
អភិបាលខេត្តពោធិ៍សាត់ ដឹកនាំយុទ្ធនាការដាំកូនក្ងោកតាមដងស្ទឹងក្នុងស្រុកកណ្តៀង ក្រោមទិសស្លោក “ដាំដុះឱ្យមានជីវិត” ដើម្បីបង្កើនសម្រស់ធម្មជាតិ
ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ដឹកនាំមន្ត្រីរាជការរដ្ឋបាលស្រុកកណ្តៀង កងកម្លាំងប្រដាប់អាវុធ ក្រុមយុវជន អាជ្ញាធរមូលដ្ឋាន កម្លាំងប្រជាការពារ និងប្រជាពលរដ្ឋ ចុះអនុវត្តយុទ្ធនា ការដាំកូនឈើ (កូនក្ងោក) ក្នុងឆ្នាំ២០២៦ «ចលនាដាំដើមឈើម៉ោង០៦:០០ព្រឹក » នៅតាមបណ្តោយដងស្ទឹង ចាប់ពីចំណុចក្បាលហុង ត្រើយខាងលិច រហូតដល់ស្ពានអាកាសផ្លូវវៀងក្រុង ដែលស្ថិតក្នុងភូមិវាល និងភូមិពោធិ៍កំបោរ ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ព្រឹកថ្ងៃអាទិត្យ ទី០៧ ខែមិថុនា ឆ្នាំ២០២៦ ការដាំកូនឈើនេះ មិនត្រឹមតែជាការចូលរួមចំណែកថែរក្សាបរិស្ថាន និងបង្កើនគម្របបៃតងនៅក្នុងខេត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានគោលបំណងចម្បងក្នុងការ «ដាំដុះឱ្យមានជីវិត» ធានាឱ្យបាននូវការលូតលាស់ និងការថែទាំកូនឈើទាំងនោះឱ្យបានគង់វង្ស ដើម្បីបង្កើនសោភ័ណភាពដងផ្លូវ និងសម្រស់ធម្មជាតិក្នុងមូលដ្ឋាន៕











