ព័ត៌មានក្នុងខេត្ត

អភិបាលស្រុកភ្នំក្រវាញ អញ្ជើញចុះពិនិត្យសកម្មភាពតុបតែងមែកឈើ និងការងាររដ្ឋបាលទូទៅនៅឃុំបាក់ចិញ្ចៀន
សកម្មភាពអាជ្ញាធរ
អភិបាលស្រុកភ្នំក្រវាញ អញ្ជើញចុះពិនិត្យសកម្មភាពតុបតែងមែកឈើ និងការងាររដ្ឋបាលទូទៅនៅឃុំបាក់ចិញ្ចៀន
ពោធិ៍សាត់៖ លោក ធាម សុផាត អភិបាលស្រុកភ្នំក្រវាញ បានដឹកនាំក្រុមការងារចុះពិនិត្យការងាររដ្ឋបាលទូទៅ ព្រមទាំងសកម្មភាពចុះតុបតែង និងកាប់ឆ្កៀលមែកឈើតាមដងផ្លូវសាធារណៈ ក្នុងភូមិសាស្ត្រឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦។ នៅក្នុងឱកាសចុះពិនិត្យផ្ទាល់នោះ លោកអភិបាលស្រុក បានលើកឡើងថា ការចុះតុបតែងមែកឈើនេះ គឺធ្វើឡើងដើម្បីលើកកម្ពស់សោភ័ណភាពបរិស្ថាន អនាម័យ និងជាពិសេសធានាដល់សុវត្ថិភាពក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ព្រមទាំងការពារកុំឱ្យមានការប៉ះពាល់ដល់បណ្តាញខ្សែភ្លើង ឬបង្កហានិភ័យផ្សេងៗក្នុងរដូវភ្លៀងធ្លាក់និងខ្យល់កន្ត្រាក់។ ជាមួយគ្នានេះ លោក ធាម សុផាត ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់អាជ្ញាធរឃុំបាក់ចិញ្ចៀន កងកម្លាំងមានសមត្ថកិច្ច និងក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទីយ៉ាងសកម្មក្នុងការបម្រើផលប្រយោជន៍ និងឆ្លើយតបចំពោះសំណូមពររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ លោកក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានបន្តយកចិត្តទុកដាក់លើការពង្រឹងសេវាសាធារណៈ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងការអនុវត្តឱ្យបានល្អប្រសើរនូវគោលនយោបាយ ភូមិ-ឃុំ-សង្កត់មានសុវត្ថិភាព ផងដែរ៕សាយយ័ន្ដ​ វុន្នីយ៉ា
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
លោក ឆាយ គឹមម៉ុង អភិបាលស្រុកបាកាន ចុះពិនិត្យទីតាំងផ្សារស្វាយដូនកែវ ដើម្បីរៀបចំជួសជុល និងលើកកម្ពស់សណ្តាប់ធ្នាប់
សកម្មភាពអាជ្ញាធរ
លោក ឆាយ គឹមម៉ុង អភិបាលស្រុកបាកាន ចុះពិនិត្យទីតាំងផ្សារស្វាយដូនកែវ ដើម្បីរៀបចំជួសជុល និងលើកកម្ពស់សណ្តាប់ធ្នាប់
ពោធិ៍សាត់៖ លោក ឆាយ គឹមម៉ុង អភិបាលស្រុកបាកាន នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យទីតាំងផ្សារស្វាយដូនកែវ ស្ថិតក្នុងឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលត្រូវត្រៀមរៀបចំជួសជុលនាពេលឆាប់ៗខាងមុខនេះ។ ការចុះពិនិត្យផ្ទាល់នេះ ធ្វើឡើងក្នុងគោលបំណងរៀបចំសណ្តាប់ធ្នាប់សាធារណៈ លើកកម្ពស់បរិស្ថាន និងអនាម័យជុំវិញផ្សារ ព្រមទាំងសម្រួលដល់ការលក់ដូររបស់បងប្អូនអាជីវករ និងការធ្វើដំណើរទិញទំនិញរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានរបៀបរៀបរយ ងាយស្រួល និងមានសុវត្ថិភាពជាងមុន។ ក្នុងឱកាសនោះ អាជ្ញាធរស្រុកបានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសការបង្កើតបរិស្ថានលក់ដូរមួយដែលមានអនាម័យ និងសណ្តាប់ធ្នាប់ល្អប្រសើរសម្រាប់ទាំងអស់គ្នា៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
