
ពិធីប្រកាសបិទផ្សាយជាសាធារណៈនៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ចំនួន៣ភូមិ ក្នុងឃុំផ្ទះរុង
ពោធិ៍សាត់៖ លោក ហេង សុភាណា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២៦នេះ ។ ពិធីនេះត្រូវបានរៀបចំឡើងនៅបរិវេណវត្តថ្លុកដង្កោ ឃុំផ្ទះរុង ដោយមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋសរុបចំនួន ៦នាក់។ ការប្រកាសបិទផ្សាយនេះ គឺធ្វើឡើងដើម្បីវិនិច្ឆ័យលើក្បាលដីនៅក្នុងភូមិចំនួន៣ រួមមាន៖ ភូមិជ្រៃក្រឹម ភូមិថ្លុកដង្កោ និងភូមិស្តុកខ្ទុំ ដែលជាជំហានដ៏សំខាន់មួយក្នុងការធានានូវសិទ្ធិស្របច្បាប់លើកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ និងកាត់បន្ថយទំនាស់ផ្សេងៗនៅក្នុងមូលដ្ឋាន៕










