ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធនធានទឹក និងឧតុនិយម

សកម្មភាពអាជ្ញាធរ
ថ្នាក់ដឹកនាំស្រុកកណ្ដៀង អញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា
ពោធិ៍សាត់៖ ស្រុកកណ្ដៀងបានរៀបចំពិធីប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា គ្រប់ឃុំទូទាំងស្រុក នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក សុខ លីមុត ប្រធានក្រុមប្រឹក្សាស្រុកកណ្ដៀង និងលោក ណារ៉ា ចំរើន អភិបាលនៃគណៈអភិបាលស្រុកកណ្ដៀង។
ពិធីនេះត្រូវបានរៀបចំឡើងដើម្បីពង្រឹងរចនាសម្ព័ន្ធដឹកនាំ និងយន្តការការងាររបស់សមាគមនៅតាមមូលដ្ឋាន ក្នុងគោលបំណងលើកកម្ពស់ការយកចិត្តទុកដាក់ មើលថែទាំសុខទុក្ខ និងផ្តល់សេវាគាំពារនានាជូនដល់បងប្អូនអតីតយុទ្ធជន និងនិវត្តជន ដែលជាអ្នកមានគុណបំណាច់ចំពោះជាតិមាតុភូមិ ឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា។
ថ្នាក់ដឹកនាំស្រុកបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាសភាពថ្មី និងបានជំរុញឱ្យសមាជិកទាំងអស់ជួយជ្រោមជ្រែង ដោះស្រាយរាល់ការលំបាករបស់បងប្អូនអតីតយុទ្ធជននៅតាមឃុំនីមួយៗដោយស្មារតីទទួលខុសត្រូវខ្ពស់៕


សកម្មភាពអាជ្ញាធរ
រដ្ឋបាលសង្កាត់ផ្ទះព្រៃ បើកកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាសង្កាត់ លើកទី៤៥ អាណត្តិទី៥
កិច្ចប្រជុំនេះមានសមាសភាពចូលរួមសរុបរួមមាន៖ សមាជិកក្រុមប្រឹក្សាសង្កាត់ចំនួន ០៩រូប, សមាជិកក្រុមប្រឹក្សាក្រុង ០២រូប, តំណាងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់, ស្មៀន, ជំនួយការ, មេភូមិ-អនុភូមិ និងសមាជិកភូមិទាំង១៣, មន្ត្រីកសិកម្មសង្កាត់ ព្រមទាំងអ្នកគ្រូមតេ្តយ្យសហគមន៍ភូមិដង្គារ។


សកម្មភាពអាជ្ញាធរ
កិច្ចប្រជុំសាមញ្ញលើកទី២៦ របស់ក្រុមប្រឹក្សាស្រុក អាណត្តិទី៤
(ពោធិ៍សាត់)៖ កិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកភ្នំក្រវាញ ក្រោមអធិបតីភាព លោក សោម វិសាល ប្រធានក្រុមប្រឹក្សាស្រុក នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ នេះ នៅសាលប្រជុំសាលាស្រុកភ្នំក្រវាញ ។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ លោកជំទាវ ថោ សុធា សមាជិកាក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំស្រុក និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗ ក្នុងការជំរុញការងារអភិវឌ្ឍន៍ និងបម្រើសេវាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕


សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកវាលវែង ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកា ដល់ស្ត្រីទុរគត
វាលវែង៖ លោក ធាង ឡេង អភិបាលនៃគណៈអភិបាលស្រុកវាលវែង រួមជាមួយមន្ត្រីរាជការសាលាស្រុក បាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ទៅឧបត្ថម្ភជូនប្រជាពលរដ្ឋខ្វះខាតម្នាក់ ឈ្មោះ ឆេង ពេញ ភេទស្រី អាយុ ៤២ឆ្នាំ ដែលបច្ចុប្បន្នកំពុងពរពោះកូនទី៧ និងមានស្ថានភាពគ្រួសារជួបការលំបាកយ៉ាងខ្លាំង នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ ។
គ្រួសារខាងលើនេះ បច្ចុប្បន្នរស់នៅភូមិឧបសម្ព័ន្ធទួលគ្រួស ក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ការចុះជួយអន្តរាគមន៍ឧបត្ថម្ភជាស្បៀង និងថវិកានេះ គឺដើម្បីជួយសម្រាលការលំបាក និងទំនុកបម្រុងដល់សុខុមាលភាពរបស់មាតា និងទារកក្នុងផ្ទៃ ស្របតាមការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំស្រុក លើការរស់នៅរបស់ប្រជាពលរដ្ឋទុរគតក្នុងមូលដ្ឋាន៕


