ព័ត៌មានក្នុងខេត្ត

សិស្សថ្នាក់ទី១២ វិទ្យាល័យបាកាន រៀបចំដំណើរទស្សនកិច្ចនៅសៀមរាប និងថតរូបអនុស្សាវរីយ៍នៅប្រាសាទអង្គរវត្ត ក្រោមការឧបត្ថម្ភពីថ្នាក់ដឹកនាំ
ទេសចរណ៍
សិស្សថ្នាក់ទី១២ វិទ្យាល័យបាកាន រៀបចំដំណើរទស្សនកិច្ចនៅសៀមរាប និងថតរូបអនុស្សាវរីយ៍នៅប្រាសាទអង្គរវត្ត ក្រោមការឧបត្ថម្ភពីថ្នាក់ដឹកនាំ
ពោធិ៍សាត់៖ ក្រោយឆ្លងកាត់ការខិតខំប្រឹងប្រែងសិក្សា និងការប្រឡងប្រជែងយ៉ាងស្វិតស្វាញ ក្រុមសិស្សានុសិស្សថ្នាក់ទី១២ នៃវិទ្យាល័យបាកាន បានបង្កើតអនុស្សាវរីយ៍យ៉ាងមានន័យ តាមរយៈដំណើរទស្សនកិច្ចកម្សាន្តនៅទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប។ ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមសិស្សានុសិស្សបានរួមគ្នាថតរូបអនុស្សាវរីយ៍ជុំគ្នា នៅមុខប្រាសាទអង្គរវត្ត ដើម្បីរំលេចពីសាមគ្គីភាព មិត្តភាព និងទុកជាការចងចាំចុងក្រោយនៃជីវិតជាសិស្សវិទ្យាល័យ មុននឹងបោះជំហានទៅកាន់ឧត្តមសិក្សា និងទីផ្សារការងារ។ ព្រឹត្តិការណ៍ដ៏សប្បាយរីករាយនេះ អាចសម្រេចទៅបានដោយសារការឧបត្ថម្ភ និងយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្តម កែវ រតនៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តពោធិ៍សាត់ និង ឯកឧត្តម ទី នរិន្ទ ប្រធានក្រុមការងារចុះជួយស្រុកបាកាន ក្នុងការលើកទឹកចិត្តដល់យុវជនជំនាន់ក្រោយ។ តំណាងគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ថ្នាក់ដឹកនាំទាំងពីរ។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អភិបាលស្រុកវាលវែង ចុះពិនិត្យការសាងសង់ផ្លូវថ្មើរជើង និងស្ដារលូរំដោះទឹក ដើម្បីលើកកម្ពស់សោភ័ណភាព និងទាក់ទាញទេសចរ
សកម្មភាពអាជ្ញាធរ
អភិបាលស្រុកវាលវែង ចុះពិនិត្យការសាងសង់ផ្លូវថ្មើរជើង និងស្ដារលូរំដោះទឹក ដើម្បីលើកកម្ពស់សោភ័ណភាព និងទាក់ទាញទេសចរ
ពោធិ៍សាត់៖ លោក ធាង ឡេង អភិបាលនៃគណៈអភិបាលស្រុកវាលវែង អមដំណើរដោយលោកសមាជិកក្រុមប្រឹក្សាស្រុក លោកនាយកស្តីទី លោកប្រធានការិយាល័យ និងក្រុមការងារ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវថ្មើរជើង និងការស្ដារលូរំដោះទឹក នៅក្នុងទីប្រជុំជនស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦។ ការចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងរៀបចំសោភ័ណភាព សណ្ដាប់ធ្នាប់ និងអនាម័យបរិស្ថានឱ្យបានស្អាតល្អ ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ បន្ថែមពីនេះ គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនេះ ក៏ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបង្កើនសក្តានុពលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាកាន់តែច្រើន ដែលនឹងរួមចំណែកលើកស្ទួយជីវភាព និងសេដ្ឋកិច្ចរបស់ប្រជាសហគមន៍ក្នុងតំបន់ឱ្យកាន់តែប្រសើរឡើង៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អបអរសាទរ កម្មវិធីដាំកូនឈើក្រោមប្រធានបទ «យើងចូលរួមយុទ្ធនាការបៃតង» នៅសាលាបឋមសិក្សាទទឹងថ្ងៃ
