
ក្រុមប្រឹក្សាធម្មនុញ្ញ រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «សមិទ្ធផលធម្មនុញ្ញសម្រេចបាន ៣០ឆ្នាំ» នៅខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ ក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «សមិទ្ធផលធម្មនុញ្ញសម្រេចបាន ក្នុងរយៈពេល៣០ឆ្នាំ» នៅសាលប្រជុំទេពឧកញ៉ា ឃ្លាំង មឿង សាលាខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦។ កម្មវិធីនេះបានប្រារព្ធឡើងស្របតាមស្មារតីលិខិតលេខ ៣៧០សជណ/អ.រ.ប របស់ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់, ថ្នាក់ដឹកនាំតុលាការខេត្ត ព្រមទាំងប្រតិភូថ្នាក់ជាតិ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងសក្ខាកាមសរុបប្រមាណ ៣៥០នាក់៕










