ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធនធានទឹក និងឧតុនិយម

កសិកម្ម
មន្ត្រីជំនាញបសុព្យាបាល ចូលរួមសិក្ខាសាលាស្តីពីការធ្វើអនាម័យ ជីវសុវត្ថិភាព និងបច្ចេកទេសចិញ្ចឹមសត្វ នៅស្រុកបាកាន
លោក សំ ស៊ី លោក ថា វ៉ាន់ថេន និងលោក ស៊ឺន យឿម មន្ត្រីនៃការិយាល័យផលិតកម្ម និងបសុព្យាបាល បានអញ្ជើញចូលរួមក្នុង «សិក្ខាសាលាស្តីពីការធ្វើអនាម័យ ជីវសុវត្ថិភាព និងការពង្រឹងបច្ចេកទេសលើវិស័យចិញ្ចឹមសត្វ» នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ។


សកម្មភាពថ្នាក់ដឹកនាំ
ក្រសួងព័ត៌មាន រៀបចំ «វេទិកាប្រព័ន្ធផ្សព្វផ្សាយ និងការប្រកួតប្រជែងពានរង្វាន់ផលិតមាតិកា ឆ្នាំ២០២៦» ស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយក្នុងតំបន់មេគង្គ ឡានឆាង
ក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំ វេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ផលិតមាតិកា ឆ្នាំ២០២៦ នៅសណ្ឋាគារ Sun & Moon Riverside ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាននៅក្នុងតំបន់មេគង្គ ឡានឆាង» នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦។


បទយកការណ៍
បទយកការណ៍ ៖ សំឡេងជួងសន្តិភាព និងការតាំងចិត្តរួមគ្នានៅទីអារាមវត្តពាលញែក
បទយកការណ៍ ៖ សំឡេងជួងសន្តិភាព និងការតាំងចិត្តរួមគ្នានៅទីអារាមវត្តពាលញែក
ប្រធានគ្រប់គ្រងការផលិត
លោក លាង ទិតដ្ឋាន
លោក សេក ញន
កាហ្វ្រិកកាត់ត សម្លេង
មន្រ្តីមន្ទីរព័ត៌មានខេត្តពោធិ៍សាត់


បទយកការណ៍
បទយកការណ៍ ៖ អំពីដំណាំបន្លែស្ពៃក្តោប
បទយកការណ៍ ៖ អំពីដំណាំបន្លែស្ពៃក្តោប
ប្រធានការគ្រប់គ្រងការផលិត
លោក លាង ទិតដ្ឋាន
លោក សេក ញន
ផលិតដោយ ឡូយ ចិត្រា


បទយកការណ៍
បទយកការណ៍ ៖ គាំទ្រផលិតផលខ្មែរ ដើម្បីជំរុញសេដ្ឋកិច្ចជាតិ
បទយកការណ៍ ៖ គាំទ្រផលិតផលខ្មែរ ដើម្បីជំរុញសេដ្ឋកិច្ចជាតិ
ប្រធានគ្រប់គ្រងការផលិត
លោក លាង ទិតដ្ឋាន
លោក សេក ញន
កាហ្វ្រិកកាត់ត សម្លេង
កញ្ញា ឃឹម ស្រីនាវ
លោក ញឹម គឹមលីន


បទយកការណ៍
បទយកការណ៍ពិសេស៖ នគរបាលចរាចរណ៍ខេត្តពោធិ៍សាត់ ចុះពង្រឹងការយល់ដឹងពីសញ្ញាចរាចរណ៍ ដើម្បីសុវត្ថិភាពតាមដងផ្លូវ
បទយកការណ៍ពិសេស៖ នគរបាលចរាចរណ៍ខេត្តពោធិ៍សាត់ ចុះពង្រឹងការយល់ដឹងពីសញ្ញាចរាចរណ៍ ដើម្បីសុវត្ថិភាពតាមដងផ្លូវ
ប្រធានគ្រប់គ្រងការផលិត
លោក លាង ទិតដ្ឋាន
លោក សេក ញន
កាហ្វ្រិកកាត់ត និងសម្លេង
កញ្ញា ឃឹម ស្រីនាវ