លោក ឆាយ គឹមម៉ុង ចុះពិនិត្យទីតាំងផ្សារស្វាយដូនកែវ ដើម្បីត្រៀមរៀបចំជួសជុល និងលើកកម្ពស់អនាម័យ សណ្តាប់ធ្នាប់
សកម្មភាពអាជ្ញាធរ
លោក ឆាយ គឹមម៉ុង ចុះពិនិត្យទីតាំងផ្សារស្វាយដូនកែវ ដើម្បីត្រៀមរៀបចំជួសជុល និងលើកកម្ពស់អនាម័យ សណ្តាប់ធ្នាប់
ពោធិ៍សាត់៖ លោក ឆាយ គឹមម៉ុង អភិបាលនៃគណៈអភិបាលស្រុកបាកាន បានអញ្ជើញចុះពិនិត្យទីតាំងផ្សារស្វាយដូនកែវ ស្ថិតក្នុងឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលត្រូវរៀបចំដំណើរការជួសជុលកែលម្អនាពេលឆាប់ៗខាងមុខនេះ នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦។ សកម្មភាពចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងរៀបចំសណ្តាប់ធ្នាប់សាធារណៈ លើកកម្ពស់អនាម័យ បរិស្ថានក្នុងផ្សារ និងសម្រួលដល់ការលក់ដូររបស់បងប្អូនអាជីវករ ក៏ដូចជាប្រជាពលរដ្ឋដែលមកជាវទំនិញ ឱ្យកាន់តែមានរបៀបរៀបរយ ភាពងាយស្រួល និងសុវត្ថិភាពជាងមុន៕ឃឹម ស្រីនាវ
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
លោក អ៊ន សុផល្លា ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកក្រគរ និងដាក់ចេញទិសដៅការងារសំខាន់ៗចំនួន ៨ ចំណុច សម្រាប់អនុវត្តបន្ត
សកម្មភាពអាជ្ញាធរ
លោក អ៊ន សុផល្លា ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកក្រគរ និងដាក់ចេញទិសដៅការងារសំខាន់ៗចំនួន ៨ ចំណុច សម្រាប់អនុវត្តបន្ត
លោក អ៊ន សុផល្លា អភិបាលស្រុកក្រគរ ដឹកនាំកិច្ចប្រជុំប្រចាំខែកញ្ញា ដោយណែនាំឱ្យអាជ្ញាធរមូលដ្ឋានពង្រឹងការងារអាទិភាពចំនួន ៨ សន្តិសុខ និងច្បាប់, ពង្រឹង ភូមិ-ឃុំ មានសុវត្ថិភាព និងចាត់វិធានការលើការលែងសត្វពាហនៈពាសវាលពាសកាល។ បរិស្ថាន និងសភ័ណភាព, លុបបំបាត់សំរាម, បន្តដាំដើមឈើ, កាត់ស្មៅតាក់តែងដើមឈើតាមផ្លូវជាតិលេខ ៥ និងថែរក្សាអនាម័យ-បន្ទប់ទឹកតាមសាលារៀន។ គ្រប់គ្រង និងអភិរក្ស ពង្រឹងការគ្រប់គ្រងមូលនិធិឃុំ-សង្កាត់ និងបង្កើនការការពារធនធានធម្មជាតិ។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្រុងពោធិ៍សាត់ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារចែកបណ្ណមូលនិធិសមធម៌សុខាភិបាល (ម.ស.ស) ជូនគ្រួសារអតីតយុទ្ធជនចំនួន ៨១ គ្រួសារ
សកម្មភាពអាជ្ញាធរ
សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្រុងពោធិ៍សាត់ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារចែកបណ្ណមូលនិធិសមធម៌សុខាភិបាល (ម.ស.ស) ជូនគ្រួសារអតីតយុទ្ធជនចំនួន ៨១ គ្រួសារ
