ព័ត៌មានក្នុងខេត្ត

អភិបាលស្រុកភ្នំក្រវាញ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការ និងដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក
សកម្មភាពអាជ្ញាធរ
អភិបាលស្រុកភ្នំក្រវាញ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការ និងដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក
ពោធិ៍សាត់៖ លោក ធាម សុផាត អភិបាលនៃគណៈអភិបាលស្រុកភ្នំក្រវាញ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការនៃរដ្ឋបាលស្រុកភ្នំក្រវាញ ព្រមទាំងដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ។ ពិធី និងកិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅសាលប្រជុំការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលស្រុកភ្នំក្រវាញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរពាក់ព័ន្ធយ៉ាងច្រើនកុះករ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ ដឹកនាំ និងថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ឯកឧត្តម ខូយ រីដា នាំយកសិស្សានុសិស្សថ្នាក់ទី១២ ចំនួន ៤៧០នាក់ ទស្សនកិច្ចសិក្សានៅខេត្តសៀមរាប ក្រោយបញ្ចប់ការប្រឡងបាក់ឌុប
ទេសចរណ៍
ឯកឧត្តម ខូយ រីដា នាំយកសិស្សានុសិស្សថ្នាក់ទី១២ ចំនួន ៤៧០នាក់ ទស្សនកិច្ចសិក្សានៅខេត្តសៀមរាប ក្រោយបញ្ចប់ការប្រឡងបាក់ឌុប
ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានក្រុងពោធិ៍សាត់ ថ្ងៃទី២២-២៣ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមក្នុង ដំណើរទស្សនកិច្ចសិក្សា សិស្សានុសិស្សថ្នាក់ទី១២ មកពីវិទ្យាល័យពោធិ៍សាត់ និងវិទ្យាល័យទាចំរ៉ាត់ ក្នុងក្រុងពោធិ៍សាត់ សរុបចំនួន៤៧០នាក់ ដែលទើបបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ឆ្ពោះទៅកាន់តំបន់រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ ក្នុងខេត្តសៀមរាប ដែលជាទឹកដីអង្គរដ៏បវរ នៃព្រះរាជាណាចក្រកម្ពុជាយើង។ ដំណើរទស្សនកិច្ចសិក្សានេះ ទទួលបានការឧបត្ថម្ភទាំងស្រុង ពីសំណាក់ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តពោធិ៍សាត់ និងឯកឧត្ដម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានក្រុងពោធិ៍សាត់ និងដោយបានការសម្របសម្រួលពី ថ្នាក់ដឹកនាំ ក្រុមយុវជន លោកគ្រូ អ្នកគ្រូ និងក្រុមការងារមួយចំនួនទៀត។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ព្រះអនុគណស្រុកបាកាននិមន្តដាំកូនឈើជាង២០០ដើម ក្រោមប្រធានបទ រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណីនៅវត្តភូមិភ្នៅ ឃុំស្នាមព្រះ ស្រុកបាកាន
សកម្មភាពអាជ្ញាធរ
ព្រះអនុគណស្រុកបាកាននិមន្តដាំកូនឈើជាង២០០ដើម ក្រោមប្រធានបទ រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណីនៅវត្តភូមិភ្នៅ ឃុំស្នាមព្រះ ស្រុកបាកាន
ព្រះសង្ឃ អាជ្ញាធរ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ បានរួមគ្នាដាំកូនឈើជានិមិត្តរូបចំនួន ២០០ ដើម នៅវត្តភូមិភ្នៅ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ក្រោមប្រធានបទ រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី ។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ឯកឧត្តម ម៉ក់ រ៉ា ដឹកនាំសមាជិកសមាជិកាគណៈចលនាមហាជនខេត្ត ចូលរួមកម្មវិធីបាឋកថារបស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ តាមប្រព័ន្ធZOOM
នយោបាយ
