនេះ អង្គពិធីបានផ្តោតលើរបៀបវារៈសំខាន់ៗចំនួន ៤ រួមមាន៖ ការស្ដាប់របាយការណ៍ប្រចាំខែរបស់ការិយាល័យអប់រំ នៃរដ្ឋបាលក្រុង-ស្រុក, ការពង្រឹងការអនុវត្តតួនាទីភារកិច្ចរបស់គ្រឹះស្ថានសិក្សាសាធារណៈ និងការថែរក្សាបរិស្ថានសាលារៀន ក្នុងអំឡុងពេលមហាវិស្សមកាល, ការពង្រឹងការអនុវត្តស្តង់ដាសាលារៀនគំរូ នៅកម្រិតមត្តេយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សា និងការពិភាក្សាលើបញ្ហាផ្សេងៗ៕


សកម្មភាពថ្នាក់ដឹកនាំ
ក្រុមប្រឹក្សាធម្មនុញ្ញ រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «សមិទ្ធផលធម្មនុញ្ញសម្រេចបាន ៣០ឆ្នាំ» នៅខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ ក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «សមិទ្ធផលធម្មនុញ្ញសម្រេចបាន ក្នុងរយៈពេល៣០ឆ្នាំ» នៅសាលប្រជុំទេពឧកញ៉ា ឃ្លាំង មឿង សាលាខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦។
កម្មវិធីនេះបានប្រារព្ធឡើងស្របតាមស្មារតីលិខិតលេខ ៣៧០សជណ/អ.រ.ប របស់ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់, ថ្នាក់ដឹកនាំតុលាការខេត្ត ព្រមទាំងប្រតិភូថ្នាក់ជាតិ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងសក្ខាកាមសរុបប្រមាណ ៣៥០នាក់៕


សេចក្តីជូនដំណឹង
សេចក្ដីជូនដំណឹង ស្ដីពីការជ្រើសរើសនិស្សិតនារីក្រីក្រ អាហារូបករណ៍ និងបង់ថ្លៃ
សេចក្ដីជូនដំណឹង ស្ដីពីការជ្រើសរើសនិស្សិតនារីក្រីក្រ អាហារូបករណ៍ និងបង់ថ្លៃ ឱ្យស្នាក់នៅបណ្តោះអាសន្ននៅក្នុងមជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។
ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦


ទេសចរណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅខែកញ្ញា ឆ្នាំ២០២៦ នៃមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០២៦ នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នៅសាលបណ្ឌិត ថោង ខុន នៃមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ ។
កិច្ចប្រជុំនេះ ត្រូវបានប្រារព្ធឡើងក្រោមការដឹកនាំរបស់លោកប្រធានមន្ទីរទេសចរណ៍ខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរ ប្រធាន-អនុប្រធានការិយាល័យ ព្រមទាំងមន្ត្រីកិច្ចសន្យាទាំងអស់ចំណុះឱ្យមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ផ្ទាល់។
ចំណុចសំខាន់ៗនៃកិច្ចប្រជុំ រួមមាន៖ ការវាយតម្លៃលើកលទ្ធផលការងារទេសចរណ៍ដែលសម្រេចបានក្នុងខែសីហា ឆ្នាំ២០២៦, ការដោះស្រាយបញ្ហាប្រឈម និងសំណូមពរនានាក្នុងការិយាល័យជំនាញ, ការដាក់ចេញនូវទិសដៅការងារ និងផែនការសកម្មភាពថ្មីៗសម្រាប់អនុវត្តបន្តក្នុងខែកញ្ញា ឆ្នាំ២០២៦ ដើម្បីជំរុញវិស័យទេសចរណ៍ក្នុងខេត្តឱ្យកាន់តែមានការរីកចម្រើនថែមទៀត៕
សាយយ័ន្ត វុន្នីយ៉ា