សកម្មភាពអាជ្ញាធរ
ក្រសួងបរិស្ថានអំពាវនាវឱ្យកសិករត្រៀមខ្លួនទប់ទល់នឹងភាពរាំងស្ងួត និងកង្វះទឹកដោយសារបាតុភូតអែលនីញ៉ូ
គម្រោងស្តារប្រឡាយមួយរបស់ក្រសួងធនធានទឹក និងឧតុនិយម សម្រាប់ស្តុកទឹកក្នុងការបង្កបង្កើនផលរបស់ប្រជាកសិករក្នុងខេត្តបន្ទាយមានជ័យ ជាពិសេសក្នុងរដូវខ្វះខាតទឹក។ រូបភាព ក្រសួងធនធានទឹក
គម្រោងស្តារប្រឡាយមួយរបស់ក្រសួងធនធានទឹក និងឧតុនិយម សម្រាប់ស្តុកទឹកក្នុងការបង្កបង្កើនផលរបស់ប្រជាកសិករក្នុងខេត្តបន្ទាយមានជ័យ ជាពិសេសក្នុងរដូវខ្វះខាតទឹក។


សកម្មភាពអាជ្ញាធរ
ពន្ធនាគារខេត្តពោធិ៍សាត់ បើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់ទណ្ឌិតចំនួន ១០៥នាក់
ពោធិ៍សាត់៖ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ នៅពន្ធនាគារខេត្តពោធិ៍សាត់ លោកវរអគ្គានុរក្សថ្នាក់លេខ២ ស៊ិន សុផាន់ណូ ប្រធានពន្ធនាគារខេត្ត បានសហការជាមួយលោក ង៉ែត តាត នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ បើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់ទណ្ឌិតដែលត្រូវត្រៀមធ្វើសមាហរណកម្មចូលរួមរស់ក្នុងសង្គមវិញ។
វគ្គបណ្តុះបណ្តាលនេះមានការចូលរួមពីទណ្ឌិត (ប្រុស) សរុបចំនួន ១០៥នាក់ ដោយផ្តោតលើជំនាញសំខាន់ៗចំនួន ៤ រួមមាន៖
ជំនាញបរិក្ខាម៉ាស៊ីនត្រជាក់ ចំនួន ២៩នាក់, ជំនាញតបណ្តាញអគ្គិសនី ចំនួន ២៧នាក់, ជំនាញដំឡើងបណ្តាញបំពង់ទឹក ចំនួន ២៥នាក់ និងជំនាញចិញ្ចឹមត្រីប្រា ចំនួន ២៤នាក់។
វគ្គសិក្សានេះរៀបចំឡើងក្នុងគោលបំណងបំពាក់បំប៉នចំណេះដឹង និងជំនាញបច្ចេកទេសពិតប្រាកដ ដល់បងប្អូនជនជាប់ឃុំ ដើម្បីជាទុនគន្លឹះក្នុងការយកទៅបង្កើតមុខរបរ ឬស្វែងរកការងារធ្វើស្របច្បាប់ សម្រាប់ចិញ្ចឹមជីវិត និងគ្រួសារនៅពេលទទួលបានសេរីភាពឡើងវិញ៕


សកម្មភាពអាជ្ញាធរ
វគ្គបណ្តុះបណ្តាលមូលដ្ឋានស្តីពី គោលការណ៍គ្រឹះរបស់ចលនា វិជ្ជាសង្គ្រោះបឋម និងគោលនយោបាយយុវជនកាកបាទក្រហមកម្ពុជា
ក្រោមការយកចិត្តទុកដាក់ពី ឯកឧត្តម ខូយ រីដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានបើកវគ្គបណ្តុះបណ្តាលមូលដ្ឋានស្តីពី «គោលការណ៍គ្រឹះរបស់ចលនា វិជ្ជាសង្គ្រោះបឋម និងគោលនយោបាយយុវជនកាកបាទក្រហមកម្ពុជា» ជូនដល់យុវជនកាកបាទក្រហមកម្ពុជា នៃវិទ្យាល័យ ហ៊ុន សែន នាក់ចិញ្ចៀន ចំនួន ៥០នាក់ ស្រី ២៥នាក់។