ឯកឧត្តម ម៉ក់ រ៉ា ដឹកនាំសមាជិកសមាជិកាគណៈចលនាមហាជនខេត្ត ចូលរួមកម្មវិធីបាឋកថារបស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ តាមប្រព័ន្ធZOOM
ឯកឧត្តម ម៉ក់ រ៉ា អនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ បានដឹកនាំសមាជិក សមាជិកា គណៈចលនាមហាជនខេត្ត ចូលរួមកម្មវិធីបាឋកថា របស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា ដែលរៀបចំឡើងដោយអគ្គលេខាធិការដ្ឋាននៃគណៈចលនាមហាជនថ្នាក់កណ្ដាល នៅសាលសន្និសីទគ៨៥ វិមាន៧មករា រាជធានីភ្នំពេញ នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ក្រុមការងារមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ សហការ និងអាជ្ញាធរមូលដ្ឋានចូលរួមសម្អាតអនាម័យ បរិស្ថាន កាប់ឆ្ការ និងតែងមែកឈើ ក្នុងភូមិជុំរុំសៀម
បរិស្ថាន
ក្រុមការងារមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ សហការ និងអាជ្ញាធរមូលដ្ឋានចូលរួមសម្អាតអនាម័យ បរិស្ថាន កាប់ឆ្ការ និងតែងមែកឈើ ក្នុងភូមិជុំរុំសៀម
ក្រុមការងារមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះសម្អាតអនាម័យ កាប់ឆ្ការស្មៅ តែងមែកឈើ និងបោសសម្អាតសំរាម នៅភូមិជុំរុំសៀម។ លោក សេក ញន អនុប្រធានមន្ទីរ និងជាតំណាងលោក លាង ទិដ្ឋាន ប្រធានមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ ក្នុងគោលបំណងដើម្បីលើកកម្ពស់សោភណ្ឌភាព បរិស្ថានបៃតង និងសុខុមាលភាពសហគមន៍ ស្របតាមទិសដៅរបស់លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ព្រមទាំងអប់រំប្រជាពលរដ្ឋឱ្យចេះទុកដាក់សំរាម និងថែរក្សាបរិស្ថានស្អាត។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
កម្រងរូបភាពទិដ្ឋភាពទូទៅនៃដំណើរកម្សាន្ត និងទស្សនកិច្ចសិក្សារបស់សិស្សានុសិស្ស (ក្រុមទី២)
ទេសចរណ៍
កម្រងរូបភាពទិដ្ឋភាពទូទៅនៃដំណើរកម្សាន្ត និងទស្សនកិច្ចសិក្សារបស់សិស្សានុសិស្ស (ក្រុមទី២)
សៀមរាប៖ រូបភាពកម្រងអនុស្សាវរីយ៍ដ៏រីករាយ និងពោរពេញដោយស្នាមញញឹមរបស់ប្អូនៗសិស្សានុសិស្សមកពីវិទ្យាល័យអូរតាប៉ោង និងសិស្សានុសិស្សក្នុងឃុំស្នាមព្រះ (ក្រុមទី២) ក្នុងឱកាសអញ្ជើញទៅទស្សនកិច្ចកម្សាន្ត និងសិក្សាឈ្វេងយល់នៅ «គំនូរសិល្បៈដើម្បីសន្តិភាព» ក្នុងខេត្តសៀមរាប។ ដំណើរទស្សនកិច្ចសិក្សានេះ អាចសម្រេចទៅបានដោយជោគជ័យ និងបង្កើតនូវអនុស្សាវរីយ៍ឥតប្រកែកបានសម្រាប់ប្អូនៗសិស្សានុសិស្ស គឺក្រោមការឧបត្ថម្ភ និងគាំទ្រយ៉ាងខ្ពង់ខ្ពស់ពី៖ ឯកឧត្ដម កែវ រតនៈ ប្រធានក្រុមការងារចុះជួយខេត្តពោធិ៍សាត់ និងឯកឧត្ដមបណ្ឌិត ទី នរិន្ទ ប្រធានក្រុមការងារចុះជួយស្រុកបាកាន ខេត្តពោធិ៍សាត់។ កម្មវិធីនេះមិនត្រឹមតែផ្តល់នូវភាពសប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបើកទូលាយពិភពលោកទស្សនៈ បណ្តុះស្មារតីស្រឡាញ់សិល្បៈ វប្បធម៌ និងសន្តិភាព ដល់យុវជនជំនាន់ក្រោយផងដែរ៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
គណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ ប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ដើម្បីត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧
នយោបាយ
គណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ ប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ដើម្បីត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្នាក់ការគណបក្សខេត្ត។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ខូយ រីដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សខេត្ត អភិបាលខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងពោធិ៍សាត់។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ថ្នាក់ដឹកនាំអញ្ជើញជូនដំណើរក្រុមសិស្សានុសិស្សវិទ្យាល័យបាកាន ត្រឡប់មកវិញដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់បេសកកម្មទស្សនកិច្ចសិក្សានៅខេត្តសៀមរាប
