
រដ្ឋបាលក្រុងពោធិ៍សាត់ ចុះផ្សព្វផ្សាយស្ថានភាពអាកាសធាតុ និងការបញ្ចប់រដូវវស្សា ព្រមទាំងជំរុញការថែរក្សាអនាម័យបរិស្ថានដល់ប្រជាពលរដ្ឋភូមិអូរការ
លោក គឹម តារា អភិបាលរងក្រុង បានចុះផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពីការបញ្ចប់រដូវវស្សា ឆ្នាំ២០២៦ និងជំរុញការថែរក្សាអនាម័យបរិស្ថានសាធារណៈនិងលំនៅឋាន។ ការចុះផ្សព្វផ្សាយនេះធ្វើឡើងនៅភូមិអូរការ សង្កាត់ចំរើនផល ដោយមានប្រជាពលរដ្ឋចូលរួមចំនួន ៥០នាក់ (ស្រី ២៥នាក់)។









