ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធនធានទឹក និងឧតុនិយម

សកម្មភាពអាជ្ញាធរ
មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ បូកសរុបលទ្ធផលការងារខែកញ្ញា និងនព្វមាស ឆ្នាំ២០២៦ ព្រមទាំងដាក់ចេញទិសដៅអនុវត្តបន្ត
មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងនព្វមាស ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក អ៊ុក រក្សា ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ដោយមានការចូលរួមពី លោក លោកស្រី ជាអនុប្រធានមន្ទីរ ប្រធាន-អនុប្រធានការិយាល័យ និងមន្ត្រីរាជការនៃរចនាសម្ព័ន្ធជំនាញទាំងអស់។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកវាលវែង រៀបចំកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ភូមិបាល ច្បាប់សំណង់ និងលិខិតបទដ្ឋានគតិយុត្ត ដល់អាជ្ញាធរថ្នាក់មូលដ្ឋាន
ពោធិ៍សាត់៖ រដ្ឋបាលស្រុកវាលវែង បានរៀបចំកិច្ចប្រជុំការផ្សព្វផ្សាយស្តីពីច្បាប់ភូមិបាល ច្បាប់សំណង់ និងលិខិបទដ្ឋានគតិយុត្ត ដល់អាជ្ញាធរថ្នាក់មូលដ្ឋាន ដើម្បីពង្រឹងការយល់ដឹង និងប្រសិទ្ធភាពនៃការអនុវត្តការងារនៅមូលដ្ឋាន នាព្រឹកថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២៦។
កិច្ចប្រជុំនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពរបស់លោក ធាង ឡេង អភិបាលស្រុកវាលវែង និងមានការសម្របសម្រួលផ្ទាល់ពី លោក ឱន សុទ្ធា ប្រធានមន្ទីរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តពោធិ៍សាត់។
ពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ លោកអនុប្រធានមន្ទីរ លោកនាយករងរដ្ឋបាលស្រុក កងកម្លាំងប្រដាប់អាវុធទាំង ៣ ប្រភេទ លោក លោកស្រី ប្រធានការិយាល័យជំនាញ អាជ្ញាធរមូលដ្ឋាន ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតក្នុងមូលដ្ឋានស្រុកវាលវែង ខេត្តពោធិ៍សាត់។
ឆ្លងកាត់តាមរយៈកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញបានធ្វើការផ្សព្វផ្សាយ និងពន្យល់យ៉ាងលម្អិតអំពីបទប្បញ្ញត្តិ និងគតិយុត្តនានា ដើម្បីធានាថាការគ្រប់គ្រងដីធ្លី ការសាងសង់ និងការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋក្នុងស្រុកវាលវែង ប្រព្រឹត្តទៅស្របតាមច្បាប់ និងមានប្រសិទ្ធភាពខ្ពស់៕ សាយយ័ន្ដ វុន្នីយ៉ា


សកម្មភាពអាជ្ញាធរ
អភិបាលរងស្រុកតាលោសែនជ័យ ដឹកនាំកិច្ចប្រជុំពិនិត្យឆ្លងរបាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០២៦
ពោធិ៍សាត់៖ លោក ឆេង ហ៊ុល អភិបាលរងស្រុកតាលោសែនជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងឆ្លងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកនាយករដ្ឋបាលសាលាស្រុកតាលោសែនជ័យ ប្រធានការិយាល័យ អង្គភាពជុំវិញរដ្ឋបាលស្រុក មេឃុំ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។
គោលបំណងសំខាន់នៃកិច្ចប្រជុំគឺដើម្បីពិនិត្យ វាយតម្លៃលើសមិទ្ធផលការងារដែលរដ្ឋបាលស្រុកសម្រេចបានក្នុងខែកន្លងមក ក៏ដូចជាការពិភាក្សាលើបញ្ហាប្រឈម និងសំណូមពរនានា ដើម្បីដាក់ចេញនូវទិសដៅការងារបន្ត ធានាឱ្យបាននូវប្រសិទ្ធភាពក្នុងការអភិវឌ្ឍមូលដ្ឋាន និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងស្រុកតាលោសែនជ័យឱ្យកាន់តែល្អប្រសើរឡើង៕ សាយយ័ន្ដ វុន្នីយ៉ា


