
លោកអភិបាលស្រុកក្រគរ ផ្តល់កិច្ចសម្ភាសន៍ផ្ទាល់ដល់អ្នកសារព័ត៌មានមកពី២២ស្ថាប័ន លើផ្ទៃទឹកបឹងទន្លេសាប ឃុំកំពង់លួង
លោក អ៊ន សុផល្លា អភិបាលស្រុកក្រគរ បានទទួលស្វាគមន៍ និងផ្តល់កិច្ចសម្ភាសន៍ដល់បណ្តាអ្នកសារព័ត៌មានមកពី ២២ស្ថាប័ន នៅលើផ្ទៃទឹកបឹងទន្លេសាប ឃុំកំពង់លួង។ កិច្ចសម្ភាសន៍នេះធ្វើឡើងក្នុងបេសកកម្មផ្សព្វផ្សាយទ្រង់ទ្រាយធំ ដឹកនាំដោយលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ធម្មជាតិ និងការអភិវឌ្ឍថ្មីៗក្នុងស្រុកក្រគរ។









