ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធនធានទឹក និងឧតុនិយម

សុខាភិបាល
រដ្ឋមន្រ្តីក្រសួងសុខាភិបាល អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារជំងឺមិនឆ្លងនៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ជាអំណោយរបស់ប្រជាជនសាធារណរដ្ឋកូរ៉េ តាមរយៈ KOFIH ដែលមានកម្ពស់ ៤ជាន់ ចំណាយថវិកាជិត២លានដុល្លារ
ឯកឧត្តម សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងភាគីកូរ៉េ បានសម្ពោធអគារជំងឺមិនឆ្លង នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដែលជាជំនួយរបស់កូរ៉េ ដើម្បីកាត់បន្ថយអត្រាឈឺ-ស្លាប់ និងឈានទៅសម្រេចការគ្របដណ្តប់សុខភាពជាសកលនៅឆ្នាំ២០៣៥។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរមន្ត្រីសុខាភិបាលដែលបានជួយសង្គ្រោះប្រជាជននៅស្រុកវាលវែង និងបានណែនាំឱ្យមន្ត្រីគ្រប់កម្រិតពង្រឹងក្រមសីលធម៌ លើកកម្ពស់គុណភាពសេវា ថែទាំអគារ ត្រៀមបង្ការជំងឺ គ្រប់គ្រងសេវាឯកជន យកចិត្តទុកដាក់លើសុខភាពមាតានិងកុមារ និងកៀរគរធនធានបន្ថែម។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំស្តីអំពី ធ្វើបច្ចប្បន្នភាពប្រព័ន្ធផ្ទុកទិន័យរូបភាព និងឯកសារ ដើម្បីបង្កើនប្រសិទ្ធភាពការងារព័ត៌មាន
លោក ញឹក បានខេង អភិបាលរងខេត្ត ទទួលបន្ទុកព័ត៌មាន បានបើកកិច្ចប្រជុំស្តីអំពី ធ្វើបច្ចប្បន្នភាពប្រព័ន្ធផ្ទុកទិន័យរូបភាព និងឯកសារ ដើម្បីបង្កើនប្រសិទ្ធភាពការងារព័ត៌មាន ដោយមានការចូលរួមពី លោក លាង ទិតដ្ឋាន ប្រធានមន្ទីរព័ត៌មានខេត្ត មន្ត្រីក្របខណ្ឌ និងមន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតនៅសាលប្រជុំធំថ្មី ស្ថានីយ៍វិទ្យុ និងទូរទស្សន៍៕


ការអភិវឌ្ឍ
យុទ្ធនាការដាំកូនឈើ (កូនក្ងោក) ក្រោមប្រធានបទ «ចលនាដាំដើមឈើម៉ោង០៦:០០ព្រឹក» ឆ្នាំ២០២៦
ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ អញ្ជើញចុះពិនិត្យនិងណែនាំក្នុងការបង្រៀនដាំដើមក្ងោក ដល់ដឹកនាំមន្ត្រីរាជការរដ្ឋបាលក្រុងពោធិ៍សាត់ អាជ្ញាធរមូលដ្ឋាន កម្លាំងប្រជាការពារ ក្រុមយុវជន និងប្រជាពលរដ្ឋ ចុះអនុវត្តយុទ្ធនា ការដាំកូនឈើ (កូនក្ងោក) ក្នុងឆ្នាំ២០២៦ «ចលនាដាំដើមឈើម៉ោង០៦:០០ព្រឹក» នៅតាមបណ្តោយដងស្ទឹង ចាប់ពីចំណុចទំនប់បង្ហៀរក្បាលហុង ត្រើយខាងកើត រហូតដល់ស្ពានថ្មថ្មី ស្ថិតនៅក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦៕


នយោបាយ
គណបក្សប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់ បើកយុទ្ធនាការត្រៀមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧
ឯកឧត្តម ខូយ រីដា បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់។


ការអភិវឌ្ឍ
អភិបាលខេត្តពោធិ៍សាត់ ដឹកនាំយុទ្ធនាការដាំកូនក្ងោកតាមដងស្ទឹងក្នុងស្រុកកណ្តៀង ក្រោមទិសស្លោក “ដាំដុះឱ្យមានជីវិត” ដើម្បីបង្កើនសម្រស់ធម្មជាតិ
ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ដឹកនាំមន្ត្រីរាជការរដ្ឋបាលស្រុកកណ្តៀង កងកម្លាំងប្រដាប់អាវុធ ក្រុមយុវជន អាជ្ញាធរមូលដ្ឋាន កម្លាំងប្រជាការពារ និងប្រជាពលរដ្ឋ ចុះអនុវត្តយុទ្ធនា ការដាំកូនឈើ (កូនក្ងោក) ក្នុងឆ្នាំ២០២៦ «ចលនាដាំដើមឈើម៉ោង០៦:០០ព្រឹក » នៅតាមបណ្តោយដងស្ទឹង ចាប់ពីចំណុចក្បាលហុង ត្រើយខាងលិច រហូតដល់ស្ពានអាកាសផ្លូវវៀងក្រុង ដែលស្ថិតក្នុងភូមិវាល និងភូមិពោធិ៍កំបោរ ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ព្រឹកថ្ងៃអាទិត្យ ទី០៧ ខែមិថុនា ឆ្នាំ២០២៦
ការដាំកូនឈើនេះ មិនត្រឹមតែជាការចូលរួមចំណែកថែរក្សាបរិស្ថាន និងបង្កើនគម្របបៃតងនៅក្នុងខេត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានគោលបំណងចម្បងក្នុងការ «ដាំដុះឱ្យមានជីវិត» ធានាឱ្យបាននូវការលូតលាស់ និងការថែទាំកូនឈើទាំងនោះឱ្យបានគង់វង្ស ដើម្បីបង្កើនសោភ័ណភាពដងផ្លូវ និងសម្រស់ធម្មជាតិក្នុងមូលដ្ឋាន៕