នយោបាយ
ថ្នាក់ដឹកនាំអញ្ជើញជូនដំណើរក្រុមសិស្សានុសិស្សវិទ្យាល័យបាកាន ត្រឡប់មកវិញដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់បេសកកម្មទស្សនកិច្ចសិក្សានៅខេត្តសៀមរាប
ពោធិ៍សាត់៖ ឯកឧត្ដមបណ្ឌិត ទី នរិន្ទ ប្រធានក្រុមការងារចុះជួយស្រុកបាកាន បានអញ្ជើញជូនដំណើរក្រុមសិស្សានុសិស្ស (ក្រុមទី១) មកពីវិទ្យាល័យបាកាន ក្នុងឱកាសដែលប្អូនៗបានបញ្ចប់កម្មវិធីទស្សនកិច្ចសិក្សា និងកម្សាន្តនៅខេត្តសៀមរាប ដោយរលូន និងសប្បាយរីករាយ នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦។ ដំណើរទស្សនកិច្ចសិក្សារយៈពេល ២ថ្ងៃ (ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែសីហា) នេះ ត្រូវបានរៀបចំឡើងក្រោមការឧបត្ថម្ភ និងគាំទ្រយ៉ាងពេញទំហឹងពី៖ ឯកឧត្ដម កែវ រតនៈ ប្រធានក្រុមការងារចុះជួយខេត្តពោធិ៍សាត់ និងឯកឧត្ដមបណ្ឌិត ទី នរិន្ទ ប្រធានក្រុមការងារចុះជួយស្រុកបាកាន។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងផ្តល់ឱកាសដល់សិស្សានុសិស្សបានសិក្សាឈ្វេងយល់ពីសម្បត្តិវប្បធម៌ ប្រវត្តិសាស្ត្រ និងតំបន់ទេសចរណ៍សំខាន់ៗក្នុងខេត្តសៀមរាប ព្រមទាំងដើម្បីលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែងរៀនសូត្ររបស់ប្អូនៗផងដែរ៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ថ្នាក់ដឹកនាំស្រុកវាលវែង និងតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ អញ្ជើញធ្វើពិធីបង្សុកូលឧទ្ទិសកុសលជូនមន្ត្រីនគរបាល និងប្រជាការពារភូមិ ៥រូប ដែលបានពលីជីវិត
នយោបាយ
ថ្នាក់ដឹកនាំស្រុកវាលវែង និងតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ អញ្ជើញធ្វើពិធីបង្សុកូលឧទ្ទិសកុសលជូនមន្ត្រីនគរបាល និងប្រជាការពារភូមិ ៥រូប ដែលបានពលីជីវិត
ស្រុកវាលវែង៖ ឯកឧត្ដម កែវ វីរៈ តំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារចុះជួយស្រុកវាលវែង អមដំណើរដោយលោក ធាង ឡេង អភិបាលស្រុកវាលវែង ព្រមទាំងក្រុមប្រឹក្សាស្រុក បានអញ្ជើញជាអធិបតីក្នុងពិធីបង្សុកូលឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធមន្ត្រីនគរបាល និងប្រជាការពារភូមិចំនួន ៥រូប ដែលបានបូជាជីវិតក្នុងកិច្ចការពារសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦។ វីរជនទាំង ៥រូប ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ និងប្រជាជន រួមមាន៖ -លោក សាម រ៉ា នាយប៉ុស្តិ៍រដ្ឋបាលអូរសោម -លោក សូ សុវណ្ណរិទ្ធិ មន្ត្រីប៉ុស្តិ៍រដ្ឋបាលអូរសោម -លោក ជ្រន ព្រឹម ប្រជាការពារភូមិស្ទឹងតាចាន់ -លោក សុខ អាន ប្រជាការពារភូមិតាឡុះ -លោក ឃុល ចិន្តា ប្រជាការពារភូមិតាឡុះ ក្នុងឱកាសដ៏ក្រៀមក្រំនោះដែរ ឯកឧត្ដម កែវ វីរៈ ក៏បាននាំយកថវិកាឧបត្ថម្ភរបស់ក្រុមការងារអគ្គិសនីកម្ពុជា ប្រគល់ជូនគ្រួសារនៃសពទាំង ៥ ដើម្បីជួយសម្រាលទុក្ខលំបាក និងជាការសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់ដ៏ធំធេងនេះ៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
មន្ទីររៀបចំដែនដីខេត្តពោធិ៍សាត់ ចុះវាស់វែង និងបោះបង្គោលព្រំដី បញ្ចប់ទំនាស់រ៉ាំរ៉ៃជូនប្រជាពលរដ្ឋ ២៣គ្រួសារ
