ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធនធានទឹក និងឧតុនិយម

សកម្មភាពថ្នាក់ដឹកនាំ
លោក ហេង សុភាណាសំណេះសំណាលជាមួយមាតាបិតានិងអាណាព្យាបាលសិស្សពាក់ព័ន្ធការ ប្រឡងជ្រើសរើសសិស្សចូលរៀនថ្នាក់ទី១០កម្មវិធីសាលារៀនជំនាន់ថ្មីនៅវិទ្យាល័យពោធិ៍សាត់
លោក ហេង សុភាណា អភិបាលរងខេត្ត តំណាងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញសំណេះសំណាលជាមួយមាតាបិតា អាណាព្យាបាលសិស្ស ពាក់ព័ន្ធក្នុងឱកាសប្រឡងជ្រើសរើសសិស្សចូលរៀនថ្នាក់ទី១០នៃកម្មវិធីសាលារៀនជំនាន់ថ្មីនៅវិទ្យាល័យពោធិ៍សាត់ ជាកម្មវិធីកំណែទម្រង់អប់រំសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងលើកកម្ពស់គុណភាពអប់រំឱ្យទាន់សម័យកាលឌីជីថលនិងផ្តោតលើជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា នាថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៦។


កសិកម្ម
រដ្ឋបាលស្រុកភ្នំក្រវាញ និងមន្ត្រីជំនាញ ចុះកំណត់ព្រំប្រទល់ព្រៃសហគមន៍ភូមិព្រងិល ដើម្បីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ
ពោធិ៍សាត់៖ សង្កាត់រដ្ឋបាលព្រៃឈើព្រងិល បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះអនុវត្តសកម្មភាពបោះបង្គោលព្រំប្រទល់ព្រៃសហគមន៍ភូមិព្រងិល បានចំនួន ៨បង្គោល ប្រកបដោយលទ្ធផលល្អប្រសើរ នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ។
ប្រតិបត្តិការនេះបានដឹកនាំផ្ទាល់ដោយ លោក សន ចាន់ថន អភិបាលរងនៃគណៈអភិបាលស្រុកភ្នំក្រវាញ ដោយមានការចូលរួមពីសំណាក់មន្ត្រីជំនាញសូរិយោដីស្រុក តំណាងក្រុមប្រឹក្សាឃុំព្រងិល មេភូមិព្រងិល មេភូមិអូររំ ព្រមទាំងគណៈកម្មការសហគមន៍ព្រៃឈើភូមិព្រងិល។
សកម្មភាពបោះបង្គោលព្រំប្រទល់នាពេលនេះ ក្នុងគោលបំណងកំណត់ដែនជម្រក និងទំហំព្រៃសហគមន៍ឱ្យបានច្បាស់លាស់ សំដៅបង្កើនប្រសិទ្ធភាពក្នុងការថែរក្សា ការពារ និងទប់ស្កាត់ការរំលោភបំពានដីព្រៃឈើ ខណៈដែលកិច្ចសហការរវាងអាជ្ញាធរដែនដី មន្ត្រីជំនាញ និងសហគមន៍មូលដ្ឋាន បន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាព៕


កសិកម្ម
មន្ទីរកសិកម្មខេត្តពោធិ៍សាត់ ចូលរួមសម្របសម្រួលមហាសន្និបាតវិសាមញ្ញលើកទី២ នៃសហគមន៍កសិកម្មទំនើបអភិវឌ្ឍន៍កសិកម្មសុវត្ថិភាពដីក្រហម
កិច្ចប្រជុំនេះមានការចូលរួមយ៉ាងកុះករពី ក្រុមការងារមន្ទីរកសិកម្មខេត្ត កងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអន្លង់រាប អាជ្ញាធរភូមិ ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក-សមាជិកានៃសហគមន៍កសិកម្មទំនើប សរុបចំនួន ៦៨នាក់ (ក្នុងនោះមានស្រ្តីចំនួន ៣៨នាក់) ដើម្បីរួមគ្នាវាយតម្លៃលទ្ធផលការងារ ក៏ដូចជាទិសដៅយុទ្ធសាស្ត្រក្នុងការលើកកម្ពស់ផលិតកម្មកសិកម្មសុវត្ថិភាពក្នុងមូលដ្ឋាន។