សកម្មភាពអាជ្ញាធរ
រដ្ឋបាលក្រុងពោធិ៍សាត់ បើកកិច្ចប្រជុំវិសាមញ្ញអាណត្តិទី៤ ដើម្បិរុញច្រានការងារអភិវឌ្ឍន៍ក្នុងមូលដ្ឋាន
ពោធិ៍សាត់៖ រដ្ឋបាលក្រុងពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំវិសាមញ្ញអាណត្តិទី៤ របស់ក្រុមប្រឹក្សាក្រុងពោធិ៍សាត់ ដើម្បីពិភាក្សា និងអនុម័តលើការងារអភិវឌ្ឍន៍សំខាន់ៗ ក្នុងគោលបំណងលើកកម្ពស់ជីវភាព និងហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នេះ។
ថ្នាក់ដឹកនាំប្រជុំដឹកនាំដោយ លោក សំរិទ្ធិ អេង ប្រធានក្រុមប្រឹក្សាក្រុង និង លោក ផាយ ឡេង អភិបាលនៃគណៈអភិបាលក្រុងពោធិ៍សាត់ ព្រមទាំងមានការអញ្ជើញចូលរួមពី សមាជិក-សមាជិកាក្រុងប្រឹក្សាក្រុង, ប្រធានការិយាល័យច្រកចេញចូលតែមួយ, ព្រមទាំងប្រធានការិយាល័យ និងអង្គភាពជំនាញពាក់ព័ន្ធជុំវិញក្រុង។
កិច្ចប្រជុំបានផ្តោតលើការពិគ្រោះយោបល់ និងអនុម័តរបៀបវារៈសំខាន់ៗ ដើម្បីតម្រង់ទិសការងារអភិវឌ្ឍន៍ក្រុងឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ៕


សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ ចុះសួរសុខទុក្ខមេភូមិខ្មារ ដែលកំពុងសម្រាកព្យាបាលជំងឺ
ពោធិ៍សាត់៖ លោក ហេង សុភាណា អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះសួរសុខទុក្ខ បងស្រីមេភូមិខ្មារ (ស្ថិតក្នុងសង្កាត់លលកស ក្រុងពោធិ៍សាត់) ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានសម្តែងនូវការយកចិត្តទុកដាក់ និងការសាកសួរសុខទុក្ខដោយក្តីនឹករលឹក ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់មើលថែ និងព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋយ៉ាងយកចិត្តទុកដាក់ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕


សកម្មភាពអាជ្ញាធរ
រដ្ឋបាលក្រុងពោធិ៍សាត់ ចុះរៀបចំតាក់តែងកូនឈើលម្អតាមដងផ្លូវជាតិលេខ៥
ពោធិ៍សាត់៖ លោក ផាយ ឡេង អភិបាល នៃគណៈអភិបាលក្រុងពោធិ៍សាត់ បានដឹកនាំក្រុមការងាររដ្ឋបាលក្រុង ចុះរៀបចំតាក់តែងកូនឈើលម្អតាមដងផ្លូវជាតិលេខ៥ នៅទីតាំងមុខក្លោងទ្វារវត្តសុវណ្ណគិរី (ហៅវត្តទួលវែង) ស្ថិតក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦នេះ ។
សកម្មភាពនេះធ្វើឡើងដើម្បីលើកកម្ពស់សោភ័ណភាព បង្កើតគម្របបៃតង និងរក្សាបរិស្ថានស្អាតនៅតាមដងផ្លូវសាធារណៈក្នុងក្រុង៕


សកម្មភាពអាជ្ញាធរ
រួមគ្នាកាត់បន្ថយសំរាម ឃុំកំពង់លួង ដើម្បីបរិស្ថាន និងផ្ទៃទឹកស្អាតក្នុងស្រុកក្រគរ
រួមគ្នាកាត់បន្ថយសំរាម ដើម្បីបរិស្ថាន និងផ្ទៃទឹកស្អាតក្នុងស្រុកក្រគរ
សូមចូលរួមទាំងអស់គ្នា ក្នុងការថែរក្សាសោភ័ណភាព និងបរិស្ថានក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ តាមរយៈសកម្មភាពងាយៗដូចខាងក្រោម៖ វិចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ ដោយបែងចែកសំរាមស្ងួត សំរាមសើម និងសំណល់ប្លាស្ទិក ដាក់ក្នុងថង់ ឬធុងសំរាមឱ្យបានជិតល្អ, កុំបោះសំរាមចូលប្រភពទឹក ដោយជៀសវាងដាច់ខាតការបោះសំណល់ ឬប្លាស្ទិកចូលទៅក្នុងទន្លេ ស្ទឹង បឹងបួ ឬប្រឡាយទឹក, រក្សាអនាម័យជុំវិញខ្លួន ដោយចាប់ផ្តើមសម្អាតពីផ្ទះ ភូមិ និងឃុំ របស់យើង ដើម្បីបង្កើតបរិស្ថានរស់នៅដែលមានសុខមាលភាព។
«រួមគិត រួមធ្វើ រួមទទួលខុសត្រូវ ដើម្បីផ្ទៃទឹកស្អាត ភូមិ ឃុំ ស្រុកក្រគរយើងស្អាត»។