សកម្មភាពអាជ្ញាធរ
បើកកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ជលផលជូនប្រជានេសាទឃុំរាំងទិល ដើម្បីពង្រឹងការការពារធនធានមច្ឆជាតិ
កណ្តៀង៖ លោក អ៊ន សុផល្លា អភិបាលរងស្រុកកណ្តៀង បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី «ច្បាប់ជលផល» ជូនដល់បងប្អូនប្រជានេសាទនៅក្នុងឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ នេះ នៅបរិវេណវត្តមុន្នីសាគរ (ហៅវត្តរាំងទិល) ។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង និងអត្ថប្រយោជន៍សំខាន់ៗចំនួន ៣ គឺ៖ ជួយឱ្យបងប្អូនប្រជានេសាទយល់ដឹងកាន់តែច្បាស់ពីបទប្បញ្ញត្តិច្បាប់ ជៀសវាងការប្រព្រឹត្តបទល្មើសនេសាទដោយអចេតនា, ជម្រុញការបញ្ឈប់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់គ្រប់ប្រភេទ (ដូចជា ឧបករណ៍ឆក់ ឬមុងក្រឡាញឹក) ដើម្បីរួមគ្នាថែរក្សាពូជត្រី និងប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាបឱ្យបានគង់វង្ស និងផ្ដល់ការយល់ដឹងថា ការចូលរួមការពារធនធានជលផលនៅថ្ងៃនេះ គឺដើម្បីធានាប្រភពចំណូលថេរ និងយូរអង្វែងសម្រាប់គ្រួសារប្រជានេសាទផ្ទាល់នៅថ្ងៃអនាគត៕


សកម្មភាពអាជ្ញាធរ
ពិធីក្រុងពាលី បើកដំណើរការចាក់ប្លង់សេព្រះវិហារ វត្តគិរីបុទុម្ពិសី (វត្តអន្លង់រាប)
ខេត្តពោធិ៍សាត់៖ លោកព្រឹទ្ធាចារ្យ អួន យ៉ង់ ប្រធានក្រុមប្រឹក្សាស្រុកវាលវែង និងលោក ធាង ឡេង អភិបាលនៃគណៈអភិបាលស្រុកវាលវែង បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីក្រុងពាលី ដើម្បីបើកដំណើរការចាក់ប្លង់សេព្រះវិហារ វត្តគិរីបុទុម្ពិសី (ហៅវត្តអន្លង់រាប) ស្ថិតក្នុងភូមិចំការជ្រៃខាងជើង ឃុំអន្លង់រាប ស្រុកវាលវែង នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦នេះ។
ពិធីនេះក៏មានការអញ្ជើញ និងនិមន្តចូលរួមពីសំណាក់ សមាជិកក្រុមប្រឹក្សាស្រុក លោក-លោកស្រីប្រធាន អនុប្រធានការិយាល័យជុំវិញស្រុក អាជ្ញាធរមូលដ្ឋាន ព្រមទាំងព្រះចៅអធិការវត្ត អាចារ្យ គណៈកម្មការវត្ត និងបងប្អូនពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងកុះករ។
ពិធីក្រុងពាលីនេះប្រព្រឹត្តទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ដើម្បីបួងសួងសុំសេចក្តីសុខចម្រើន និងជានិមិត្តរូបនៃការចាប់ផ្តើមការដ្ឋានសំណង់ព្រះវិហារថ្មីនេះ ឱ្យដំណើរការទៅដោយរលូន សុវត្ថិភាព ដើម្បីទុកជាទីសក្ការបូជារបស់ពុទ្ធបរិស័ទ និងជួយលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឱ្យកាន់តែរីកចម្រើនថែមទៀតនៅក្នុងមូលដ្ឋាន៕


សកម្មភាពអាជ្ញាធរ
ទឹកចិត្តមនុស្សធម៌! សមាគមអតីតយុទ្ធជនស្រុកតាលោសែនជ័យ នាំយកថវិកាបេឡាមរណៈសង្គ្រោះប្រគល់ជូនគ្រួសារ
ស្រុកតាលោសែនជ័យ៖ លោក អ៊ុក សុខា អភិបាលរងស្រុក តំណាងលោកអភិបាលស្រុក និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាស្រុកតាលោសែនជ័យ បានដឹកនាំក្រុមការងារសមាគម ព្រមទាំងអាជ្ញាធរមូលដ្ឋានឃុំ-ភូមិ ចុះសួរសុខទុក្ខ និងនាំយកថវិកាបេឡាមរណៈសង្គ្រោះ ទៅប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនចំនួន ២គ្រួសារ រួមមាន៖ លោកស្រី អ៊ុន គីម រស់នៅភូមិតាសាស់ ឃុំផ្ទះរុង និងលោក ហង្ស ឡាំ រស់នៅភូមិសិរីគន្ធា ឃុំតាលោ។
លោក អ៊ុក សុខា បានពាំនាំនូវការសាកសួរសុខទុក្ខ និងការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំពីសំណាក់ថ្នាក់ដឹកនាំ ជូនចំពោះក្រុមគ្រួសារសព។ ទន្ទឹមនឹងនោះ ថវិកាបេឡាមរណៈសង្គ្រោះដែលបានប្រគល់ជូននាពេលនេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ និងការដឹងគុណចំពោះគុណបំណាច់របស់បងប្អូនអតីតយុទ្ធជន ដែលបានលះបង់ដើម្បីបុព្វហេតុជាតិមាតុភូមិកន្លងមក ក៏ដូចជាការជួយសម្រាលបន្ទុកថវិការបស់ក្រុមគ្រួសារក្នុងការរៀបចំពិធីបុណ្យសពទៅតាមគន្លងប្រពៃណីផងដែរ៕