ធនធានទឹក និងឧតុនិយម
កិច្ចប្រជុំពិភាក្សាផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ឆ្នាំ២០២៧ រវាងអាជ្ញាធរខេត្តពោធិ៍សាត់ និងអង្គការសំឡេងសហគមន៍
ពោធិ៍សាត់៖ លោក ហ៊ន់ សុវណ្ណ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើ «ការរៀបចំផែនការសកម្មភាព និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍សម្រាប់ឆ្នាំ២០២៧» របស់អង្គការអភិវឌ្ឍន៍សំឡេងសហគមន៍ (BCV) នៅថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២៦ ។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ ដោយមានសមាសភាពចូលរួមយ៉ាងច្រើនកុះករពីតំណាងស្ថាប័នពាក់ព័ន្ធ រួមមាន៖ មន្ត្រីជំនាញនៃមន្ទីរធនធានទឹក មន្ទីរកសិកម្ម ខណ្ឌរដ្ឋបាលព្រៃឈើ ព្រមទាំងអាជ្ញាធរមូលដ្ឋានដូចជា ក្រុមប្រឹក្សាឃុំ មេភូមិ និងអនុភូមិ។
បន្ថែមពីនេះ កម្មវិធីក៏មានការចូលរួមយ៉ាងសកម្មពីសំណាក់តំណាងសហគមន៍កសិករប្រើប្រាស់ទឹក សហគមន៍ព្រៃឈើ សហគមន៍កសិកម្ម និងក្រុមយុវជនក្នុងតំបន់ ដើម្បីរួមគ្នាចែករំលែកមតិយោបល់ បញ្ហាប្រឈម និងធាតុចូលសំខាន់ៗ ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រឱ្យឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងសហគមន៍សម្រាប់ឆ្នាំ២០២៧ ខាងមុខប្រកបដោយប្រសិទ្ធភាព និងចីរភាព៕


សកម្មភាពថ្នាក់ដឹកនាំ
លោក សំ ណារិទ្ធិ ដឹកនាំក្រុមគ្រួសារ ស.ស.យ.ក ខេត្តពោធិ៍សាត់ ចូលទស្សនាពិព័រណ៍រូបភាព នៅសារមន្ទីរខេត្តពោធិ៍សាត់
លោក សំ ណារិទ្ធិ អភិបាលរងខេត្ត និងជាអនុប្រធានប្រចាំការ ស.ស.យ.ក ខេត្តពោធិ៍សាត់ បានដឹកនាំក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្ត ចូលទស្សនាពិព័រណ៍រូបភាពមិនអចិន្ត្រៃយ៍ ដែលបានរៀបចំឡើងនៅសារមន្ទីរខេត្តពោធិ៍សាត់ នាថ្ងៃទី០៤ ខែ កញ្ញា ឆ្នាំ២០២៦ ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តមបណ្ឌិត ទី ថានី អញ្ជើញជួបសំណេះសំណាលជាមួយសិស្សានុសិស្សទទួលបានជោគជ័យក្នុងការប្រឡងបាក់ឌុប និងអាណាព្យាបាល នៅវិទ្យាល័យបាកាន
ពោធិ៍សាត់៖ ឯកឧត្តមបណ្ឌិត ទី ថានី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារមន្ត្រីរាជការ គ្រូបង្រៀន និងយុវជន បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយអាណាព្យាបាល និងសិស្សានុសិស្ស ដែលទើបទទួលបានលទ្ធផលជោគជ័យក្នុងការប្រឡងបញ្ចប់មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០២៥-២០២៦ នៅវិទ្យាល័យបាកាន នារសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ។
នៅក្នុងឱកាសដ៏រីករាយនោះ ឯកឧត្តមបណ្ឌិត បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅ និងកោតសរសើរចំពោះខិតខំប្រឹងប្រែងរបស់ប្អូនៗសិស្សានុសិស្សទាំងអស់ ដែលបានជួយឱ្យទទួលបានជោគជ័យក្នុងការសិក្សា ព្រមទាំងបានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាល ដែលបានយកចិត្តទុកដាក់គាំទ្រ និងអប់រំបណ្តុះបណ្តាលកន្លងមក។
ជាមួយគ្នានេះ ឯកឧត្តមក៏បានផ្តល់នូវមតិផ្តាំផ្ញើ និងការណែនាំល្អៗដល់ប្អូនៗសិស្សានុសិស្ស ឱ្យបន្តខិតខំរៀនសូត្រនៅកម្រិតឧត្តមសិក្សា និងការបណ្តុះបណ្តាលជំនាញបច្ចេកទេសបន្ថែមទៀត ដើម្បីក្រសោបយកចំណេះដឹងរឹងមាំ សម្រាប់យកទៅអភិវឌ្ឍសមត្ថភាពខ្លួនឯង គ្រួសារ និងចូលរួមចំណែកកសាងប្រទេសជាតិឱ្យកាន់តែរីកចម្រើននាពេលអនាគត៕