អភិបាលក្រុងពោធិ៍សាត់ និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្រុងពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារចែកបណ្ណមូលនិធិសមធម៌សុខាភិបាល (ម.ស.ស) ជូនគ្រួសារអតីតយុទ្ធជន និងនិវត្តជនចំនួន ៨១ គ្រួសារ ដើម្បីជួយសម្រួលដល់ការថែទាំសុខភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អភិបាលស្រុកភ្នំក្រវាញ អញ្ជើញចុះពិនិត្យការដ្ឋានទំនប់បង្ហៀរទឹកឈើតោក ឃុំសន្ទ្រែ
សកម្មភាពអាជ្ញាធរ
អភិបាលស្រុកភ្នំក្រវាញ អញ្ជើញចុះពិនិត្យការដ្ឋានទំនប់បង្ហៀរទឹកឈើតោក ឃុំសន្ទ្រែ
លោក ធាម សុផាត អភិបាលស្រុកភ្នំក្រវាញ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់លើស្ថានភាពជាក់ស្តែងនៅទំនប់បង្ហៀរទឹកឈើតោក ដែលស្ថិតក្នុងឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
លោក គឹម តារា អភិបាលរងក្រុង ដឹកនាំក្រុមការងារចុះពិនិត្យបរិស្ថាន និងការគ្រប់គ្រងសំណល់រឹងតាមដងផ្លូវ ក្នុងសង្កាត់ចំរើនផល
សកម្មភាពអាជ្ញាធរ
លោក គឹម តារា អភិបាលរងក្រុង ដឹកនាំក្រុមការងារចុះពិនិត្យបរិស្ថាន និងការគ្រប់គ្រងសំណល់រឹងតាមដងផ្លូវ ក្នុងសង្កាត់ចំរើនផល
ពោធិ៍សាត់៖ លោក គឹម តារា អភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ តំណាងលោកអភិបាលក្រុងពោធិ៍សាត់ បានដឹកនាំមន្ត្រីរាជការសាលាក្រុង សហការជាមួយក្រុមប្រឹក្សាសង្កាត់ មេភូមិ និងអនុភូមិ ក្នុងសង្កាត់ចំរើនផល ចុះពិនិត្យស្ថានភាពបរិស្ថាន អនាម័យ និងសណ្ដាប់ធ្នាប់តាមដងផ្លូវសាធារណៈក្នុងមូលដ្ឋាន កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ។ សកម្មភាពចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងការគ្រប់គ្រងសំណល់រឹង ការរក្សាអនាម័យបរិស្ថាន និងការរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវសាធារណៈឱ្យមានភាពស្រស់ស្អាត និងមានរបៀបរៀបរយ។ ទន្ទឹមនឹងនេះ ក្រុមការងារក៏បានណែនាំ និងអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យចូលរួមវេចខ្ចប់ និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង និងសុខុមាលភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងអស់គ្នា៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
លោក ផាយ ឡេង អភិបាលក្រុងពោធិ៍សាត់ ដឹកនាំក្រុមការងារចូលរួមសិក្ខាសាលាស្តីពី «នីតិវិធីជ្រើសរើសអ្នកផ្គត់ផ្គង់» សម្រាប់កម្មវិធីផ្តល់អាហារតាមសាលារៀន
សកម្មភាពអាជ្ញាធរ
លោក ផាយ ឡេង អភិបាលក្រុងពោធិ៍សាត់ ដឹកនាំក្រុមការងារចូលរួមសិក្ខាសាលាស្តីពី «នីតិវិធីជ្រើសរើសអ្នកផ្គត់ផ្គង់» សម្រាប់កម្មវិធីផ្តល់អាហារតាមសាលារៀន
ពោធិ៍សាត់៖ លោក ផាយ ឡេង អភិបាល នៃគណៈអភិបាលក្រុងពោធិ៍សាត់ បានដឹកនាំក្រុមការងារពាក់ព័ន្ធ អញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពី «នីតិវិធីជ្រើសរើសអ្នកផ្គត់ផ្គង់» សម្រាប់ការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ។ សមាសភាពអញ្ជើញចូលរួមនាឱកាសនោះ រួមមាន៖ តំណាងរដ្ឋបាលក្រុងពោធិ៍សាត់ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់។ សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងយន្តការ និងកំណត់នីតិវិធីច្បាស់លាស់ក្នុងការជ្រើសរើសអ្នកផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ និងកសិផលក្នុងស្រុក ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ដើម្បីគាំទ្រដល់ការផ្តល់អាហារូបត្ថម្ភដល់សិស្សានុសិស្សនៅតាមសាលារៀន ព្រមទាំងចូលរួមលើកកម្ពស់ជីវភាព និងទីផ្សារកសិផលរបស់ប្រជាកសិករក្នុងសហគមន៍ផ្ទាល់៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អភិបាលក្រុងពោធិ៍សាត់ ចាត់តាំងក្រុមការងារចុះសួរសុខទុក្ខកូនប្រុសវីរកងទ័ពជួរមុខ ដែលកំពុងសម្រាកព្យាបាលជំងឺគ្រុនឈាម
សកម្មភាពអាជ្ញាធរ
អភិបាលក្រុងពោធិ៍សាត់ ចាត់តាំងក្រុមការងារចុះសួរសុខទុក្ខកូនប្រុសវីរកងទ័ពជួរមុខ ដែលកំពុងសម្រាកព្យាបាលជំងឺគ្រុនឈាម
ពោធិ៍សាត់៖ ដោយទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ លោក ផាយ ឡេង អភិបាល នៃគណៈអភិបាលក្រុងពោធិ៍សាត់ បានចាត់តាំងក្រុមការងាររដ្ឋបាលក្រុង ចុះសួរសុខទុក្ខ និងលើកទឹកចិត្តដល់គ្រួសារវីរកងទ័ពជួរមុខ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ។ កុមារា គង់ សុវណ្ណរាជ អាយុ ៩ឆ្នាំ ដែលត្រូវជាកូនបង្កើតរបស់លោក គង់ វ៉ាន់ឌី វីរកងទ័ពជួរមុខប្រចាំការនៅមុំ២ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ត្រូវបានបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ បន្ទាប់ពីធ្លាក់ខ្លួនឈឺដោយសារជំងឺគ្រុនឈាម។ ក្រោមការយកចិត្តទុកដាក់មើលថែទាំយ៉ាងយកចិត្តទុកដាក់ និងដិតដល់ពីសំណាក់ក្រុមគ្រូពេទ្យ ពេលនេះស្ថានភាពសុខភាពរបស់កុមារា គង់ សុវណ្ណរាជ បានធូរស្រាលជាបណ្តើរៗហើយ។ ស្ថិតក្នុងឱកាសនោះ ក្រុមការងាររដ្ឋបាលក្រុងពោធិ៍សាត់ បានសម្តែងនូវការសួរសុខទុក្ខដោយក្តីនឹករឭក និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះគ្រួសារវីរកងទ័ព ដែលបាននិងកំពុងលះបង់កម្លាំងកាយចិត្ត ក្នុងបេសកកម្មការពារបូរណភាពទឹកដីនៅជួរមុខយ៉ាងក្លាហាន៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
រដ្ឋបាលស្រុកវាលវែង គ្រោងប្រើប្រាស់ថវិកាសប្បុរសធម៌ ១០លានរៀល ដើម្បីកែលម្អតំបន់ទេសចរណ៍សំខាន់ៗ
សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកវាលវែង គ្រោងប្រើប្រាស់ថវិកាសប្បុរសធម៌ ១០លានរៀល ដើម្បីកែលម្អតំបន់ទេសចរណ៍សំខាន់ៗ
រដ្ឋបាលស្រុកវាលវែង បានទទួលបានថវិកាឧបត្ថម្ភចំនួន ១០,០០០,០០០រៀល (ដប់លានរៀលគត់) ពីឯកឧត្តម ជិត ប៉ុណ្ណារ៉ា ប្រធានក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត និងលោកជំទាវ យូ ស្រីលាភ ទីប្រឹក្សាក្រសួងមហាផ្ទៃ ដើម្បីរួមចំណែកក្នុងសកម្មភាពអភិវឌ្ឍន៍ និងកែលម្អសោភ័ណភាពក្នុងមូលដ្ឋាន។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
លោក អ៊ន សុផល្លា អភិបាលស្រុកក្រគរ ដឹកនាំកម្មវិធី «វេទិកាសាលារៀនយើង» នៅវិទ្យាល័យ ហ៊ុន សែន ក្រគរ ដើម្បីលើកកម្ពស់គុណភាពអប់រំ និងពង្រឹងវិន័យសិស្ស
សកម្មភាពអាជ្ញាធរ
លោក អ៊ន សុផល្លា អភិបាលស្រុកក្រគរ ដឹកនាំកម្មវិធី «វេទិកាសាលារៀនយើង» នៅវិទ្យាល័យ ហ៊ុន សែន ក្រគរ ដើម្បីលើកកម្ពស់គុណភាពអប់រំ និងពង្រឹងវិន័យសិស្ស
អភិបាលស្រុកក្រគរ បានអញ្ជើញជាអធិបតីក្នុងកម្មវិធី «វេទិកាសាលារៀនយើង» នៅវិទ្យាល័យ ហ៊ុន សែន ក្រគរ ដើម្បីលើកកម្ពស់គុណភាពអប់រំ ដាស់តឿនសិស្សឱ្យខិតខំរៀនសូត្រ និងជៀសឆ្ងាយពីគ្រឿងញៀន/អបាយមុខ ព្រមទាំងពង្រឹងកិច្ចសហការរវាងអាជ្ញាធរ សាលារៀន និងសហគមន៍។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ស្រុក ស្រុកភ្នំក្រវាញ និងស្រុកវាលវែង រៀបចំកិច្ចប្រជុំប្រចាំត្រីមាសទី២ ឆ្នាំ២០២៦
សកម្មភាពអាជ្ញាធរ
ក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ស្រុក ស្រុកភ្នំក្រវាញ និងស្រុកវាលវែង រៀបចំកិច្ចប្រជុំប្រចាំត្រីមាសទី២ ឆ្នាំ២០២៦
ក្រុមការងារលុបបំបាត់ជំងឺគ្រុនចាញ់ស្រុកភ្នំក្រវាញ និងស្រុកវាលវែង បានបើកកិច្ចប្រជុំប្រចាំត្រីមាសទី២ ដើម្បីបូកសរុបលទ្ធផល និងពង្រឹងវិធានការបង្ការ ទប់ស្កាត់ និងព្យាបាលជំងឺគ្រុនចាញ់ក្នុងមូលដ្ឋាន។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អាជ្ញាធរស្រុកកណ្ដៀងប្រកាសប្ដូរឈ្មោះ «ហុងបាក់ដៃ» មកជា «ហុងសាមគ្គី» ក្រោយបញ្ចប់ការជួសជុល និងដោះស្រាយវិបត្តិទឹកស្រោចស្រពជូនប្រជាពលរដ្ឋ
សកម្មភាពអាជ្ញាធរ
អាជ្ញាធរស្រុកកណ្ដៀងប្រកាសប្ដូរឈ្មោះ «ហុងបាក់ដៃ» មកជា «ហុងសាមគ្គី» ក្រោយបញ្ចប់ការជួសជុល និងដោះស្រាយវិបត្តិទឹកស្រោចស្រពជូនប្រជាពលរដ្ឋ
រដ្ឋបាលស្រុកបានប្តូរឈ្មោះជា «ហុងសាមគ្គី» ដើម្បីឆ្លុះបញ្ចាំងពីការបញ្ចប់ជម្លោះដណ្តើមទឹក ហើយប្រែមកជាភាពចុះសម្រុងគ្នាក្នុងសហគមន៍ ក្រោមការដោះស្រាយពីអភិបាលខេត្តពោធិ៍សាត់ និងមន្ទីរធនធានទឹក ព្រមទាំងបានអំពាវនាវឱ្យប្រជាពលរដ្ឋរួមគ្នាថែរក្សាសមិទ្ធផលនេះ។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត