
យុទ្ធនាការចុះជួបផ្ទាល់ ដើម្បីដោះស្រាយ និងប្រមូលទិញស្វាយកែវរមៀត ព្រមទាំងផលដំណាំចម្រុះជាច្រើនមុខ ពីគ្រួសារអតីតយុទ្ធជនន និងនិវត្ដជន
ឆ្លើយតបភ្លាមៗតាមអនុសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់អនុសាសន៍ដល់ លោកជំទាវ អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត បានដឹកនាំក្រុមការងារ ចុះយុទ្ធនាការផ្ទាល់ ដោះស្រាយ និងប្រមូលទិញស្វាយកែវរមៀត ព្រមទាំងផលដំណាំចម្រុះជាច្រើនមុខ ដែលរួមមាន៖ ឪឡឹក, ខ្នុរ, ដំឡូង, ម្ទេស, ចេក និងដំណាំផ្សេងៗទៀត ពីគ្រួសារអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តពោធិ៍សាត់ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦នេះ ដែលកំពុងរស់នៅផ្ទាល់ ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដើម្បីនាំយកកសិផលទាំងអស់នេះ ទៅចែកជូនបន្តដល់វីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារទឹកដី ដែលនេះជាសកម្មភាព «ស្នាមញញឹមពីរជាន់» ជួយទាំងគ្រួសារកងទ័ពនៅជួរក្រោយ និងលើកទឹកចិត្តដល់កងទ័ពនៅជួរមុខ៕