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកបាកាន នាំយកអំណោយឧបត្ថម្ភជូនប្រជាពលរដ្ឋខ្វះខាតចំនួន ៥គ្រួសារ នៅឃុំត្រពាំងជង
ពោធិ៍សាត់៖ លោក ឆាយ គឹមម៉ុង អភិបាលស្រុកបាកាន បានអញ្ជើញចុះសំណេះសំណាល និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគមួយចំនួន ទៅប្រគល់ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ៥គ្រួសារ ស្ថិតក្នុងឃុំត្រពាំងជង ស្រុកបាកាន ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ។
ក្នុងឱកាសនោះ លោកអភិបាលស្រុក បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំខេត្ត និងបានបញ្ជាក់ថា រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ តែងតែយកចិត្តទុកដាក់គិតគូរជានិច្ចចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយមិនទុកពលរដ្ឋណាម្នាក់ចោលឡើយ។
អំណោយដែលបានឧបត្ថម្ភដល់គ្រួសារនីមួយៗរួមមាន អង្ករ និងស្បៀងអាហារចាំបាច់មួយចំនួន ថវិកា ថែទាំជីវភាពបណ្ដោះអាសន្ន
តំណាងប្រជាពលរដ្ឋទាំង ៥គ្រួសារ បានបង្ហាញក្តីរំភើបសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ឆាយ គឹមម៉ុង និងក្រុមការងារ ដែលបានចុះមកជួយអន្តរាគមន៍ និងឧបត្ថម្ភទាន់ពេលវេលា ខណៈដែលពួកគាត់កំពុងជួបការលំបាកក្នុងជីវភាពរស់នៅ៕ សាយយ័ន្ដ វុន្នីយ៉ា


សកម្មភាពអាជ្ញាធរ
អាជ្ញាធរស្រុកកណ្តៀង ចុះដាំដើមផ្កាភួងម៉ាល័យ ដើម្បីលើកកម្ពស់សោភ័ណភាព និងបរិស្ថានក្នុងមូលដ្ឋាន
ពោធិ៍សាត់៖ លោក ថៃ ប៊ុនថេត អភិបាលរងស្រុកកណ្តៀង បានដឹកនាំក្រុមការងារ រួមមានមន្ត្រីការិយាល័យកសិកម្មស្រុក ព្រមទាំងអាជ្ញាធរឃុំ និងភូមិ ចុះអនុវត្តសកម្មភាពដាំដើមផ្កាភួងម៉ាល័យ នៅតាមដងផ្លូវសាធារណៈ និងជុំវិញបរិវេណហុងស្ទាក់ទឹកព្រែកបារមាស ដែលស្ថិតនៅក្នុងឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
សកម្មភាពនេះ ធ្វើឡើងក្នុងគោលបំណងចូលរួមលើកកម្ពស់សោភ័ណភាពតាមដងផ្លូវ និងទីសាធារណៈ ឱ្យប្រែក្លាយជាលំហបៃតង ស្រស់ស្អាត និងមានបរិស្ថានល្អប្រសើរ។ បន្ថែមពីនេះ យុទ្ធនាការនេះក៏ជាការជំរុញ និងបំផុសស្មារតីដល់អាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋ ឱ្យចូលរួមយ៉ាងសកម្មក្នុងការថែរក្សា ការពារ និងអភិវឌ្ឍបរិស្ថាននៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យកាន់តែមានភាពទាក់ទាញ។
ការដាំដើមផ្កាភួងម៉ាល័យនាពេលនេះ មិនត្រឹមតែជួយបង្កើតទេសភាពស្រស់បំព្រង និងបរិយាកាសបៃតងប្រកបដោយភាពស្រស់ស្រាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរួមចំណែកបង្កើតនូវបរិយាកាសល្អប្រសើរ សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន និងអ្នកធ្វើដំណើរឆ្លងកាត់ទីនោះផងដែរ៕


