
ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ អញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ផ្លូវ និងស្ពាន ក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង
នាឱកាសនោះ ប្រជាពលរដ្ឋនៅក្នុងភូមិធ្លាអំពិល និងភូមិថ្មី បានសម្តែងនូវក្តីសប្បាយរីករាយឥតឧបមា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមអភិបាលខេត្ត និងរាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនមកកាន់តំបន់របស់ពួកគាត់។ សមិទ្ធផលផ្លូវ និងស្ពានថ្មីៗទាំងនេះ មិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្ស និងប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើងជាលំដាប់ផងដែរ។










