ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធនធានទឹក និងឧតុនិយម

សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តមបណ្ឌិត ទី ថានី អញ្ជើញជួបសំណេះសំណាលជាមួយសិស្សានុសិស្សទទួលបានជោគជ័យក្នុងការប្រឡងបាក់ឌុប និងអាណាព្យាបាល នៅវិទ្យាល័យបាកាន
ពោធិ៍សាត់៖ ឯកឧត្តមបណ្ឌិត ទី ថានី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារមន្ត្រីរាជការ គ្រូបង្រៀន និងយុវជន បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយអាណាព្យាបាល និងសិស្សានុសិស្ស ដែលទើបទទួលបានលទ្ធផលជោគជ័យក្នុងការប្រឡងបញ្ចប់មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០២៥-២០២៦ នៅវិទ្យាល័យបាកាន នារសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ។
នៅក្នុងឱកាសដ៏រីករាយនោះ ឯកឧត្តមបណ្ឌិត បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅ និងកោតសរសើរចំពោះខិតខំប្រឹងប្រែងរបស់ប្អូនៗសិស្សានុសិស្សទាំងអស់ ដែលបានជួយឱ្យទទួលបានជោគជ័យក្នុងការសិក្សា ព្រមទាំងបានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាល ដែលបានយកចិត្តទុកដាក់គាំទ្រ និងអប់រំបណ្តុះបណ្តាលកន្លងមក។
ជាមួយគ្នានេះ ឯកឧត្តមក៏បានផ្តល់នូវមតិផ្តាំផ្ញើ និងការណែនាំល្អៗដល់ប្អូនៗសិស្សានុសិស្ស ឱ្យបន្តខិតខំរៀនសូត្រនៅកម្រិតឧត្តមសិក្សា និងការបណ្តុះបណ្តាលជំនាញបច្ចេកទេសបន្ថែមទៀត ដើម្បីក្រសោបយកចំណេះដឹងរឹងមាំ សម្រាប់យកទៅអភិវឌ្ឍសមត្ថភាពខ្លួនឯង គ្រួសារ និងចូលរួមចំណែកកសាងប្រទេសជាតិឱ្យកាន់តែរីកចម្រើននាពេលអនាគត៕


សកម្មភាពថ្នាក់ដឹកនាំ
លោក ងួន ប៉ោសេង ដឹកនាំកិច្ចប្រជុំពិភាក្សាការស្នើសុំប្រើប្រាស់ទីតាំងសាធារណៈ ដើម្បីសាងសង់ស្ថានីយសាកថាមពលយានយន្តអគ្គិសនី
ពោធិ៍សាត់៖ លោក ងួន ប៉ោសេង អភិបាលរងនៃគណៈអភិបាលខេត្ត តំណាង ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី «ការស្នើសុំអនុញ្ញាតប្រើប្រាស់ទីតាំងសាធារណៈ ដើម្បីសាងសង់ស្ថានីយសាកថាមពលយានយន្តអគ្គិសនី (AVATAR EV Charging Station)» នៅសាលាខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦នេះ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកអនុប្រធានមន្ទីរពាក់ព័ន្ធ លោកអភិបាលរងក្រុង-ស្រុក ព្រមទាំងមន្ត្រីជំនាញជាច្រើនរូបទៀត។
អង្គប្រជុំបានធ្វើការពិភាក្សា និងសិក្សាលម្អិតអំពីលទ្ធភាព បច្ចេកទេស និងទីតាំងសាធារណៈសមស្រប ដើម្បីរៀបចំដំឡើងស្ថានីយសាកថាមពលយានយន្តអគ្គិសនីនេះ ឱ្យមានសុវត្ថិភាព និងសម្រួលដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋ។ ការរៀបចំឱ្យមានស្ថានីយសាកថាមពលយានយន្តអគ្គិសនី (EV) នេះ គឺជាជំហានដ៏សំខាន់មួយក្នុងការគាំទ្រគោលនយោបាយប្រើប្រាស់ថាមពលបៃតង និងចូលរួមកាត់បន្ថយការភាយឧស្ម័នពុលទៅក្នុងបរិស្ថាន នៅក្នុងខេត្តពោធិ៍សាត់៕


