
អភិបាលស្រុកកណ្ដៀង ដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាពទឹក និងប្រព័ន្ធធារាសាស្ត្រ ដើម្បីជួយសង្គ្រោះ និងគាំទ្រដល់ការងារកសិកម្មរបស់ប្រជាពលរដ្ឋ
ពោធិ៍សាត់៖ លោក ណារ៉ា ចំរើន អភិបាលស្រុកកណ្ដៀង បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធចុះពិនិត្យស្ថានភាពទឹកផ្ទាល់ នៅទីតាំង ហុងចារឹក ឃុំស្យា និងតាមបណ្ដាប្រឡាយមេ ប្រឡាយរងនានា ក្នុងភូមិសាស្ត្រស្រុកកណ្ដៀង។ ការចុះអន្តរាគមន៍ និងពិនិត្យស្ថានភាពទឹកនាពេលនេះ គឺធ្វើឡើងក្នុង គោលបំណងសំខាន់ៗ ដូចជា តាមដាន និងវាយតម្លៃពិនិត្យមើលស្ថានភាពទឹកនៅតាមប្រភពទឹក និងប្រព័ន្ធធារាសាស្ត្រជាក់ស្តែង, បែងចែកទឹកពិនិត្យលទ្ធភាពក្នុងការបែងចែក និងបញ្ជូនទឹកឱ្យបានល្អប្រសើរទៅកាន់តំបន់ផលិតកម្មកសិកម្មក, បម្រើប្រជាពលរដ្ឋឆ្លើយតបនឹងតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ និងជួយសម្រួលដល់ការងារបង្កបង្កើនផលរបស់ប្រជាកសិករក្នុងមូលដ្ឋាន។ រដ្ឋបាលស្រុកកណ្ដៀង បានបញ្ជាក់ជាថ្មីថា នឹងនៅតែបន្តយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងធនធានទឹក និងការគាំទ្រដល់វិស័យកសិកម្ម ដើម្បីរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែល្អប្រសើរឡើង៕ សាយយ័ន្ដ វុន្នីយ៉ា