បទយកការណ៍
បទយកការណ៍ស្តីពី វត្ថុបុរាណនិងបំណែកចម្លាក់ជាច្រើន រក្សាទុកនៅសារៈមន្ទីរខេត្តពោធិ៍សាត់
បទយកការណ៍ស្តីពី វត្ថុបុរាណនិងបំណែកចម្លាក់ជាច្រើន រក្សាទុកនៅសារៈមន្ទីរខេត្តពោធិ៍សាត់
ប្រធានគ្រប់គ្រងការផលិត
លោក លាង ទិតដ្ឋាន
លោក សេក ញន
ក្រាហ្វិកកាត់ត និង សម្លេង
កញ្ញា ឃឹម ស្រីនាវ


នយោបាយ
គណបក្សក្រុងពោធិ៍សាត់ ប្រជុំជំរុញការធ្វើអត្តសញ្ញាណប័ណ្ណ និងត្រៀមការងារចុះឈ្មោះបោះឆ្នោតថ្មី នាពេលខាងមុខ
ពោធិ៍សាត់៖ លោក សំរិទ្ធិ អេង សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត និងជាប្រធានគណបក្សក្រុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារសំខាន់ៗមួយចំនួន ពាក់ព័ន្ធនឹងការបច្ចុប្បន្នភាពរបាយការណ៍ និងការត្រៀមរៀបចំការងារបោះឆ្នោត កាលពីព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតនៅស្នាក់ការគណបក្សប្រជាជនកម្ពុជាក្រុងពោធិ៍សាត់។
កិច្ចប្រជុំនេះបានផ្តោតសំខាន់លើរបៀបវារៈចាំបាច់ចំនួន ៣ រួមមាន៖ ដើម្បីពិនិត្យឡើងវិញនូវទិន្នន័យ និងលទ្ធផលការងារកន្លងមកឱ្យមានភាពច្បាស់លាស់, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដើម្បីធានាថាប្រជាពលរដ្ឋដែលមានអាយុគ្រប់ការបោះឆ្នោត មានឯកសារអត្តសញ្ញាណត្រឹមត្រូវ និងទាន់ពេលវេលា។
ការត្រៀមលក្ខណៈសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត៖ ការរៀបចំការងារកែតម្រូវទិន្នន័យ ការប្រមូលទិន្នន័យជីវមាត្រ និងការចុះឈ្មោះបោះឆ្នោតថ្មី សម្រាប់ដំណើរការដែលនឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។
តាមរយៈកិច្ចប្រជុំនេះ លោកប្រធានគណបក្សក្រុង បានណែនាំ និងជំរុញឱ្យផ្នែកពាក់ព័ន្ធទាំងអស់ ខិតខំបំពេញភារកិច្ចដោយយកចិត្តទុកដាក់ខ្ពស់ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋឱ្យទទួលបានសិទ្ធិបោះឆ្នោតបានគ្រប់ៗគ្នា៕


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តពោធិ៍សាត់ ជំរុញឱ្យកសិករប្រើប្រាស់បច្ចេកទេស និងជីធម្មជាតិ ដើម្បីកាត់បន្ថយថ្លៃដើម និងបង្កើនផល
ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះពិនិត្យ និងលើកទឹកចិត្តដោយផ្ទាល់ដល់បងប្អូនប្រជាកសិករដាំដុះបន្លែ ក្នុងភូមិសាស្ត្រស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។
នៅក្នុងបេសកកម្មចុះជួបប្រជាកសិករនេះ ឯកឧត្តមអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញទៅពិនិត្យទីតាំងដាំដុះបន្លែរបស់កសិករ ស្ថិតនៅភូមិកោះអណ្ដែត ឃុំត្រពាំងជង ស្រុកបាកាន និងកសិដ្ឋានបន្លែធម្មជាតិ និងកសិករគំរូ របស់សហគមន៍កសិកម្មកំពង់ក្តីសិរីមានជ័យ ស្ថិតនៅភូមិកំពង់ក្តី ឃុំរំលេច ស្រុកបាកាន។
ក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់បងប្អូនកសិករ ដែលបានខិតខំដាំដុះបន្លែដោយអនុវត្តតាមបច្ចេកទេសត្រឹមត្រូវ និងការប្រើប្រាស់ជីធម្មជាតិ។
ឯកឧត្តមបានគូសបញ្ជាក់ថា ការធ្វើកសិកម្មតាមបែបធម្មជាតិ និងបច្ចេកទេសត្រឹមត្រូវនេះ មិនត្រឹមតែផ្តល់ទិន្នផលខ្ពស់ និងបង្កើនទំនុកចិត្តលើសុវត្ថិភាពម្ហូបអាហារដល់អ្នកបរិភោគប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយការចំណាយលើថ្លៃដើមផលិតយ៉ាងច្រើន ដែលជួយលើកកម្ពស់ជីវភាពគ្រួសារកសិករឱ្យកាន់តែប្រសើរឡើង៕