សកម្មភាពអាជ្ញាធរ
មន្ទីរផែនការខេត្តពោធិ៍សាត់ ចុះប្រមូលទិន្នន័យព័ត៌មានរដ្ឋបាលនៅតាមបណ្តាមន្ទីរ និងអង្គភាពជុំវិញ
ខេត្តពោធិ៍សាត់៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរផែនការខេត្តពោធិ៍សាត់ បានចុះយុទ្ធនាការប្រមូលទិន្នន័យព័ត៌មានរដ្ឋបាលមន្ទីរ អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិ នៅតាមបណ្តាមន្ទីរ-អង្គភាពនានា ជុំវិញខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។
សកម្មភាពចុះប្រមូលទិន្នន័យនេះ ធ្វើឡើងក្នុងគោលបំណងចងក្រង និងបច្ចុប្បន្នភាពរាល់ព័ត៌មានរដ្ឋបាល និងស្ថិតិសំខាន់ៗនៅតាមស្ថាប័នថ្នាក់ក្រោមជាតិ។ ទិន្នន័យដែលប្រមូលបានទាំងនេះ នឹងត្រូវយកទៅប្រើប្រាស់ជាមូលដ្ឋានគ្រឹះដ៏មានសារៈសំខាន់ សម្រាប់ការវិភាគ វាយតម្លៃ ក៏ដូចជាបម្រើឱ្យការងាររៀបចំផែនការអភិវឌ្ឍន៍ខេត្តឱ្យចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕


សកម្មភាពអាជ្ញាធរ
ការិយាល័យជំនាញ រៀបចំកិច្ចប្រជុំណែនាំការប្រមូលទិន្នន័យតាមវិស័យ សម្រាប់គណនា GDP
ពោធិ៍សាត់៖ ការិយាល័យស្ថិតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយការិយាល័យស្ថិតិ បានរៀបចំកិច្ចប្រជុំពិភាក្សា និងណែនាំបង្ហាញស្តីពីការប្រមូលទិន្នន័យតាមវិស័យ ក្នុងគោលបំណងយកទៅគណនាផលិតផលសរុបក្នុងស្រុក (GDP) នាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ នេះ ។
កិច្ចប្រជុំនេះរៀបចំឡើងដើម្បីពង្រឹងសមត្ថភាព និងតម្រង់ទិសដល់មន្ត្រីជំនាញក្នុងការប្រមូលទិន្នន័យឱ្យបានគ្រប់ជ្រុងជ្រោយ ត្រឹមត្រូវ និងទាន់ពេលវេលាទៅតាមវិស័យនីមួយៗ។ ទិន្នន័យទាំងនេះ គឺជាមូលដ្ឋានគ្រឹះដ៏មានសារៈសំខាន់បំផុត ក្នុងការគណនា និងវាយតម្លៃលើកំណើនសេដ្ឋកិច្ចជាតិ (GDP) ឱ្យមានភាពច្បាស់លាស់ និងស្តង់ដារ សម្រាប់បម្រើឱ្យការរៀបចំគោលនយោបាយ និងការអភិវឌ្ឍប្រទេសជាតិ៕


សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកភ្នំក្រវាញ រៀបចំសណ្ដាប់ធ្នាប់ទីតាំងខ្ចុះ និងចំណតរថយន្តនៅរមណីយដ្ឋានកោះទឹកឱប ត្រៀមទទួលអ្នករត់កម្សាន្តថ្ងៃទី៤ ខាងមុខ
ស្រុកភ្នំក្រវាញ៖ លោក ធាម សុផាត អភិបាលនៃគណៈអភិបាលស្រុកភ្នំក្រវាញ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ នេះ បានចុះពិនិត្យផ្ទាល់នូវការរៀបចំផ្លាស់ប្តូរទីតាំងខ្ចុះ និងទីតាំងចំណតរថយន្ត នៅរមណីយដ្ឋានកោះទឹកឱប ស្ថិតក្នុងឃុំព្រងិល។
ការចុះពិនិត្យ និងរៀបចំសណ្ដាប់ធ្នាប់ឡើងវិញនេះ គឺដើម្បីធានាបាននូវរបៀបរៀបរយ សោភ័ណភាព និងភាពងាយស្រួល ក្នុងការត្រៀមលក្ខណៈទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាកីឡាករ-កីឡការិនី ដែលនឹងមកចូលរួមក្នុងព្រឹត្តិការណ៍រត់កម្សាន្ត នាថ្ងៃទី០៤ ខែកក្កដា ខាងមុខនេះ ឱ្យប្រព្រឹត្តទៅដោយរលូន និងមានសុវត្ថិភាពខ្ពស់៕