សកម្មភាពអាជ្ញាធរ
អាជ្ញាធរក្រុងពោធិ៍សាត់ ចុះសម្រុះសម្រួលជាមួយពលរដ្ឋដំឡើងបង្គោលភ្លើងនៅសង្កាត់រលាប ដោយទទួលបានលទ្ធផលរលូន
ពោធិ៍សាត់៖ លោក កេង ចាន់ធឿន អភិបាលរងនៃគណៈអភិបាលក្រុងពោធិ៍សាត់ បានដឹកនាំក្រុមការងារជំនាញ សហការជាមួយតំណាងក្រុមហ៊ុនអគ្គិសនី ចុះពិនិត្យទីតាំងដីជាក់ស្តែង ដើម្បីរៀបចំដំឡើងបង្គោលភ្លើង និងពង្រីកបណ្តាញអគ្គិសនីជូនប្រជាពលរដ្ឋ កាលពីរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦។
បេសកកម្មនេះ បានធ្វើឡើងនៅភូមិទួលម្កាក់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយក្រុមការងារបានចុះសម្រុះសម្រួល និងធ្វើការវាស់វែងលើទីតាំងដីស្រែរបស់ប្រជាពលរដ្ឋផ្ទាល់ ដែលត្រូវដំឡើងបង្គោល និងរៀបចំខ្សែបណ្តាញឆ្លងកាត់។
ជាលទ្ធផលនៃការចុះសម្រុះសម្រួលនេះ ម្ចាស់ដីស្រែបានសម្តែងនូវការយល់ស្រប និងឯកភាពទាំងស្រុងទៅតាមការវាស់វែងរបស់មន្ត្រីជំនាញភូមិបាល និងអាជ្ញាធរក្រុងពោធិ៍សាត់ ដែលធ្វើឲ្យដំណើរការរៀបចំដំឡើងបណ្តាញអគ្គិសនីនេះ អាចប្រព្រឹត្តទៅបានដោយរលូន ដើម្បីបម្រើផលប្រយោជន៍ជាសាធារណៈនៅក្នុងមូលដ្ឋាន៕


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកតាលោសែនជ័យ ចុះពិនិត្យទីតាំងសាងសង់អណ្តូងសូឡា ជាមួយក្រុមការងារគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
អភិបាលស្រុកតាលោសែនជ័យ បានដឹកនាំក្រុមការងារ ចុះពិនិត្យទីតាំងជាក់ស្តែងសម្រាប់សាងសង់អណ្តូងសូឡា ១កន្លែង នៅចំណុចសំរោង ភូមិប្រហាល ឃុំតាលោ សហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ គម្រោងនេះធ្វើឡើងក្នុងគោលបំណងដោះស្រាយបញ្ហាខ្វះខាតទឹកប្រើប្រាស់ និងត្រៀមបង្ការគ្រោះរាំងស្ងួត ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់។


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកបាកាន ដឹកនាំកិច្ចប្រជុំតាម Zoom ស្តីពីការដេញថ្លៃគម្រោងអភិវឌ្ឍន៍រាជធានី-ខេត្ត និងឃុំ-សង្កាត់
អភិបាលស្រុកបាកាន បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធ Zoom ស្តីពីការដេញថ្លៃគម្រោងអភិវឌ្ឍន៍រាជធានី-ខេត្ត និងឃុំ-សង្កាត់។
កិច្ចប្រជុំនេះធ្វើឡើងដើម្បីធានាតម្លាភាព គណនេយ្យភាព និងពន្លឿនការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធនានា នៅតាមមូលដ្ឋានឱ្យឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកក្រគរ ដឹកនាំកម្លាំងចម្រុះ ចុះអប់រំពលរដ្ឋភូមិទី៥ ឃុំកំពង់លួង អំពីអនាម័យបរិស្ថានលើផ្ទៃទឹក
ពោធិ៍សាត់៖ លោក អ៊ន សុផល្លា អភិបាលស្រុកក្រគរ ខេត្តពោធិ៍សាត់ បានដឹកនាំកម្លាំងមន្ត្រីរដ្ឋបាលស្រុក សហការជាមួយអាជ្ញាធរឃុំ មេភូមិ ប៉ុស្តិ៍នគរបាលរដ្ឋបាល កម្លាំងជំនាញជលផល និងបរិស្ថាន ចុះធ្វើការអប់រំណែនាំដោយផ្ទាល់ដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិទី៥ ឃុំកំពង់លួង អំពីការងារថែរក្សាអនាម័យបរិស្ថានលើផ្ទៃទឹក កាលពីរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦។
ក្នុងឱកាសចុះជួបប្រជាពលរដ្ឋនោះ លោកអភិបាលស្រុក បានសង្កត់ធ្ងន់ និងណែនាំយ៉ាងម៉ឺងម៉ាត់អំពីការហាមឃាត់មិនឱ្យមានការបោះចោលកាកសំណល់ ឬសំរាមផ្សេងៗចូលទៅក្នុងផ្ទៃទឹកបឹងទន្លេសាបជាដាច់ខាត។ ជាមួយគ្នានេះ លោកបានណែនាំឱ្យគ្រប់ខ្នងផ្ទះនីមួយៗត្រូវរៀបចំឱ្យមានធុង ឬសម្ភារសម្រាប់ច្រក និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវនៅតាមផ្ទះរៀងៗខ្លួន ដើម្បីចៀសវាងការធ្លាក់ ឬបោះចូលទៅក្នុងទឹក។
បន្ថែមពីនេះ លោកអភិបាលស្រុក ក៏បានអំពាវនាវ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍បណ្តែតទឹក ចូលរួមសហការជាមួយអាជ្ញាធរ និងកម្លាំងសមត្ថកិច្ច ក្នុងការប្រមូលកាកសំណល់សំរាមដែលកំពុងអណ្តែតរាយប៉ាយលើផ្ទៃទឹកឡើងមកលើ ដើម្បីរួមចំណែកសម្អាត បង្កើនអនាម័យ និងការពារប្រភពទឹកបឹងទន្លេសាបឱ្យបានស្អាតបាត និងមានសោភ័ណភាពល្អប្រសើរឡើងវិញ៕


