
លោកឧត្តមសេនីយ៍ទោ ស ថេង ចុះពង្រឹងការងារនគរបាលប៉ុស្តិ៍ ២ នៅស្រុកភ្នំក្រវ៉ាញ ដើម្បីបង្កើនប្រសិទ្ធភាពសេវាសាធារណៈ និងបង្ការបទល្មើស
លោកស្នងការបានណែនាំដល់កម្លាំងនគរបាលប៉ុស្តិ៍ឱ្យយកចិត្តទុកដាក់ពង្រឹងការងារផ្សព្វផ្សាយគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដល់សិស្សានុសិស្សថ្នាក់បឋមសិក្សា និងប្រជាពលរដ្ឋ ដោយផ្តោតលើផលប៉ះពាល់នៃគ្រឿងញៀន ល្បែងស៊ីសង ការយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក ការប្រើប្រាស់ផ្លូវប្រកបដោយសុវត្ថិភាព ព្រមទាំងការគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។