សកម្មភាពថ្នាក់ដឹកនាំ
មន្ទីរសាធារណការខេត្តពោធិ៍សាត់ បើកវគ្គផ្សព្វផ្សាយស្តីពីអនុសញ្ញា CEDAW និងអនុសាសន៍ ១២ចំណុច របស់សម្តេចធិបតី ហ៊ុន ម៉ាណែត
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ បានរៀបចំវគ្គផ្សព្វផ្សាយស្តីពី អនុសញ្ញាស៊ី-ដ (CEDAW) អនុសាសន៍ ១២ចំណុចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងច្បាប់ពាក់ព័ន្ធមួយចំនួន នាថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តពោធិ៍សាត់ ត្រួតពិនិត្យការច្នៃផលិតលូតូចៗ និងការរៀបចំដាំដើមឈើ-ផ្កា ដើម្បីលើកកម្ពស់សោភ័ណភាពខេត្ត
ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យមើលកូនឈើ និងដើមផ្កាជាច្រើនប្រភេទ ដែលជាអំណោយផ្ផ្តល់ជូនជាបន្តបន្ទាប់ពីសំណាក់ក្រសួងបរិស្ថាន សម្រាប់យកមកដាំលម្អ និងបង្កើនគម្របបៃតងក្នុងខេត្តនាពេលខាងមុខ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានអញ្ជើញពិនិត្យមើលការច្នៃផលិតលូតូចៗសម្រាប់ដាំផ្កា ដើម្បីត្រៀមរៀបចំលម្អតាមទីសាធារណៈ និងដងផ្លូវនានា ឱ្យកាន់តែមានសោភ័ណភាព និងទាក់ទាញ។
ឯកឧត្តម អភិបាលខេត្ត ក៏បានសម្តែងនូវក្តីរំភើប និងរំលឹកពីអនុស្សាវរីយ៍កាលពី ១៦ឆ្នាំមុន ពេលដែលឯកឧត្តមកំពុងបំពេញតួនាទីជានាយករដ្ឋបាលសាលាខេត្តពោធិ៍សាត់ ដោយបានដាំដើមឈើមួយដើមដោយផ្ទាល់ដៃ ទុកជាអនុស្សាវរីយ៍នៅក្នុងបរិវេណសាលាខេត្ត។ មកដល់ពេលនេះ ដើមឈើនោះបានលូតលាស់ធំធាត់ ផ្តល់ម្លប់យ៉ាងត្រជាក់ត្រជុំ និងជាសាក្សីនៃស្មារតីស្រឡាញ់ធម្មជាតិដែលបានបណ្តុះតាំងពីយូរណាស់មកហើយ។
ការចុះពិនិត្យ និងការរៀបចំផែនការដាំដើមឈើបន្ថែមនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលខេត្តពោធិ៍សាត់ ក្នុងការអភិវឌ្ឍក្រុងឱ្យក្លាយជាទីក្រុងបៃតង មានបរិស្ថានស្អាត និងខ្យល់អាកាសបរិសុទ្ធ សម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ៕


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តពោធិ៍សាត់ ប្រកាសផ្សព្វផ្សាយប្លង់វិនិច្ឆ័យដីធ្លីជូនពលរដ្ឋ ឃុំខ្នារទទឹង ដើម្បីធានាកម្មសិទ្ធិស្របច្បាប់
ពោធិ៍សាត់៖ លោក ហេង សុភាណា អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ ក្នុងពិធីប្រកាសផ្សព្វផ្សាយជាសាធារណៈនូវ «ឯកសារវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ» ដែលពិធីនេះបានប្រព្រឹត្តទៅដើម្បីបម្រើឱ្យប្រជាពលរដ្ឋរស់នៅក្នុងភូមិទួលអង្គ្រង ភូមិក្រូចសើច ភូមិបឹងឈូក និងភូមិកោះក្របី ស្ថិតក្នុងឃុំខ្នារទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ។
ការប្រកាសផ្សព្វផ្សាយឯកសារវិនិច្ឆ័យនាពេលនេះ គឺជាជំហានយ៉ាងសំខាន់ក្នុងដំណើរការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដើម្បីឱ្យម្ចាស់ដី និងភាគីពាក់ព័ន្ធទាំងអស់បានមកពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យ ក្បាលដី ឈ្មោះ ព្រំប្រទល់ និងទំហំដីឱ្យបានត្រឹមត្រូវ មុននឹងឈានទៅដល់ការចេញប័ណ្ណកម្មសិទ្ធិដីធ្លី (ប្លង់រឹង) ជូនប្រជាពលរដ្ឋជាផ្លូវការ។
លោកអភិបាលរងខេត្ត បានជំរុញ និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានក្បាលដីក្នុងភូមិទាំង ៤ ខាងលើ អញ្ជើញមកពិនិត្យមើលទិន្នន័យដីធ្លីរបស់ខ្លួនឱ្យបានទាន់ពេលវេលា និងសហការជាមួយមន្ត្រីជំនាញ ដើម្បីធានាបាននូវភាពត្រឹមត្រូវ តម្លាភាព និងចៀសវាងនូវវិវាទផ្សេងៗទៅថ្ងៃអនាគត សំដៅការពារសុវត្ថិភាពនៃកែវភ្នែកកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរឹងមាំ៕