សកម្មភាពថ្នាក់ដឹកនាំ
ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ចុះបំពេញបេសកកម្មត្រួតពិនិត្យ និងផ្ទៀងផ្ទាត់សកម្មភាពព្រំដែន កម្ពុជា-ថៃ ក្នុងខេត្តពោធិ៍សាត់
ផ្ទៀងផ្ទាត់ការអនុវត្តបទឈប់បាញ់ និងពិនិត្យសកម្មភាពជាក់ស្តែងនៅព្រំដែន (ដូចជាការដាក់របង និងកុងទីន័ររបស់ភាគីថៃ) ដើម្បីធានាតម្លាភាពតាមកិច្ចព្រមព្រៀងសន្តិភាពឆ្នាំ២០២៥ ស្រុកវាលវែង ខេត្តពោធិ៍សាត់ (ចំណុចស្ពានមេទឹក, ច្រកស្ពានជ័យជំនះ, អូរភ្លក់ដំរី និងច្រកថ្មដា)។


កសិកម្ម
យុទ្ធនាការចុះជួបផ្ទាល់ ដើម្បីដោះស្រាយ និងប្រមូលទិញស្វាយកែវរមៀត ព្រមទាំងផលដំណាំចម្រុះជាច្រើនមុខ ពីគ្រួសារអតីតយុទ្ធជនន និងនិវត្ដជន
ឆ្លើយតបភ្លាមៗតាមអនុសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់អនុសាសន៍ដល់ លោកជំទាវ អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត បានដឹកនាំក្រុមការងារ ចុះយុទ្ធនាការផ្ទាល់ ដោះស្រាយ និងប្រមូលទិញស្វាយកែវរមៀត ព្រមទាំងផលដំណាំចម្រុះជាច្រើនមុខ ដែលរួមមាន៖ ឪឡឹក, ខ្នុរ, ដំឡូង, ម្ទេស, ចេក និងដំណាំផ្សេងៗទៀត ពីគ្រួសារអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តពោធិ៍សាត់ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦នេះ ដែលកំពុងរស់នៅផ្ទាល់ ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដើម្បីនាំយកកសិផលទាំងអស់នេះ ទៅចែកជូនបន្តដល់វីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារទឹកដី ដែលនេះជាសកម្មភាព «ស្នាមញញឹមពីរជាន់» ជួយទាំងគ្រួសារកងទ័ពនៅជួរក្រោយ និងលើកទឹកចិត្តដល់កងទ័ពនៅជួរមុខ៕


ការអភិវឌ្ឍ
តេជោសន្តិភាពឫស្សីជ្រុំ ជាឈ្មោះស្ពានខ្ពស់ជាងគេនៅកម្ពុជា
តេជោសន្តិភាពឫស្សីជ្រុំ ជាឈ្មោះស្ពានដែលខ្ពស់ជាងគេនៅកម្ពុជា ដែលប្រសិទ្ធនាមដោយ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ ទីស្ដីការគណៈរដ្ឋមន្រ្តី នៅថ្ងៃទី ២៧ ខែឧសភា។


បរិស្ថាន
យុទ្ធនាការដាំ និងកាត់តុបតែងដេីមឈេី ដេីម្បីលេីកស្ទួយសោភ័ណ្ឌភាពបរិស្ថាន តាមដងផ្លូវគ្រប់បណ្តាក្រុង-ស្រុក
ឯកឧត្ដម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារក្រុង-ស្រុក នាព្រឹកថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៦នេះ ដើម្បីបេីកយុទ្ធនាការដាំ និងកាត់តុបតែងដេីមឈេី ដេីម្បីលេីកស្ទួយសោភ័ណ្ឌភាពបរិស្ថាន តាមដងផ្លូវគ្រប់បណ្តាក្រុង-ស្រុក នៅទូទាំងខេត្តពោធិ៍សាត់។
ព្រឹកនេះចាប់ផ្តេីមអនុវត្តបាន ៣ក្រុង-ស្រុក
១៖ ក្រុងពោធិ៍សាត់
២៖ ស្រុកបានកាន
៣៖ ស្រុកណ្តៀង
កន្លងមកបានដាំនៅឃុំថ្មដា-ឃុំអូរសោម ស្រុកវាលវែងដែរ ដោយស្រុកដែលមិនទាន់បានដាំដើមឈើ និងបន្តអនុវត្តជាបន្តបន្ទប់៕


