ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធនធានទឹក និងឧតុនិយម

សកម្មភាពអាជ្ញាធរ
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៦ នៅឃុំស្រែស្តុក
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ សម្រាប់ឆ្នាំ២០២៦ នៅទីតាំងទីទួលសុវត្ថិភាពក្តីឧត្តម ឃុំស្រែស្តុក ស្រុកកណ្តៀង។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក សុខ លីមុត ប្រធានក្រុមប្រឹក្សាស្រុក និងលោក ណារ៉ា ចំរើន អភិបាលនៃគណៈអភិបាលស្រុក ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សា អភិបាលរងស្រុក មន្ទីរជំនាញ ការិយាល័យពាក់ព័ន្ធ ក្រុមប្រឹក្សាឃុំ តំណាងប្រជាពលរដ្ឋ និងចាស់ព្រឹទ្ធាចារ្យ។


សកម្មភាពអាជ្ញាធរ
កិច្ចប្រជុំផ្សព្វផ្សាយការសាងសង់សំណង់នៅភូមិអភិវឌ្ឍន៍បឹងយា និងចុះពិនិត្យការចាក់ដីច្រាំងស្ទឹងនៅឃុំអន្លង់វិល
ពោធិ៍សាត់៖ លោក ណារ៉ា ចំរើន អភិបាល នៃគណៈអភិបាលស្រុកកណ្តៀង បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីសេចក្តីកំណត់ចំពោះការសាងសង់សំណង់ផ្សេងៗ ជូនដល់អាជ្ញាធរភូមិ ឃុំ និងប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិអភិវឌ្ឍន៍បឹងយា ឃុំវាល ស្រុកកណ្ដៀង ដើម្បីពង្រឹងការគ្រប់គ្រងសំណង់ឱ្យមានសណ្តាប់ធ្នាប់ និងត្រឹមត្រូវតាមបច្ចេកទេស នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ លោកអភិបាលស្រុក បានបន្តដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពនៃការងារចាក់ដីច្រាំងស្ទឹង ស្ថិតក្នុងឃុំអន្លង់វិល។ សកម្មភាពចុះពិនិត្យផ្ទាល់នេះ គឺដើម្បីធានាឱ្យការដ្ឋានអនុវត្តទៅតាមស្តង់ដារ ក្នុងគោលបំណងការពារការបាក់ស្រុត ការពារទឹកជំនន់ និងរួមចំណែកកែលម្អសោភ័ណភាពដងស្ទឹងឱ្យកាន់តែមានភាពស្រស់ស្អាត និងទាក់ទាញបន្ថែមទៀត៕


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំបូកសរុបការងារ និងដាក់ទិសដៅឈានទៅសម្រេច ODF+ នៅឆ្នាំ២០៣០
ឯកឧត្តមបណ្ឌិត លី ណារុន បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរ និងដៃគូអភិវឌ្ឍន៍ ព្រមទាំងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន, សម្ដេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្ដមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន។ ឯកឧត្តមបានរំលឹកពីចក្ខុវិស័យរបស់ក្រសួងក្នុងការកសាងតំបន់ជនបទប្រកបដោយវិបុលភាព បរិយាបន្ន នវានុវត្តន៍ ឌីជីថល និងភាពធន់ តាមរយៈកម្មវិធីអាទិភាពចំនួន៥។


សកម្មភាពថ្នាក់ដឹកនាំ
ពិធីប្រកាសបិទផ្សាយជាសាធារណៈនៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ចំនួន៣ភូមិ ក្នុងឃុំផ្ទះរុង
ពោធិ៍សាត់៖ លោក ហេង សុភាណា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២៦នេះ ។
ពិធីនេះត្រូវបានរៀបចំឡើងនៅបរិវេណវត្តថ្លុកដង្កោ ឃុំផ្ទះរុង ដោយមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋសរុបចំនួន ៦នាក់។ ការប្រកាសបិទផ្សាយនេះ គឺធ្វើឡើងដើម្បីវិនិច្ឆ័យលើក្បាលដីនៅក្នុងភូមិចំនួន៣ រួមមាន៖ ភូមិជ្រៃក្រឹម ភូមិថ្លុកដង្កោ និងភូមិស្តុកខ្ទុំ ដែលជាជំហានដ៏សំខាន់មួយក្នុងការធានានូវសិទ្ធិស្របច្បាប់លើកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ និងកាត់បន្ថយទំនាស់ផ្សេងៗនៅក្នុងមូលដ្ឋាន៕