សកម្មភាពថ្នាក់ដឹកនាំ
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់ ពង្រឹងប្រសិទ្ធភាពការងារផ្សព្វផ្សាយ និងទទួល បានឧបករណ៍បច្ចេកទេសទំនើប ជាអំណោយដ៏ថ្លៃថ្លារបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន
លោក លាង ទិតដ្ឋាន ប្រធានមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី «ការពង្រឹង និងបង្កើនប្រសិទ្ធភាពនៃការផលិត និងផ្សព្វផ្សាយសមិទ្ធផលរបស់រាជរដ្ឋាភិបាល ព្រមទាំងវឌ្ឍនភាពនានាក្នុងខេត្ត» នៅបន្ទប់ប្រជុំមន្ទីរព័ត៌មាន ព្រមទាំងបានប្រគល់សម្ភារ ឧបករណ៍បច្ចេកទេសបម្រើឱ្យវិស័យព័ត៌មាន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តពោធិ៍សាត់ ដាក់ចេញនូវវិធានការក្តៅ ក្នុងការកែប្រែមុខមាត់ខេត្ត និងពង្រឹងសុវត្ថិភាពជូនប្រជាពលរដ្ឋ
នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីត្រួតពិនិត្យសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរញ៉េរញ៉ៃកិច្ចការអភិវឌ្ឍន៍ ព្រមទាំងជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ទី ថានី អញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយរបស់ ឯកឧត្តម កែវ រតនៈ ជូនដល់គ្រូបង្រៀន និងគ្រូចូលនិវត្តន៍ ក្នុងឃុំមេទឹក ស្រុកបាកាន
ឯកឧត្តម ទី ថានី បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងគ្រូបង្រៀនចូលនិវត្តន៍ ក្នុងឃុំមេទឹក ដែលជាសមាជិកក្លឹបគ្រូបង្រៀនស្រុកបាកាន ព្រមទាំងបាននាំយកអង្ករ និងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម កែវ រតនៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តពោធិ៍សាត់ ទៅចែកជូនដោយផ្ទាល់ដៃ។


សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ ទទួលស្វាគមន៍គណៈប្រតិភូគណៈកម្មការទី៩ នៃព្រឹទ្ធសភា ដើម្បីចុះស្វែងយល់ពីវឌ្ឍនភាពការងាររដ្ឋបាលមូលដ្ឋាន
ឯកឧត្តម ម៉ក់ រ៉ា និងឯកឧត្តម ខូយ រីដា បានទទួលស្វាគមន៍គណៈប្រតិភូគណៈកម្មការទី៩ នៃព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តម អ៊ុំ សារឹទ្ធ នៅសាលាខេត្តពោធិ៍សាត់។ បេសកកម្មនេះធ្វើឡើងដើម្បីស្វែងយល់ពីវឌ្ឍនភាពមូលដ្ឋាន តាមដានការអនុវត្តច្បាប់ និងដោះស្រាយបញ្ហាប្រឈម ក្នុងគោលបំណងពង្រឹងកិច្ចសហការរវាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ដើម្បីលើកកម្ពស់គុណភាពសេវាសាធារណៈជូនប្រជាពលរដ្ឋ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ខូយ រីដា ចុះដោះស្រាយបញ្ហាដីធ្លី និងសួរសុខទុក្ខពលរដ្ឋរងគ្រោះរាំងស្ងួតជាង ១,៤០០គ្រួសារ នៅស្រុកតាលោសែនជ័យ
បេសកកម្មដំបូង ឯកឧត្តមអភិបាលខេត្ត បានចុះពិនិត្យ និងសម្របសម្រួលដោះស្រាយករណីប្រជាពលរដ្ឋចំនួន ៣៤គ្រួសារ រស់នៅភូមិឆ្នាល់មាន់ និងភូមិត្រយ៉ងស ឃុំតាលោ ដែលបានវាស់វែងដីធ្លីរួចរាល់ ប៉ុន្តែមិនទាន់ទទួលបានប័ណ្ណកម្មសិទ្ធិ (ប្លង់ដី) ដោយសារទីតាំងដីទាំងនោះមានការពាក់ព័ន្ធ នឹងតំបន់បឹងបួររបស់រដ្ឋ។ ក្នុងឱកាសនោះ ឯកឧត្តមបានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធ ពិនិត្យមើលទិដ្ឋភាពច្បាប់ និងជាក់ស្តែង ដើម្បីស្វែងរកដំណោះស្រាយសមស្រប និងយុត្តិធម៌ជូនប្រជាពលរដ្ឋ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យស្ថានភាពលក់ដូរ និងការទិញទំនិញរបស់ប្រជាពលរដ្ឋនៅផ្សារ ភួ ពុយ
ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះពិនិត្យផ្ទាល់អំពីស្ថានភាពទូទៅនៃការលក់ដូរ និងការទិញទំនិញរបស់បងប្អូនប្រជាពលរដ្ឋ និងអាជីវករ នៅក្នុងផ្សារ ភួ ពុយ ស្ថិតក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦។
នៅក្នុងសកម្មភាពចុះពិនិត្យនាព្រឹកនេះ ឯកឧត្តមអភិបាលខេត្ត បានដើរទស្សនាតាមតូបលក់ដូរនានា ព្រមទាំងបានជួបសំណេះសំណាលដោយផ្ទាល់ សួរសុខទុក្ខ និងសាកសួរពីស្ថានភាពជីវភាព ការលក់ដូរប្រចាំថ្ងៃ សន្តិសុខ សុវត្ថិភាព និងអនាម័យបរិស្ថានជុំវិញផ្សារ ជាមួយបងប្អូនអាជីវករ និងប្រជាពលរដ្ឋដែលមកទិញម្ហូបអាហារ និងទំនិញផ្សេងៗ។
ជាមួយគ្នានោះ ឯកឧត្តម ខូយ រីដា ក៏បានណែនាំ និងរំលឹកដល់អាជីវករទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់លើការរក្សាតម្លៃទំនិញឱ្យបានសមរម្យ មិនឡើងថ្លៃហួសហេតុ ព្រមទាំងរក្សាអនាម័យ គុណភាព និងសុវត្ថិភាពម្ហូបអាហារ ដើម្បីធានាបាននូវសុខុមាលភាព និងភាពងាយស្រួលជូនដល់ប្រជាពលរដ្ឋដែលមកជាវទំនិញ ក្នុងន័យរួមចំណែកលើកកម្ពស់ជីវភាព និងសេដ្ឋកិច្ចក្នុងមូលដ្ឋានឱ្យកាន់តែល្អប្រសើរឡើង៕


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តពោធិ៍សាត់ បើកសិក្ខាសាលាសមាហរណកម្ម ផែនការវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩
ពោធិ៍សាត់៖ រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំសិក្ខាសាលាសមាហរណកម្ម «កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩)» ក្រោមអធិបតីភាព លោក ពៅ ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីតំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង-ស្រុក និងភាគីពាក់ព័ន្ធជាច្រើនរូប នៅក្រុងពោធិ៍សាត់ នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ។
សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងដើម្បីសម្របសម្រួល កៀរគរ និងសមាហរណកម្មនូវគម្រោងវិនិយោគអាទិភាពនានា រវាងផែនការរបស់ឃុំ-សង្កាត់ ក្រុង-ស្រុក ជាមួយមន្ទីរ-អង្គភាពជំនាញ ព្រមទាំងដៃគូអភិវឌ្ឍន៍ ដើម្បីធានាថា គម្រោងអភិវឌ្ឍន៍ទាំងនោះឆ្លើយតបចំតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
មានប្រសាសន៍នាឱកាសនោះ លោក ពៅ ពិសិដ្ឋ បានបញ្ជាក់អំពីសារៈសំខាន់នៃការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល ក្នុងការតម្រង់ទិសអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកិច្ចនៅក្នុងខេត្ត ព្រមទាំងបានជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធទាំងអស់ បន្តកិច្ចសហការជិតស្និទ្ធ ដើម្បីឱ្យការអនុវត្តគម្រោងវិនិយោគ ២០២៧-២០២៩ ប្រព្រឹត្តទៅដោយរលូន មានតម្លាភាព និងទទួលបានប្រសិទ្ធភាពខ្ពស់បំផុត៕


សកម្មភាពថ្នាក់ដឹកនាំ
មហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មទំនើប «បាកានសែនជ័យ» សម្រេចជ្រើសរើសសមាសភាពដឹកនាំ និងអនុម័តលក្ខន្តិកៈសំខាន់ៗ
ការបង្កើតសហគមន៍កសិកម្មទំនើប «បាកានសែនជ័យ» នេះ គឺជាជំហានថ្មីមួយទៀតក្នុងការលើកកម្ពស់ជីវភាពប្រជាកសិករ តាមរយៈការចងក្រងផលិតកម្មរួមគ្នា ការជួយសម្រួលទីផ្សារ និងការអនុវត្តបច្ចេកវិទ្យាកសិកម្មទំនើប ដើម្បីបង្កើនទិន្នផល និងប្រាក់ចំណូលជូនបងប្អូនកសិករនៅក្នុងមូលដ្ឋានស្រុកបាកានឲ្យបានកាន់តែប្រសើរឡើង។