ទេសចរណ៍
ភ្នំទំព័រ គឺជាតំបន់ទេសចរណ៍ធម្មជាតិ និងជាគោលដៅផ្សងព្រេងដ៏ទាក់ទាញមួយ ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកចូលចិត្តដើរកម្សាន្តព្រៃ និងឡើងភ្នំ
ព័ត៌មានសំខាន់ៗអំពីភ្នំទំព័រ៖
ទីតាំងភូមិសាស្ត្រ
ទីតាំង៖ ស្ថិតនៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។
កម្ពស់៖ មានកម្ពស់ប្រមាណ ១,៥៥១ ម៉ែត្រ ធៀបនឹងនីវ៉ូទឹកសមុទ្រ ដែលធ្វើឱ្យភ្នំមួយនេះក្លាយជាកំពូលភ្នំខ្ពស់ជាងគេលំដាប់ទី៣ នៅក្នុងប្រទេសកម្ពុជា (បន្ទាប់ពីភ្នំឱរ៉ាល់ និងភ្នំសំកុស)។
ចំណុចទាក់ទាញពិសេស
សមុទ្រពពក៖ នៅពេលព្រឹកព្រលឹម ឬក្រោយពេលភ្លៀងធ្លាក់ អ្នកអាចទស្សនាទិដ្ឋភាពពពកអណ្តែតត្រសែតកាត់កំពូលភ្នំ ដូចសមុទ្រពពកយ៉ាងស្រស់ស្អាត។
ព្រៃទឹកកក (ព្រៃបុរាណ)៖ នៅផ្នែកខាងលើនៃកំពូលភ្នំ មានអាកាសធាតុត្រជាក់ខ្លាំង ដែលបង្កើតបានជាប្រព័ន្ធអេកូឡូស៊ីប្លែកភ្នែក មានដើមឈើដុះស្លែ និងរុក្ខជាតិកម្រៗ។
ការបោះតង់ និងមើលថ្ងៃលិច-ថ្ងៃរះ៖ ទិដ្ឋភាពទ panorama ពីលើកំពូលភ្នំគឺពិតជាធំល្វឹងល្វើយ អាចមើលឃើញជួរភ្នំក្រវាញដាច់កន្ទុយភ្នែក។


សន្តិសុខសង្គម
ព្រះអង្គបានបរិច្ចាគអង្ករ និងគ្រឿងបរិភោគដល់យុទ្ធជនសមរភូមិមុខ
ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ អញ្ជើញទទួលអំណោយជាសម្ភារៈពី ព្រះគុណចំពោះព្រះតេជគុណព្រះនាម សោម ស៊ីម ព្រះវិន័យធរអនុគណខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងជាព្រះចៅអធិការវត្តប្រាសាទ ព្រះអង្គបានបរិច្ចាគអង្ករចំនួន ១តោន, មី ៥កេះ, ទឹកសុទ្ធ ៥កេះ សម្រាប់ឧបត្ថម្ភដល់យុទ្ធជនសមរភូមិមុខ។
នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ នៅសាលាខេត្តពោធិ៍សាត់៕


សុខាភិបាល
សិក្ខាសាលាស្ដីពីការយល់ដឹង និងការលេីកកម្ពស់ការចូលរួមលេីរការងារបង្ការ មេរោគអេដន៍ និងជំងឺអេដស៍
លោកស្រី ប៉ុក ណាឌី អភិបាលរងខេត្ត តំណាងខ្ពង់ខ្ពស់របស់ ឯកឧត្ដម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួម សិក្ខាសាលា ស្ដីពីការយល់ដឹង និងការលេីកកម្ពស់ការចូលរួមលេីរការងារបង្ការ មេរោគអេដន៍ និងជំងឺអេដស៍ របស់គណៈកម្មាការប្រយុទ្ធនឹងជំងឺអេដស៍ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តពោធិ៍សាត់ ឆ្នាំ២០២៦។ សិក្ខាសាលានេះមានការអញ្ជើញចូលរួមពី លោក មុំ បូផាន់ អភិបាលរងនៃគណៈអភិបាលស្រុក លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យ មេឃុំ ស្មៀនឃុំទាំង៥ និងលោក លោកស្រីប្រធានមណ្ឌលសុខភាពទាំង៥ នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦៕


សកម្មភាពអាជ្ញាធរ
កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្តពោធិ៍សាត់
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ និងប្រមូលធាតុចូលសម្រាប់រៀបចំផែនការសកម្មភាព ក្នុងការអនុវត្តក្របខណ្ឌយុទ្ធសាស្រ្តកម្ពុជា ២០២៤-២០៣០ សម្រាប់ខេត្តពោធិ៍សាត់ យោងតាមប្រតិទិនប្រជុំប្រចាំឆ្នាំ២០២៦។

