
លោក ចាន់ វិចិត្រ ដឹកនាំកិច្ចប្រជុំពង្រឹងវិស័យព្រះពុទ្ធសាសនា និងការរៀបចំពិធីបុណ្យកឋិនទាន នៅស្រុកតាលោសែនជ័យ
លោក ចាន់ វិចិត្រ អភិបាលស្រុកតាលោសែនជ័យ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពង្រឹងវិស័យព្រះពុទ្ធសាសនា និងផ្សព្វផ្សាយសេចក្តីណែនាំរបស់រដ្ឋបាលខេត្តពោធិ៍សាត់ ស្តីពីការរៀបចំពិធីបុណ្យកឋិនទាននាពេលខាងមុខ។ ក្នុងកិច្ចប្រជុំនេះ លោកអភិបាលស្រុកបានណែនាំដល់អាជ្ញាធរមូលដ្ឋាន គណៈកម្មការវត្ត និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នារៀបចំពិធីបុណ្យឱ្យបានត្រឹមត្រូវតាមប្រពៃណីព្រះពុទ្ធសាសនា ព្រមទាំងយកចិត្តទុកដាក់ខ្ពស់លើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងអនាម័យបរិស្ថាននៅតាមវត្តអារាម ដើម្បីសម្រួលដល់ពុទ្ធបរិស័ទមកធ្វើបុណ្យទានប្រកបដោយភាពរលូន និងជ្រះថ្លា។