សកម្មភាពថ្នាក់ដឹកនាំ
លោក ងួន ប៉ោសេង ដឹកនាំកិច្ចប្រជុំពិភាក្សាការស្នើសុំប្រើប្រាស់ទីតាំងសាធារណៈ ដើម្បីសាងសង់ស្ថានីយសាកថាមពលយានយន្តអគ្គិសនី
ពោធិ៍សាត់៖ លោក ងួន ប៉ោសេង អភិបាលរងនៃគណៈអភិបាលខេត្ត តំណាង ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី «ការស្នើសុំអនុញ្ញាតប្រើប្រាស់ទីតាំងសាធារណៈ ដើម្បីសាងសង់ស្ថានីយសាកថាមពលយានយន្តអគ្គិសនី (AVATAR EV Charging Station)» នៅសាលាខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦នេះ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកអនុប្រធានមន្ទីរពាក់ព័ន្ធ លោកអភិបាលរងក្រុង-ស្រុក ព្រមទាំងមន្ត្រីជំនាញជាច្រើនរូបទៀត។
អង្គប្រជុំបានធ្វើការពិភាក្សា និងសិក្សាលម្អិតអំពីលទ្ធភាព បច្ចេកទេស និងទីតាំងសាធារណៈសមស្រប ដើម្បីរៀបចំដំឡើងស្ថានីយសាកថាមពលយានយន្តអគ្គិសនីនេះ ឱ្យមានសុវត្ថិភាព និងសម្រួលដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋ។ ការរៀបចំឱ្យមានស្ថានីយសាកថាមពលយានយន្តអគ្គិសនី (EV) នេះ គឺជាជំហានដ៏សំខាន់មួយក្នុងការគាំទ្រគោលនយោបាយប្រើប្រាស់ថាមពលបៃតង និងចូលរួមកាត់បន្ថយការភាយឧស្ម័នពុលទៅក្នុងបរិស្ថាន នៅក្នុងខេត្តពោធិ៍សាត់៕


បរិស្ថាន
ក្រោមកិច្ចចង្អុលការផ្ទាល់ របស់ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ក្នុងការផ្លាស់ប្តូរការ៉ូឡាថ្មី សិ្ថតនៅលើផ្លូវលេខ១០១ មុខកោះសំពៅមាស
ក្រោមកិច្ចចង្អុលការដឹកនាំផ្ទាល់របស់ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដាក់ផែនការ ឱ្យអាជ្ញាធរខេត្ត និងក្រុមការងារបច្ចេកទេសជំនាញ ក្នុងការអនុវត្តគម្រោងកែលម្អសោភណភាពក្រុង ដោយផ្ដោតលើការជួសជុល និងផ្លាស់ប្តូរការ៉ូឡាថ្មីនៅលើកំណាត់ផ្លូវលេខ១០១ ស្ថិតនៅ មុខកោះសំពៅមាស នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦។