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្ត សំណេះសំណាលជាមួយអាជីវករ និងប្រជាពលរដ្ឋនៅផ្សារប្រម៉ោយ
ពោធិ៍សាត់៖ មុនពេលកម្មវិធីផ្លូវការចាប់ផ្តើម ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានឆ្លៀតឱកាសដ៏មមាញឹក ចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងស្វែងយល់ពីស្ថានភាពរស់នៅជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងអាជីវករ ដែលកំពុងប្រកបរបរលក់ដូរនៅក្នុងផ្សារប្រម៉ោយ ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ។
សកម្មភាពចុះជួបផ្ទាល់ដល់មូលដ្ឋាននេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ និងភាពស្និទ្ធស្នាលរបស់ថ្នាក់ដឹកនាំខេត្ត ក្នុងការក្តាប់ជាប់នូវសុខទុក្ខ តម្រូវការ និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ ដើម្បីស្វែងរកដំណោះស្រាយសមស្រប និងជំរុញការអភិវឌ្ឍក្នុងតំបន់ឱ្យកាន់តែប្រសើរឡើង៕


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តពោធិ៍សាត់ ប្រកាសតែងតាំងអភិបាលរងស្រុកវាលវែង ២រូប និងដាក់ចេញ «យុទ្ធសាស្ត្របៃតង»
ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុកវាលវែងចំនួន ២រូប ដើម្បីពង្រឹងប្រសិទ្ធភាពការងាររដ្ឋបាល និងជំរុញការអភិវឌ្ឍមូលដ្ឋាន។ ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត តុលាការ មន្ទីរ-អង្គភាព កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការយ៉ាងច្រើនកុះករ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
ការបម្រើពលរដ្ឋដោយស្មោះត្រង់ គឺជាការលើកកម្ពស់សិទ្ធិមនុស្សពិតប្រាកដ
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានរៀបចំ «សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ» នៅសាលាខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធាន គ.ស.ម.ក. ដោយមានការចូលរួមពី ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ព្រមទាំងតំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត។


សកម្មភាពអាជ្ញាធរ
ការិយាល័យប្រជាពលរដ្ឋខេត្តពោធិ៍សាត់ ផ្សព្វផ្សាយកម្មវិធី «មតិយើង» ជូនគរុសិស្ស ដើម្បីពង្រឹងសេវាសាធារណៈ
លោក លី សុគន្ធី ប្រធានការិយាល័យប្រជាពលរដ្ឋខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារ ចុះផ្សព្វផ្សាយពីការប្រើប្រាស់កម្មវិធីឌីជីថល «មតិយើង» ដល់គណៈគ្រប់គ្រង សាស្ត្រាចារ្យ គ្រូឧទ្ទេស និងគរុសិស្ស នៃសាលាគរុកោសល្យ និងវិក្រិតការខេត្តពោធិ៍សាត់ ដែលស្ថិតក្នុងសង្កាត់ព្រៃញី ក្រុងពោធិ៍សាត់។


សកម្មភាពថ្នាក់ដឹកនាំ
ប្រគល់ផ្ទះថ្មី ៥១ខ្នង បន្ថែមទៀត ជូនអតីតយុទ្ធជន និងនិវត្តជន នៅភូមិគំរូដំណាក់ទ្រយឹង
ឯកឧត្តម ខូយ រីដា បានគូសបញ្ជាក់ថា ភូមិគំរូនេះកើតចេញពីគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ ក្នុងនាមអាជ្ញាធរ លោកបានចាត់ចែងកែសម្រួលក្រុមការងារសម្ព័ន្ធមេត្រីភាព ដើម្បីចុះជាប់ និងដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។


