
ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ចុះអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស
ពោធិ៍សាត់៖ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានចុះរៀបចំយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ជូនដល់បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សក្នុងមូលដ្ឋាន នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ។ ប្រតិបត្តិការនេះធ្វើឡើងតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ និងក្រោមការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី នូវ តាល់ ស្នងការរង ព្រមទាំងដឹកនាំផ្ទាល់ដោយ លោកវរៈសេនីយ៍ទោ ទូច សេងងន នាយការិយាល័យចរាចរណ៍ផ្លូវគោកស្តីទី។ ក្នុងសកម្មភាពនោះ សមត្ថកិច្ចបានផ្តោតលើការក្រើនរំលឹកអ្នកបើកបរគ្រប់ប្រភេទឱ្យចូលរួមគោរពច្បាប់ទាំងអស់គ្នា រួមមាន៖ គោរពតាមផ្លាកសញ្ញាចរាចរណ៍ និងបើកបរឱ្យត្រូវតាមគន្លងផ្លូវ, ពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវជាប់ជាប្រចាំ, បើកបរប្រកាន់ស្តាំ និងបន្ថយល្បឿននៅត្រង់ចំណុចផ្លូវប្រសព្វ និងជៀសវាងដាច់ខាតការនិយាយទូរសព្ទពេលកំពុងបើកបរ៕











