
ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ អគារសម្រាកព្យាបាលជំងឺទូទៅ នៃមន្ទីរពេទ្យបង្អែកកណ្តៀង
នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ «អគារសម្រាកព្យាបាលជំងឺទូទៅ» ថ្មីមួយខ្នង នៅក្នុងមន្ទីរពេទ្យបង្អែកកណ្តៀង ស្ថិតក្នុងស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ត្រីសុខាភិបាល និងប្រជាពលរដ្ឋយ៉ាងកុះករ។