បរិស្ថាន
អបអរសាទរ កម្មវិធីដាំកូនឈើក្រោមប្រធានបទ «យើងចូលរួមយុទ្ធនាការបៃតង» នៅសាលាបឋមសិក្សាទទឹងថ្ងៃ
ខេត្តពោធិ៍សាត់៖ លោក ធាម សុផាត អភិបាលស្រុកភ្នំក្រវាញ ចូលរួមក្នុងកម្មវិធីដាំកូនឈើក្រោមប្រធានបទ «យើងចូលរួមយុទ្ធនាការបៃតង» យ៉ាងសកម្ម និងប្រកបដោយបរិយាកាសរីករាយកាលពី ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ សាលាបឋមសិក្សាទទឹងថ្ងៃ។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងធ្វើឱ្យសិស្សានុសិស្សយល់ដឹងពីសារៈសំខាន់នៃការថែរក្សាធម្មជាតិ ក៏ដូចជាការរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុតាមរយៈការបង្កើនគម្របព្រៃឈើនៅតាមមូលដ្ឋានសាលារៀន។ ក្នុងឱកាសនោះ គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្សបានរួមគ្នាសហការក្នុងការជីករណ្តៅដាំ និងថែទាំកូនឈើចម្រុះជាច្រើនដើម ក្នុងបរិវេណសាលាបឋមសិក្សាទទឹងថ្ងៃ ដើម្បីបង្កើតម្លប់ត្រជាក់ និងបរិស្ថានស្អាតសម្រាប់ជាប្រយោជន៍ដល់ការសិក្សា។ សកម្មភាពបៃតងនេះ មិនត្រឹមតែជួយតុបតែងសោភ័ណភាពសាលារៀនឱ្យកាន់តែស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបណ្តុះស្មារតីយុវជនជំនាន់ក្រោយឱ្យចេះស្រលាញ់ និងការពារបរិស្ថានធម្មជាតិរបស់យើងផងដែរ៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ពិធីបើកវគ្គផ្សព្វផ្សាយការងារចាត់តាំងកសាងគណបក្ស និងជំនាញគ្រប់គ្រងប្រព័ន្ធទិន្នសមាជិកបក្ស មន្ត្រីគណបក្ស របស់គណៈចាត់តាំងគណបក្សខេត្តពោធិ៍សាត់
នយោបាយ
ពិធីបើកវគ្គផ្សព្វផ្សាយការងារចាត់តាំងកសាងគណបក្ស និងជំនាញគ្រប់គ្រងប្រព័ន្ធទិន្នសមាជិកបក្ស មន្ត្រីគណបក្ស របស់គណៈចាត់តាំងគណបក្សខេត្តពោធិ៍សាត់
ខេត្តពោធិ៍សាត់៖ ឯកឧត្តម ញឹក សារ៉េត អនុគណៈចាត់តាំងគណបក្សខេត្តពោធិ៍សាត់ បានរៀបចំពិធីបើកវគ្គផ្សព្វផ្សាយស្តីពីការងារចាត់តាំងកសាងគណបក្ស និងជំនាញគ្រប់គ្រងប្រព័ន្ធទិន្នសមាជិកបក្ស មន្ត្រីគណបក្ស ដើម្បីពង្រឹងសមត្ថភាពដល់មន្ត្រីមូលដ្ឋាន។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលដៅបង្កើនការយល់ដឹងស៊ីជម្រៅ អំពីនីតិវិធីនៃការកសាងបក្ស និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទិន្នន័យទំនើប ដើម្បីគ្រប់គ្រងសមាជិក និងមន្ត្រីគណបក្សឱ្យកាន់តែមានប្រសិទ្ធភាព និងភាពរលូន។ ក្នុងពិធីនោះ ក៏មានការផ្ដាំផ្ញើផ្ដល់អនុសាសន៍ និងការតម្រង់ទិសសំខាន់ៗពីថ្នាក់ដឹកនាំ ដើម្បីឱ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ក្រេបជញ្ជក់ចំណេះដឹង