
ព្រះអង្គបានបរិច្ចាគអង្ករ និងគ្រឿងបរិភោគដល់យុទ្ធជនសមរភូមិមុខ
ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ អញ្ជើញទទួលអំណោយជាសម្ភារៈពី ព្រះគុណចំពោះព្រះតេជគុណព្រះនាម សោម ស៊ីម ព្រះវិន័យធរអនុគណខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងជាព្រះចៅអធិការវត្តប្រាសាទ ព្រះអង្គបានបរិច្ចាគអង្ករចំនួន ១តោន, មី ៥កេះ, ទឹកសុទ្ធ ៥កេះ សម្រាប់ឧបត្ថម្ភដល់យុទ្ធជនសមរភូមិមុខ។ នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ នៅសាលាខេត្តពោធិ៍សាត់៕