សកម្មភាពអាជ្ញាធរ
លោកអភិបាលស្រុកក្រគរ ចុះអប់រំប្រជាពលរដ្ឋរស់នៅលើផ្ទៃទឹក ពីការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ នៅឃុំកំពង់លួង
ពោធិ៍សាត់៖ ដើម្បីរួមចំណែកថែរក្សាអនាម័យ បរិស្ថាន និងសោភ័ណភាពនៅតំបន់បឹងទន្លេសាប លោក អ៊ន សុផល្លា អភិបាលស្រុកក្រគរ បានដឹកនាំក្រុមការងារអាជ្ញាធរមូលដ្ឋាន ចុះអប់រំ និងផ្សព្វផ្សាយដោយផ្ទាល់ដល់ប្រជាពលរដ្ឋដែលរស់នៅលើផ្ទៃទឹក ក្នុងឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ឱ្យបានយល់ដឹងកាន់តែច្បាស់អំពីការវេចខ្ចប់ និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។
ក្នុងសកម្មភាពចុះជួបប្រជាពលរដ្ឋដល់ខ្នងផ្ទះបណ្តែតទឹក លោកអភិបាលស្រុក បានសង្កត់ធ្ងន់លើផលប៉ះពាល់ធ្ងន់ធ្ងរដែលកើតចេញពីការបោះចោលសំរាម ឬសំណល់ផ្សេងៗចូលទៅក្នុងទឹកដោយផ្ទាល់ ដែលមិនត្រឹមតែបំផ្លាញជីវចម្រុះក្នុងទឹក និងប្រភពទឹកប្រើប្រាស់ប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កជាជំងឺរាតត្បាតផ្សេងៗ ប៉ះពាល់ដល់សុខភាពសាធារណៈ និងសោភ័ណភាពតំបន់ប្រជុំជនបណ្តែតទឹកទៀតផង។
ប្រជាពលរដ្ឋរស់នៅក្នុងឃុំកំពង់លួង បានសម្តែងនូវការគាំទ្រ និងការយល់ស្របចំពោះការណែនាំរបស់អាជ្ញាធរ ព្រមទាំងប្តេជ្ញាចិត្តចូលរួមសហការក្នុងការថែរក្សាអនាម័យបរិស្ថានជុំវិញផ្ទះ និងប្រភពទឹកបឹងទន្លេសាបឱ្យបានល្អប្រសើរចាប់ពីពេលនេះតទៅ៕


សកម្មភាពអាជ្ញាធរ
មន្ទីររៀបចំដែនដីខេត្តពោធិ៍សាត់ ចុះផ្សព្វផ្សាយច្បាប់ភូមិបាល និងច្បាប់សំណង់ ជូនដល់អាជ្ញាធរមូលដ្ឋានស្រុកភ្នំក្រវាញ
មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តពោធិ៍សាត់ បានរៀបចំពិធីផ្សព្វផ្សាយច្បាប់ភូមិបាល ច្បាប់សំណង់ និងលិខិតបទដ្ឋានគតិយុត្តិស្តីពីការគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ជូនដល់អាជ្ញាធរ និងមន្ត្រីមូលដ្ឋានស្រុកភ្នំក្រវាញជាង ៧០ នាក់ នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាស្រុកភ្នំក្រវាញ។