និងយកទៅអនុវត្តការងារនៅតាមមូលដ្ឋានរៀងៗខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ការពង្រឹងប្រព័ន្ធទិន្នន័យសមាជិកបក្ស និងការងារចាត់តាំងនេះ គឺជាកិច្ចការដ៏មានសារៈសំខាន់ក្នុងការជំរុញកំណែទម្រង់ផ្ទៃក្នុង និងលើកកម្ពស់ប្រសិទ្ធភាពការងាររបស់គណបក្សថែមមួយកម្រិតទៀត៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អភិបាលរងស្រុកដឹកនាំកិច្ចប្រជុំដោះស្រាយបញ្ហាសំរាមលើផ្ទៃទឹក និងណែនាំក្រុមម៉ូតូឌុបឱ្យចូលរួមទប់ស្កាត់
សកម្មភាពអាជ្ញាធរ
អភិបាលរងស្រុកដឹកនាំកិច្ចប្រជុំដោះស្រាយបញ្ហាសំរាមលើផ្ទៃទឹក និងណែនាំក្រុមម៉ូតូឌុបឱ្យចូលរួមទប់ស្កាត់
ពោធិ៍សាត់៖ លោក ក្រូច សុខុន អភិបាលរងស្រុក បានដឹកនាំកិច្ចប្រជុំដើម្បីស្វែងរកដំណោះស្រាយលើបញ្ហាកាកសំណល់ និងសំរាមនៅលើផ្ទៃទឹក នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ លោកអភិបាលរងក៏បានណែនាំដល់ក្រុមម៉ូតូឌុប ឱ្យជួយណែនាំ និងរំលឹកដល់អ្នកដំណើរ កុំឱ្យបោះចោលសំរាមពាសវាលពាសកាល ដើម្បីចូលរួមថែរក្សាអនាម័យ និងសោភ័ណភាពបរិស្ថានទាំងអស់គ្នា៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
កិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាផ្តល់យោបល់ នៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់
អប់រំ និងកីឡា
កិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាផ្តល់យោបល់ នៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ វិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាផ្តល់យោបល់ ក្រោមអធិបតីភាព អ្នកឧកញ៉ា ទុយ គី ប្រធានក្រុមប្រឹក្សា ដោយមានការចូលរួមពីអនុប្រធាន សមាជិក និងលេខាធិការដ្ឋាន នាព្រឹកថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យការងារបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ រៀបចំផែនការសកម្មភាពឆ្លើយតបតម្រូវការទីផ្សារការងារ ព្រមទាំងដោះស្រាយបញ្ហាប្រឈមផ្សេងៗ។ ទន្ទឹមគ្នានេះ ក្រុមប្រឹក្សាក៏បានគ្រោងរៀបចំពិធីផ្សព្វផ្សាយជាមួយអភិបាលខេត្ត និងមន្ទីរពាក់ព័ន្ធ មុនឈានដល់កិច្ចប្រជុំលើកទី២។ ជាលទ្ធផល កិច្ចប្រជុំបានដាក់ចេញនូវអនុសាសន៍គន្លឹះចំនួន២ គឺការប្រមូលផ្តុំ ឬពង្រឹងសមត្ថភាពគ្រូជំនាញឱ្យបានគ្រប់គ្រាន់ និងការផ្តោតលើគុណភាពនៃការបណ្តុះបណ្តាលសិស្ស-និស្សិតជាកត្តាចម្បង៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
រួមគ្នាសម្អាតបរិស្ថានលើគោក និងលើផ្ទៃទឹក ក្នុងឃុំកំពង់លួង ដើម្បីលើកកម្ពស់សោភ័ណភាព និងទាក់ទាញទេសចរ
សកម្មភាពអាជ្ញាធរ
រួមគ្នាសម្អាតបរិស្ថានលើគោក និងលើផ្ទៃទឹក ក្នុងឃុំកំពង់លួង ដើម្បីលើកកម្ពស់សោភ័ណភាព និងទាក់ទាញទេសចរ
