
លោកអភិបាលស្រុកតាលោសែនជ័យ បានចុះពិនិត្យដោយផ្ទាល់ការបែងចែកទឹកជូនប្រជាពលរដ្ឋ ដើម្បីធានាភាពស្មើគ្នា និងប្រសិទ្ធភាពក្នុងការប្រើប្រាស់
អភិបាលស្រុកតាលោសែនជ័យ បានដឹកនាំក្រុមការងារចុះពិនិត្យការបែងចែកទឹកនៅភូមិចំនួន ៤ នៃឃុំតាលោ រួមមាន៖ ភូមិសិរីគន្ធា, ភូមិទួលទទឹង, ភូមិបួរជ្រេស និងភូមិតាលោ។ ការចុះផ្ទាល់នេះ គឺដើម្បីធានាភាពស្មើភាព តម្លាភាព និងប្រសិទ្ធភាពក្នុងការប្រើប្រាស់ទឹក ព្រមទាំងជួយសម្របសម្រួលដោះស្រាយការខ្វះខាតទឹកជូនប្រជាពលរដ្ឋសម្រាប់បំពេញតម្រូវការក្នុងជីវភាពប្រចាំថ្ងៃ។