កសិកម្ម
កម្លាំងជលផលសហការជាមួយយោធានិងនគរបាល បង្ក្រាបបទល្មើសនេសាទ ១ករណី នៅឃុំកញ្ជរ ខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ កម្លាំងចម្រុះរួមមាន សង្កាត់រដ្ឋបាលជលផលកណ្ដៀង កម្លាំងយោធាប្រចាំការនៅកន្លែងអភិរក្សជលផលលេខ០៦ (យោធភូមិភាគ៥) និងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានចុះប្រតិបត្តិការរួមគ្នា ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ នៅចំណុចផ្លូវឆ្លង ស្ថិតក្នុងភូមិតាម៉ៅ ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។
ក្នុងប្រតិបត្តិការចុះល្បាតនេះ កម្លាំងសមត្ថកិច្ចសរុបចំនួន ១១នាក់ ដោយប្រើប្រាស់មធ្យោបាយធ្វើដំណើរតាមកាណូតចំនួន ៣គ្រឿង បានបំបែក និងបង្ក្រាបបានបទល្មើសនេសាទខុសច្បាប់ចំនួន ១ករណី។
ជាលទ្ធផល កម្លាំងចម្រុះបានកាប់បំផ្លាញ និងដុតចោលឧបករណ៍ខុសច្បាប់នៅនឹងកន្លែង រួមមាន៖ របាំងស្បៃមុង ចំនួន ១៥ខ្សែ ប្រវែងសរុប ១.៥៧០ម៉ែត្រ, លូកងស្បៃមុង ចំនួន ២០មាត់ និងបង្គោលឈើ ចំនួន ៧៥០ដើម។
ជាមួយគ្នានោះដែរ សមត្ថកិច្ចក៏បានរំដោះ និងចាក់លែងកូនត្រីចម្រុះទម្ងន់ ៣៥គីឡូក្រាម ដែលជាប់នៅក្នុងលូស្បៃមុង ចូលទៅក្នុងបឹងធម្មជាតិវិញផងដែរ។ អាជ្ញាធរបានបញ្ជាក់ថា នឹងបន្តចុះត្រួតពិនិត្យ និងទប់ស្កាត់សកម្មភាពនេសាទខុសច្បាប់ទាំងនេះយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារធនធានជលផលឱ្យបានគង់វង្ស៕


