
មន្ទីរអប់រំ យុវជន និងកីឡាខេត្ត រៀបចំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីពង្រឹងការងារអប់រំ និងស្តង់ដាសាលារៀនគំរូ
ពោធិ៍សាត់៖ លោក លឹម វុទ្ធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំអាណត្តិប្រចាំខែសីហា នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ។ កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់លោកអនុប្រធានមន្ទីរ តំណាងសាលាគរុកោសល្យ និងវិក្រឹតការខេត្ត ប្រធាន-អនុប្រធានការិយាល័យជំនាញជុំវិញមន្ទីរ ព្រមទាំងប្រធាន-អនុប្រធានការិយាល័យអប់រំក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។ នៅក្នុងកិច្ចប្រជុំនេះ អង្គពិធីបានផ្តោតលើរបៀបវារៈសំខាន់ៗចំនួន ៤ រួមមាន៖ ការស្ដាប់របាយការណ៍ប្រចាំខែរបស់ការិយាល័យអប់រំ នៃរដ្ឋបាលក្រុង-ស្រុក, ការពង្រឹងការអនុវត្តតួនាទីភារកិច្ចរបស់គ្រឹះស្ថានសិក្សាសាធារណៈ និងការថែរក្សាបរិស្ថានសាលារៀន ក្នុងអំឡុងពេលមហាវិស្សមកាល, ការពង្រឹងការអនុវត្តស្តង់ដាសាលារៀនគំរូ នៅកម្រិតមត្តេយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សា និងការពិភាក្សាលើបញ្ហាផ្សេងៗ៕