នយោបាយ
គណៈកម្មាធិការគណបក្សក្រុងពោធិ៍សាត់ បើកវគ្គផ្សព្វផ្សាយការងារចាត់តាំង និងការគ្រប់គ្រងប្រព័ន្ធទិន្នន័យសមាជិកបក្ស
វគ្គផ្សព្វផ្សាយដែលប្រព្រឹត្តទៅពេញមួយថ្ងៃនេះ មានការអញ្ជើញចូលរួមពីសំណាក់គណៈអចិន្ត្រៃយ៍គណបក្សក្រុង គណៈចាត់តាំងគណបក្សក្រុង ប្រធានសាខាបក្សចំណុះក្រុង មន្ត្រីទទួលបន្ទុកការងារចាត់តាំង ប្រធានគណៈកម្មាធិការគណបក្សសង្កាត់ទាំង៧ ព្រមទាំងមន្ត្រីទទួលបន្ទុកការងារចាត់តាំង និងព័ត៌មានវិទ្យា (IT) ថ្នាក់ក្រុង-សង្កាត់ សរុបប្រមាណ ៦២នាក់ (ស្រី ២២នាក់)។


អប់រំ និងកីឡា
លោក លឹម វុទ្ធី ចុះពិនិត្យដំណើរការប្រឡងជ្រើសរើសសិស្សចូលរៀនថ្នាក់ទី១០ កម្មវិធី «សាលារៀនជំនាន់ថ្មី» នៅវិទ្យាល័យពោធិ៍សាត់
ពោធិ៍សាត់៖ លោក លឹម វុទ្ធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តពោធិ៍សាត់ បានអញ្ជើញចុះពិនិត្យមើលដំណើរការនៃការធ្វើតេស្តប្រឡងជ្រើសរើសសិស្សានុសិស្សឱ្យចូលរៀនថ្នាក់ទី១០ នៃកម្មវិធី «សាលារៀនជំនាន់ថ្មី» ដោយផ្ទាល់ នៅក្នុងបរិវេណវិទ្យាល័យពោធិ៍សាត់ នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦។
នៅក្នុងសកម្មភាពចុះពិនិត្យនេះ ក៏មានការអញ្ជើញចូលរួមសង្កេតការណ៍យ៉ាងស្និទ្ធស្នាលពីសំណាក់ក្រុមការងារអង្គការ ខេប (KAPE) ដែលជាតំណាងកម្មវិធីសាលារៀនជំនាន់ថ្មី ព្រមទាំងមានការចូលរួមពីសំណាក់អាណាព្យាបាលសិស្ស និងតំណាងសហគមន៍ផងដែរ ដើម្បីធានាបាននូវភាពត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌ក្នុងការប្រឡង។
ការចុះពិនិត្យ និងតាមដានយ៉ាងយកចិត្តទុកដាក់នេះ បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់មន្ទីរអប់រំ យុវជន និងកីឡា ខេត្តពោធិ៍សាត់ ក្នុងការលើកកម្ពស់គុណភាពអប់រំ និងជំរុញការអនុវត្តកម្មវិធីសិក្សាបែបទំនើប ដើម្បីបណ្តុះបណ្តាលធនធានមនុស្សក្នុងខេត្តឱ្យមានសមត្ថភាពខ្ពស់ ឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍នាពេលបច្ចុប្បន្ន និងអនាគត៕