កសិកម្ម
មន្ទីរកសិកម្មខេត្តពោធិ៍សាត់ បណ្តុះបណ្តាលកសិករ ៤២នាក់ ពីបច្ចេកទេសកសិកម្មលើកកម្ពស់សន្តិសុខស្បៀង និងអាហាររូបត្ថម្ភ
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការធ្វើកសិកម្មលើកកម្ពស់សន្តិសុខស្បៀង និងអាហាររូបត្ថម្ភ» ជូនដល់កសិករ និងអាជ្ញាធរមូលដ្ឋានសរុបចំនួន ៤២នាក់ (ស្រី ៣០នាក់) កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតនៅភូមិស្ពាន ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកកណ្ដៀង ដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាពទឹក និងប្រព័ន្ធធារាសាស្ត្រ ដើម្បីជួយសង្គ្រោះ និងគាំទ្រដល់ការងារកសិកម្មរបស់ប្រជាពលរដ្ឋ
ពោធិ៍សាត់៖ លោក ណារ៉ា ចំរើន អភិបាលស្រុកកណ្ដៀង បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធចុះពិនិត្យស្ថានភាពទឹកផ្ទាល់ នៅទីតាំង ហុងចារឹក ឃុំស្យា និងតាមបណ្ដាប្រឡាយមេ ប្រឡាយរងនានា ក្នុងភូមិសាស្ត្រស្រុកកណ្ដៀង។
ការចុះអន្តរាគមន៍ និងពិនិត្យស្ថានភាពទឹកនាពេលនេះ គឺធ្វើឡើងក្នុង គោលបំណងសំខាន់ៗ ដូចជា តាមដាន និងវាយតម្លៃពិនិត្យមើលស្ថានភាពទឹកនៅតាមប្រភពទឹក និងប្រព័ន្ធធារាសាស្ត្រជាក់ស្តែង, បែងចែកទឹកពិនិត្យលទ្ធភាពក្នុងការបែងចែក និងបញ្ជូនទឹកឱ្យបានល្អប្រសើរទៅកាន់តំបន់ផលិតកម្មកសិកម្មក, បម្រើប្រជាពលរដ្ឋឆ្លើយតបនឹងតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ និងជួយសម្រួលដល់ការងារបង្កបង្កើនផលរបស់ប្រជាកសិករក្នុងមូលដ្ឋាន។
រដ្ឋបាលស្រុកកណ្ដៀង បានបញ្ជាក់ជាថ្មីថា នឹងនៅតែបន្តយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងធនធានទឹក និងការគាំទ្រដល់វិស័យកសិកម្ម ដើម្បីរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែល្អប្រសើរឡើង៕ សាយយ័ន្ដ វុន្នីយ៉ា


សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកក្រគរ និងមន្ទីរជំនាញខេត្តពោធិ៍សាត់ បើកកិច្ចប្រជុំដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋចំនួន ២៥គ្រួសារ នៅឃុំស្វាយស
ពោធិ៍សាត់៖ រដ្ឋបាលស្រុកក្រគរ សហការជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តពោធិ៍សាត់ រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធអាជ្ញាធរឃុំស្វាយស និងមេភូមិ បានបើកកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមលើវិស័យដីធ្លីជូនប្រជាពលរដ្ឋចំនួន ២៥គ្រួសារ ដែលប្រារព្ធធ្វើឡើងនៅសាលប្រជុំក្រុមប្រឹក្សាស្រុកក្រគរ កាលពីរថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងស្តាប់នូវការលើកឡើងពីទុក្ខលំបាក និងសំណូមពរ ក៏ដូចជាការពិនិត្យមើលឯកសារគតិយុត្តពាក់ព័ន្ធនឹងទីតាំងដីមានទំនាស់ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ឈ្នះ-ឈ្នះ និងស្របតាមផ្លូវច្បាប់ជូនដល់ប្រជាពលរដ្ឋមូលដ្ឋាន។
តំណាងមន្ទីរ និងរដ្ឋបាលស្រុក បានបញ្ជាក់ថា ក្រុមការងារអន្តរាគមន៍នឹងខិតខំចុះពិនិត្យ និងវាស់វែងស្រាវជ្រាវឱ្យបានហ្មត់ចត់ឡើងវិញនូវស្ថានភាពដីជាក់ស្តែង ដើម្បីធានាបាននូវតម្លាភាព យុត្តិធម៌ និងការពារផលប្រយោជន៍ស្របច្បាប់ជូនប្រជាពលរដ្ឋគ្រប់រូប ដោយគ្មានការលំអៀង។
ជាលទ្ធផល ភាគីពាក់ព័ន្ធទាំងអស់បានឯកភាពគ្នាលើដំណោះស្រាយសមស្របមួយចំនួន និងបន្តចាត់ចែងអនុវត្តនីតិវិធីបន្ត ដើម្បីបញ្ចប់វិវាទនេះឱ្យបានឆាប់រហ័សក្នុងនាមជាគ្រួសារតែមួយនៅក្នុងសហគមន៍៕