សកម្មភាពថ្នាក់ដឹកនាំ
ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ អគារសម្រាកព្យាបាលជំងឺទូទៅ នៃមន្ទីរពេទ្យបង្អែកកណ្តៀង
នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ «អគារសម្រាកព្យាបាលជំងឺទូទៅ» ថ្មីមួយខ្នង នៅក្នុងមន្ទីរពេទ្យបង្អែកកណ្តៀង ស្ថិតក្នុងស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ត្រីសុខាភិបាល និងប្រជាពលរដ្ឋយ៉ាងកុះករ។


សកម្មភាពអាជ្ញាធរ
ពិព័រណ៍វត្ថុសិល្បៈខ្មែរបាត់បង់ និងការទាមទារត្រឡប់មកកម្ពុជាវិញ ត្រូវបានដាក់តាំងបង្ហាញជាផ្លូវការ នៅខេត្តពោធិ៍សាត់
សារមន្ទីរខេត្តពោធិ៍សាត់ បានអញ្ជើញជាគណៈអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធពិព័រណ៍ផ្ទាំងរូបថតមិនអចិន្ត្រៃយ៍ ក្រោមប្រធានបទ «ការយាងត្រឡប់មកវិញនៃព្រលឹងដូនតា៖ វត្ថុសិល្បៈខ្មែរដែលបានបាត់បង់ និងការទាមទារបញ្ជូនត្រឡប់មកកម្ពុជាវិញ»។


សន្តិសុខសង្គម
ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ចុះអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស
ពោធិ៍សាត់៖ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានចុះរៀបចំយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ជូនដល់បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សក្នុងមូលដ្ឋាន នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ។
ប្រតិបត្តិការនេះធ្វើឡើងតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ និងក្រោមការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី នូវ តាល់ ស្នងការរង ព្រមទាំងដឹកនាំផ្ទាល់ដោយ លោកវរៈសេនីយ៍ទោ ទូច សេងងន នាយការិយាល័យចរាចរណ៍ផ្លូវគោកស្តីទី។
ក្នុងសកម្មភាពនោះ សមត្ថកិច្ចបានផ្តោតលើការក្រើនរំលឹកអ្នកបើកបរគ្រប់ប្រភេទឱ្យចូលរួមគោរពច្បាប់ទាំងអស់គ្នា រួមមាន៖ គោរពតាមផ្លាកសញ្ញាចរាចរណ៍ និងបើកបរឱ្យត្រូវតាមគន្លងផ្លូវ, ពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវជាប់ជាប្រចាំ, បើកបរប្រកាន់ស្តាំ និងបន្ថយល្បឿននៅត្រង់ចំណុចផ្លូវប្រសព្វ និងជៀសវាងដាច់ខាតការនិយាយទូរសព្ទពេលកំពុងបើកបរ៕


សេចក្តីប្រកាសព័ត៌មាន
សេចក្តីបំភ្លឺព័ត៌មាន របស់រដ្ឋបាលខេត្តពោធិ៍សាត់
មានម្ចាស់គណនីហ្វេសប៊ុកឈ្មោះ អាយ៉ា ទឹកត្នោតជូរ បានធ្វើការ ផ្សព្វផ្សាយវីដេអូរក្នុងគណនីតិកតុករបស់ខ្លួនអំពីករណី "ឡានរបស់ខ្លួនត្រូវបានចោរលួចបូមប្រេង ព្រមទាំងបាន ដៀលត្មះ និងជេប្រមាថអ្នកខេត្តពោធិ៍សាត់ទាំងមូល ។


អប់រំ និងកីឡា
អនុវិទ្យាល័យពោធិ៍សាត់ ប្រារព្ធពិធីចែករង្វាន់ និងប្រគល់លិខិតសរសើរជូនសិស្សពូកែប្រចាំឆ្នាំ
ពោធិ៍សាត់៖ ពិធីចែករង្វាន់ និងប្រគល់លិខិតសរសើរជូនដល់សិស្សពូកែប្រចាំឆ្នាំ ដើម្បីលើកទឹកចិត្តដល់ជ័យលាភីដែលមានស្នាដៃឆ្នើមក្នុងការសិក្សា នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នៅអនុវិទ្យាល័យពោធិ៍សាត់។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក គឹម តារា អភិបាលរងនៃគណៈអភិបាលក្រុងពោធិ៍សាត់, លោក ចាន់ នី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ព្រមទាំង ឯកឧត្តម លឹម ចន្ទថៃ ប្រធានគណៈកម្មការគ្រប់គ្រងអនុវិទ្យាល័យពោធិ៍សាត់ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងមាតាបិតាអាណាព្យាបាល៕