នយោបាយ
គណបក្សស្រុកក្រគរ ប្រជុំពិភាក្សាការងារអាណត្តិប្រចាំខែ និងតម្រង់ទិសការងារបច្ចេកវិទ្យា
ពោធិ៍សាត់៖ កិច្ចប្រជុំអាណត្តិប្រចាំខែ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ទឹម សារិន ប្រធានគណបក្សស្រុកក្រគរ នាព្រឹកថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២៦ គណៈកម្មាធិការគណបក្សស្រុកក្រគរ ខេត្តពោធិ៍សាត់។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ជាសមាជិក សមាជិកាគណៈកម្មាធិការបក្សស្រុក ក្រុមការងារផ្នែកព័ត៌មានវិទ្យា (IT) ព្រមទាំងសមាសភាពពាក់ព័ន្ធជាច្រើនរូបទៀត។
អង្គប្រជុំបានផ្តោតលើការពិនិត្យ សរុបបូកសរុបលទ្ធផលការងារដែលសម្រេចបាននាពេលកន្លងមក និងការដាក់ចេញនូវទិសដៅការងារសំខាន់ៗសម្រាប់អនុវត្តបន្ត។ ជាមួយគ្នានេះ វត្តមានរបស់ផ្នែក IT និងសមាសភាពពាក់ព័ន្ធ ក្នុងកិច្ចប្រជុំនេះ ក៏បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់លើការកសាង និងពង្រឹងសមត្ថភាពការងារបច្ចេកវិទ្យាព័ត៌មាន ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃសង្គមឌីជីថល និងបង្កើនប្រសិទ្ធភាពក្នុងការផ្សព្វផ្សាយព័ត៌មានបក្សឱ្យកាន់តែទូលំទូលាយ និងទាន់ហេតុការណ៍៕


សកម្មភាពថ្នាក់ដឹកនាំ
មន្ទីរសាធារណការខេត្តពោធិ៍សាត់ បើកវគ្គផ្សព្វផ្សាយស្តីពីអនុសញ្ញា CEDAW និងអនុសាសន៍ ១២ចំណុច របស់សម្តេចធិបតី ហ៊ុន ម៉ាណែត
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ បានរៀបចំវគ្គផ្សព្វផ្សាយស្តីពី អនុសញ្ញាស៊ី-ដ (CEDAW) អនុសាសន៍ ១២ចំណុចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងច្បាប់ពាក់ព័ន្ធមួយចំនួន នាថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តពោធិ៍សាត់ ត្រួតពិនិត្យការច្នៃផលិតលូតូចៗ និងការរៀបចំដាំដើមឈើ-ផ្កា ដើម្បីលើកកម្ពស់សោភ័ណភាពខេត្ត
ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យមើលកូនឈើ និងដើមផ្កាជាច្រើនប្រភេទ ដែលជាអំណោយផ្ផ្តល់ជូនជាបន្តបន្ទាប់ពីសំណាក់ក្រសួងបរិស្ថាន សម្រាប់យកមកដាំលម្អ និងបង្កើនគម្របបៃតងក្នុងខេត្តនាពេលខាងមុខ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានអញ្ជើញពិនិត្យមើលការច្នៃផលិតលូតូចៗសម្រាប់ដាំផ្កា ដើម្បីត្រៀមរៀបចំលម្អតាមទីសាធារណៈ និងដងផ្លូវនានា ឱ្យកាន់តែមានសោភ័ណភាព និងទាក់ទាញ។
ឯកឧត្តម អភិបាលខេត្ត ក៏បានសម្តែងនូវក្តីរំភើប និងរំលឹកពីអនុស្សាវរីយ៍កាលពី ១៦ឆ្នាំមុន ពេលដែលឯកឧត្តមកំពុងបំពេញតួនាទីជានាយករដ្ឋបាលសាលាខេត្តពោធិ៍សាត់ ដោយបានដាំដើមឈើមួយដើមដោយផ្ទាល់ដៃ ទុកជាអនុស្សាវរីយ៍នៅក្នុងបរិវេណសាលាខេត្ត។ មកដល់ពេលនេះ ដើមឈើនោះបានលូតលាស់ធំធាត់ ផ្តល់ម្លប់យ៉ាងត្រជាក់ត្រជុំ និងជាសាក្សីនៃស្មារតីស្រឡាញ់ធម្មជាតិដែលបានបណ្តុះតាំងពីយូរណាស់មកហើយ។
ការចុះពិនិត្យ និងការរៀបចំផែនការដាំដើមឈើបន្ថែមនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលខេត្តពោធិ៍សាត់ ក្នុងការអភិវឌ្ឍក្រុងឱ្យក្លាយជាទីក្រុងបៃតង មានបរិស្ថានស្អាត និងខ្យល់អាកាសបរិសុទ្ធ សម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ៕