សកម្មភាពអាជ្ញាធរ
លោកអភិបាលស្រុកក្រគរ ដឹកនាំមន្ត្រីចុះដាំកូនដើមក្ងោក ថែទាំ និងតុបតែងមែកឈើ ព្រមទាំងអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមថែរក្សាការពារទាំងអស់គ្នា
ពោធិ៍សាត់៖ លោក អ៊ន សុផល្លា អភិបាលស្រុកក្រគរ បានដឹកនាំមន្ត្រីរដ្ឋបាល អាជ្ញាធរ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានអញ្ជើញចុះសកម្មភាពដាំកូនដើមក្ងោក ថែទាំដើមឈើ និងតុបតែងកាប់ឆ្ការមែកឈើតាមដងផ្លូវសាធារណៈ ប្រកបដោយបរិយាកាសស្និទ្ធស្នាល និងស្មារតីស្រឡាញ់បៃតង នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦។
នៅក្នុងសកម្មភាពនោះ លោកអភិបាលស្រុកបានគូសបញ្ជាក់ថា ការដាំ និងថែទាំដើមឈើ គឺជាកិច្ចការដ៏មានសារៈសំខាន់ក្នុងការរួមចំណែកកែលម្អសោភ័ណភាពបរិស្ថាន ផ្តល់ម្លប់ និងបង្កើតបរិយាកាសខ្យល់អាកាសបរិសុទ្ធនៅក្នុងមូលដ្ឋាន។
ជាងនេះទៅទៀត សកម្មភាពតុបតែងមែកឈើក៏ធ្វើឡើងដើម្បីធានាបាននូវសុវត្ថិភាពក្នុងការធ្វើដំណើរ និងការពារបណ្តាញខ្សែភ្លើងផងដែរ។
ជាមួយគ្នានេះ លោកអភិបាលស្រុក ក៏បានធ្វើការអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្រោមស្មារតីស្រឡាញ់ដើមឈើ សូមចូលរួមថែទាំ និងការពារដើមឈើរបស់យើងទាំងអស់គ្នា ដែលបានដាំរួចរាល់នៅតាមមូលដ្ឋានទូទាំងស្រុកក្រគរ ដើម្បីយើងរួមគ្នាបង្កើតបានជាសហគមន៍បៃតង ស្រស់ស្អាត និងគួរឱ្យចង់រស់នៅ៕ ឈឹម ម៉ារីយ៉ាន


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកភ្នំក្រវាញ អញ្ជើញចុះពិនិត្យអនាម័យបរិស្ថាន និងសួរសុខទុក្ខបងប្អូនអាជីវករនៅផ្សារបាក់ចិញ្ចៀន
ពោធិ៍សាត់៖ លោក ធាម សុផាត អភិបាលស្រុកភ្នំក្រវាញ បានអញ្ជើញចុះពិនិត្យការងារអនាម័យ បរិស្ថាន និងសួរសុខទុក្ខដោយផ្ទាល់ដល់បងប្អូនអាជីវករ និងប្រជាពលរដ្ឋដែលកំពុងលក់ដូរ ស្ថិតនៅផ្សារបាក់ចិញ្ចៀន ក្នុងឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦។
នៅក្នុងឱកាសចុះពិនិត្យនោះ លោកអភិបាលស្រុក បានដើរពិនិត្យមើលសភាពការណ៍ទូទៅ និងការរៀបចំសណ្តាប់ធ្នាប់នៅតាមកន្លែងលក់ដូរនីមួយៗ ព្រមទាំងបានយកចិត្តទុកដាក់សាកសួរពីសុខទុក្ខ ជីវភាពរស់នៅ និងមុខរបររកស៊ីរបស់បងប្អូនអាជីវករ។
លោក ធាម សុផាត បានក្រើនរំលឹក និងណែនាំដល់គណៈគ្រប់គ្រងផ្សារ អាជីវករ និងប្រជាពលរដ្ឋទាំងអស់ ឱ្យជួយថែរក្សាអនាម័យ បរិស្ថាន សោភ័ណភាព និងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីធានាបាននូវសុខភាពអនាម័យល្អ ព្រមទាំងបង្កើតបរិយាកាសបរិសុទ្ធ និងមានសុវត្ថិភាពសម្រាប់អ្នកទិញ និងអ្នកលក់។ ជាមួយគ្នានេះ លោកក៏បានជំរុញឱ្យអាជ្ញាធរឃុំ និងគណៈគ្រប់គ្រងផ្សារ បន្តពង្រឹងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងផ្សារឱ្យបានល្អប្រសើរថែមទៀត៕ សាយយ័ន្ដ វុន្នីយ៉ា