ពោធិ៍សាត់៖ អាជ្ញាធរ និងប្រជាពលរដ្ឋឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានរួមគ្នាចុះធ្វើអនាម័យសម្អាតបរិស្ថានទាំងលើគោក និងលើផ្ទៃទឹក នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។ សកម្មភាពនេះធ្វើឡើងដើម្បីលើកកម្ពស់សោភ័ណភាពមូលដ្ឋាន ថែរក្សាសុខភាពសាធារណៈ និងទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិឱ្យមកទស្សនាកម្សាន្តកាន់តែច្រើន៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
លោកឧត្តមសេនីយ៍ទោ ស ថេង ចុះពង្រឹងការងារនគរបាលប៉ុស្តិ៍ ២ នៅស្រុកភ្នំក្រវ៉ាញ ដើម្បីបង្កើនប្រសិទ្ធភាពសេវាសាធារណៈ និងបង្ការបទល្មើស
សន្តិសុខសង្គម
លោកឧត្តមសេនីយ៍ទោ ស ថេង ចុះពង្រឹងការងារនគរបាលប៉ុស្តិ៍ ២ នៅស្រុកភ្នំក្រវ៉ាញ ដើម្បីបង្កើនប្រសិទ្ធភាពសេវាសាធារណៈ និងបង្ការបទល្មើស
លោកស្នងការបានណែនាំដល់កម្លាំងនគរបាលប៉ុស្តិ៍ឱ្យយកចិត្តទុកដាក់ពង្រឹងការងារផ្សព្វផ្សាយគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដល់សិស្សានុសិស្សថ្នាក់បឋមសិក្សា និងប្រជាពលរដ្ឋ ដោយផ្តោតលើផលប៉ះពាល់នៃគ្រឿងញៀន ល្បែងស៊ីសង ការយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក ការប្រើប្រាស់ផ្លូវប្រកបដោយសុវត្ថិភាព ព្រមទាំងការគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អភិបាលស្រុកក្រគរ អញ្ជើញជួបសំណេះសំណាលជាមួយគ្រូបង្រៀនជាប់កិច្ចសន្យាជិត ២០០នាក់
សកម្មភាពអាជ្ញាធរ
អភិបាលស្រុកក្រគរ អញ្ជើញជួបសំណេះសំណាលជាមួយគ្រូបង្រៀនជាប់កិច្ចសន្យាជិត ២០០នាក់
ពោធិ៍សាត់៖ លោក អ៊ន សុផល្លា អភិបាល នៃគណៈអភិបាលស្រុកក្រគរ ខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូបង្រៀនជាប់កិច្ចសន្យាសរុបចំនួន ១៩៦នាក់ មកពីជុំវិញស្រុក នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។ ពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំការិយាល័យអប់រំ យុវជន និងកីឡាស្រុកក្រគរ ក្នុងគោលបំណងសួរសុខទុក្ខ លើកទឹកចិត្ត និងស្ដាប់ពីសំណូមពរផ្សេងៗ ដើម្បីរួមចំណែកលើកកម្ពស់គុណភាពវិស័យអប់រំនៅមូលដ្ឋានឲ្យកាន់តែប្រសើរឡើង៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ឯកឧត្ដម ខូយ រីដា ដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ពិនិត្យ និងវាយតម្លៃការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ សម្រាប់គម្រោងអភិវឌ្ឍន៍ច្រាំងស្ទឹងពោធិ៍សាត់
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្ដម ខូយ រីដា ដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ពិនិត្យ និងវាយតម្លៃការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ សម្រាប់គម្រោងអភិវឌ្ឍន៍ច្រាំងស្ទឹងពោធិ៍សាត់
ឯកឧត្ដម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីពិនិត្យ សិក្សា និងវាយតម្លៃលើការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ ដែលត្រូវយកមកប្រើប្រាស់សម្រាប់គម្រោងអភិវឌ្ឍន៍ច្រាំងស្ទឹង ក្នុងទីប្រជុំជនខេត្តពោធិ៍សាត់ នាថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
