
អភិបាលស្រុកតាលោសែនជ័យ ដឹកនាំកិច្ចប្រជុំពង្រឹងរបៀបរបប និងវឌ្ឍនភាពការងារមន្ត្រីរាជការ
ពោធិ៍សាត់៖ លោក ចាន់ វិចិត្រ អភិបាល នៃគណៈអភិបាលស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំកិច្ចប្រជុំមន្ត្រីរាជការ ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋាន កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យមើលលើវឌ្ឍនភាពការងារកន្លងមក ព្រមទាំងពង្រឹងរបៀបរបបធ្វើការងារ និងការអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីរាជការម្នាក់ៗ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ក្នុងការបម្រើសេវាសាធារណៈ និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់៕ ឈឹម ម៉ារីយ៉ាន







