វគ្គបណ្តុះបណ្តាលស្ដីពី មូលដ្ឋានគ្រឹះនៃការគ្រប់គ្រងអាជីវកម្ម ត្រូវបានរៀបចំឡើងដើម្បីពង្រឹងសមត្ថភាពសហគ្រិនក្នុងស្រុកភ្នំក្រវាញ
វគ្គបណ្តុះបណ្តាលស្ដីពី មូលដ្ឋានគ្រឹះនៃការគ្រប់គ្រងអាជីវកម្ម ត្រូវបានរៀបចំឡើងនៅសាលប្រជុំការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីអាជីវករ និងយុវជនក្នុងមូលដ្ឋានយ៉ាងច្រើនកុះករ។
វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព និងផ្តល់ចំណេះដឹងសំខាន់ៗដល់សិក្ខាកាមលើការរៀបចំផែនការអាជីវកម្ម ការគ្រប់គ្រងហិរញ្ញវត្ថុ យុទ្ធសាស្ត្រទីផ្សារ និងការប្រើយុទ្ធសាស្ត្រឌីជីថល ដើម្បីជួយឱ្យការធ្វើអាជីវកម្មក្នុងស្រុកកាន់តែមានប្រសិទ្ធភាព និងចូលរួមលើកកម្ពស់សេដ្ឋកិច្ចគ្រួសារឱ្យកាន់តែប្រសើរឡើង។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់ អានបន្ត