រដ្ឋបាលក្រុងពោធិ៍សាត់ បើកកិច្ចប្រជុំតម្រង់ទិសក្រុមការងារ ដើម្បីត្រៀមដឹកនាំសិស្សប្រឡងចប់បាក់ឌុប ចុះទស្សនកិច្ចនៅខេត្តសៀមរាប
សកម្មភាពអាជ្ញាធរ
រដ្ឋបាលក្រុងពោធិ៍សាត់ បើកកិច្ចប្រជុំតម្រង់ទិសក្រុមការងារ ដើម្បីត្រៀមដឹកនាំសិស្សប្រឡងចប់បាក់ឌុប ចុះទស្សនកិច្ចនៅខេត្តសៀមរាប
គណៈអភិបាលក្រុងពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំណែនាំ និងប្រគល់ភារកិច្ចជូនក្រុមការងារ ដើម្បីត្រៀមលក្ខណៈរៀបចំដំណើរទស្សនកិច្ចជូនសិស្សានុសិស្សដែលទើបបញ្ចប់ការប្រឡងមធ្យមសិក្សាទុតិយភូមិ ទៅកាន់ខេត្តសៀមរាប ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
លោក ងួន ប៉ោសេង អភិបាលរងខេត្តពោធិ៍សាត់ ដឹកនាំកិច្ចប្រជុំណែនាំការផ្តល់លិខិតអញ្ជើញអ្នកបោះឆ្នោត សម្រាប់ឆ្នាំ២០២៦
សកម្មភាពថ្នាក់ដឹកនាំ
លោក ងួន ប៉ោសេង អភិបាលរងខេត្តពោធិ៍សាត់ ដឹកនាំកិច្ចប្រជុំណែនាំការផ្តល់លិខិតអញ្ជើញអ្នកបោះឆ្នោត សម្រាប់ឆ្នាំ២០២៦
ពោធិ៍សាត់៖ លោក ងួន ប៉ោសេង អភិបាលរងខេត្តពោធិ៍សាត់ តំណាង ឯកឧត្តម ខូយ រីដា អភិបាលខេត្ត រួមជាមួយ លោក គី ចាន់សុផល ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត (ល.ខ.ប) នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងណែនាំពីការអនុវត្តការងារផ្តល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ ដើម្បីបម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦។ កិច្ចប្រជុំនេះបានរៀបចំឡើងនៅសាលាប្រជុំ ល.ខ.ប ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីអភិបាលរងក្រុង-ស្រុក តំណាងគណបក្សនយោបាយ និងមន្ត្រីពាក់ព័ន្ធ ដើម្បីធានាឱ្យដំណើរការចែកលិខិតអញ្ជើញ និងការចុះឈ្មោះបោះឆ្នោតប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាពខ្ពស់៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
សេចក្តីជូនដំណឹង ស្តីពីការរុះរើ ឬរៀបចំឡើងវិញនូវស្លាកប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មដែលខូច រហែក និងគ្មានអត្តសញ្ញាណ
សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង ស្តីពីការរុះរើ ឬរៀបចំឡើងវិញនូវស្លាកប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មដែលខូច រហែក និងគ្មានអត្តសញ្ញាណ
សេចក្តីជូនដំណឹង ស្តីពីការរុះរើ ឬរៀបចំឡើងវិញនូវស្លាកប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មដែលខូច រហែក និងគ្មានអត្តសញ្ញាណ នៅតាមដងផ្លូវជាតិលេខ៥ និងផ្លូវកៅស៊ូនានាក្នុងភូមិសាស្ត្រស្រុកក្រគរ។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត