
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់ ពង្រឹងប្រសិទ្ធភាពការងារផ្សព្វផ្សាយ និងទទួល បានឧបករណ៍បច្ចេកទេសទំនើប ជាអំណោយដ៏ថ្លៃថ្លារបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន
លោក លាង ទិតដ្ឋាន ប្រធានមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី «ការពង្រឹង និងបង្កើនប្រសិទ្ធភាពនៃការផលិត និងផ្សព្វផ្សាយសមិទ្ធផលរបស់រាជរដ្ឋាភិបាល ព្រមទាំងវឌ្ឍនភាពនានាក្នុងខេត្ត» នៅបន្ទប់ប្រជុំមន្ទីរព័ត៌មាន ព្រមទាំងបានប្រគល់សម្ភារ ឧបករណ៍បច្ចេកទេសបម្រើឱ្យវិស័យព័ត៌មាន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។