នយោបាយ
សកម្មភាពចុះមូលដ្ឋានចុងសប្តាហ៍៖ ក្រុមការងារឃុំរាំងទិល ចុះពិនិត្យការដ្ឋានហេដ្ឋារចនាសម្ព័ន្ធ និងសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ
នៅក្នុងសកម្មភាពចុះមូលដ្ឋាននោះ លោកប្រធានក្រុមការងារបានអញ្ជើញដឹកនាំសមាជិក ចុះពិនិត្យមើលវឌ្ឍនភាពនៃការដ្ឋានស្ថាបនាផ្លូវ ការងារស្តារប្រឡាយទឹក និងការរៀបចំចំណតទូក-រថយន្ត ស្ថិតនៅក្នុងភូមិរាំងទិល ដើម្បីធានាឱ្យការសាងសង់ប្រព្រឹត្តទៅដោយរលូន ស្របតាមបច្ចេកទេស និងអាចបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋបានឆាប់រហ័ស។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ខូយ រីដា ចុះពិនិត្យសាលាបឋមសិក្សា និងមត្តេយ្យព្រះធាតុ ដែលជាសាលាគោលដៅនៃវិធានការគន្លឹះក្នុងវិស័យអប់រំ
សាលាបឋមសិក្សា និងមត្តេយ្យសិក្សាព្រះធាតុ គឺជាសាលាមួយក្នុងចំណោមសាលាបឋមសិក្សាគោលដៅទាំង ៤ ក្នុងខេត្តពោធិ៍សាត់ ដែលកំពុងទទួលបានការយកចិត្តទុកដាក់ និងគាំទ្រយ៉ាងខ្លាំងពីគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ (គ.វ.អ) របស់រាជរដ្ឋាភិបាល ដើម្បីប្រែក្លាយទៅជាសាលារៀនគំរូ។


សកម្មភាពថ្នាក់ដឹកនាំ
«ទីទួលពោធិជ្រៃ» ទីតាំងប្រវត្តិសាស្ត្រនៃការពិឃាដមនុស្សជាង ២ពាន់នាក់ ក្នុងរបបខ្មៅងងឹត ប៉ុល ពត ត្រូវបានអភិរក្សទុកជានិមិត្តរូបនៃការចងចាំ
មុនឆ្នាំ១៩៧៥ «ទីទួលពោធិជ្រៃ» គឺជាបន្ទាយចាស់របស់កងទ័ពក្នុងសម័យសេនាប្រមុខ លន់ នល់ ដែលជាបន្ទាយដ៏រឹងមាំមួយ ហើយកងទ័ពយោធាខ្មែរក្រហមមិនដែលវាយលុកបំបែកបានឡើយ ក្នុងកំឡុងពេលសង្គ្រាមស៊ីវិល។ ហេតុទើបក្រោយពេលគ្រប់គ្រងអំណាចបាន ពួកខ្មែរក្រហមបានជ្រើសរើសយកទីទួលប្រវត្តិសាស្ត្រមួយនេះ ធ្វើជាទីតាំងសម្លាប់មនុស្សយ៉ាងរង្គាល ដែលត្រូវបានគេចាត់ទុកថា ជាទង្វើនៃការសងសឹកដ៏សាហាវយង់ឃ្នងរបស់ពួកយោធាអាវខ្មៅ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ អញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ផ្លូវ និងស្ពាន ក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង
នាឱកាសនោះ ប្រជាពលរដ្ឋនៅក្នុងភូមិធ្លាអំពិល និងភូមិថ្មី បានសម្តែងនូវក្តីសប្បាយរីករាយឥតឧបមា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមអភិបាលខេត្ត និងរាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនមកកាន់តំបន់របស់ពួកគាត់។ សមិទ្ធផលផ្លូវ និងស្ពានថ្មីៗទាំងនេះ មិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្ស និងប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើងជាលំដាប់ផងដែរ។