សកម្មភាពអាជ្ញាធរ
មន្ទីររៀបចំដែនដីខេត្តពោធិ៍សាត់ ចុះវាស់វែង និងបោះបង្គោលព្រំដី បញ្ចប់ទំនាស់រ៉ាំរ៉ៃជូនប្រជាពលរដ្ឋ ២៣គ្រួសារ
ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃរវាងភាគីពាក់ព័ន្ធត្រូវបានបិទបញ្ចប់ដោយជោគជ័យ បន្ទាប់ពីលោក ឱន សទ្ធា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារបច្ចេកទេសចុះផ្ទាល់ដល់ទីតាំងដី ដើម្បីវាស់វែង និងបោះបង្គោលព្រំដីជូនលោក ស៊ួស សុវណ្ណរិទ្ធ រួមទាំងប្រជាពលរដ្ឋចំនួន ២៣គ្រួសារ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
មន្ទីរទេសចរណ៍ខេដ្ឋពោធិ៍សាត់ ចុះសិក្សាសក្តានុពល និងរៀបចំទិសដៅអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ នៅសហគមន៍ព្រៃឈើភូមិអូរបាក់ត្រា
ទេសចរណ៍
មន្ទីរទេសចរណ៍ខេដ្ឋពោធិ៍សាត់ ចុះសិក្សាសក្តានុពល និងរៀបចំទិសដៅអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ នៅសហគមន៍ព្រៃឈើភូមិអូរបាក់ត្រា
មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានដឹកនាំមន្ត្រីជំនាញ ចុះសិក្សា និងត្រួតពិនិត្យស្ថានភាពជាក់ស្តែងនៅក្នុងសហគមន៍ព្រៃឈើភូមិអូរបាក់ត្រា ដើម្បីជំរុញការអភិវឌ្ឍទេសចរណ៍បែបធម្មជាតិប្រកបដោយចីរភាព និងលើកកម្ពស់ជីវភាពប្រជាសហគមន៍។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
មន្ទីរវប្បធម៌ខេត្តពោធិ៍សាត់ រៀបចំពិព័រណ៍ «ការយាងត្រឡប់មកវិញនៃព្រលឹងដូនតា» ដើម្បីបង្ហាញពីការទាមទារវត្ថុសិល្បៈខ្មែរមកវិញ
សិល្បៈនិងវប្បធម៌
មន្ទីរវប្បធម៌ខេត្តពោធិ៍សាត់ រៀបចំពិព័រណ៍ «ការយាងត្រឡប់មកវិញនៃព្រលឹងដូនតា» ដើម្បីបង្ហាញពីការទាមទារវត្ថុសិល្បៈខ្មែរមកវិញ
ពោធិ៍សាត់៖ ក្រុមការងារនាយកដ្ឋានបុរាណវត្ថុ សហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ បានចាប់ផ្តើមរៀបចំឆាក និងដំឡើងផ្ទាំងរូបភាព ដើម្បីត្រៀមបើកពិព័រណ៍មិនអចិន្ត្រៃយ៍ ក្រោមប្រធានបទ «ការយាងត្រឡប់មកវិញនៃព្រលឹងដូនតា៖ វត្ថុសិល្បៈខ្មែរដែលបានបាត់បង់ និងការទាមទារបញ្ជូនត្រឡប់មកកម្ពុជាវិញ» ដែលនឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ នៅសារមន្ទីរខេត្តពោធិ៍សាត់។ ព្រឹត្តិការណ៍នេះ រៀបចំឡើងក្នុងគោលបំណងដាស់តឿនស្មារតី លើកកម្ពស់ការយល់ដឹងពីតម្លៃមហាសាលនៃបេតិកភណ្ឌវប្បធម៌ជាតិ ព្រមទាំងបង្ហាញពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការស្វែងរក និងទាមទារសម្បត្តិវប្បធម៌ខ្មែរដែលបានបាត់បង់ ឱ្យត្រឡប់មកកាន់មាតុភូមិវិញ។ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ក៏បានអំពាវនាវ និងគោរពអញ្ជើញសាធារណជនទាំងអស់ ចូលរួមទស្សនា និងគាំទ្រពិព័រណ៍វប្បធម៌ដ៏មានអត្ថន័យនេះឱ្យបានកុះករ៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
សេចក្តីបំភ្លឺព័ត៌មាន
សេចក្តីជូនដំណឹង
សេចក្តីបំភ្លឺព័ត៌មាន
ពោធិ៍សាត់៖ រដ្ឋបាលស្រុកកណ្តៀង មានកិត្តិយសសូមជម្រាបជូនសាធារណជន និងអ្នកប្រើប្រាស់បណ្តាញសង្គម មេត្តាជ្រាបថា៖ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ មានគណនីហ្វេសប៊ុក ឈ្មោះ ឆៃ ហុង បានបង្ហោះឃ្លីប វីដេអូដែលថតនៅក្នុងថ្នាក់រៀនមួយ នៅសាលាបឋមសិក្សារាំងទិល ឃុំរាំងទិល ស្រុកកណ្តៀង ដើម្បីបង្ហាញពី ភាពមិនពេញចិត្តចំពោះគ្រូប្រចាំថ្នាក់មួយរូប ដែលគណនី ឆៃ ហុង បាននិយាយថា គ្រូប្រចាំថ្នាក់នេះមិនយកចិត្តទុកដាក់ចំពោះកូនរបស់ខ្លួន ដែលត្រូវសិស្សផ្សេងទៀតវាយធ្វើបាប៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត