ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធនធានទឹក និងឧតុនិយម

សកម្មភាពថ្នាក់ដឹកនាំ
មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកហាត់ការ គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា
លោក ហេង សុភាណា និងលោក ញឹក បានខេង អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃចន្ទ ១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកហាត់ការ គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅបរិវេណសាលាខេត្ត។


បរិស្ថាន
ផ្អែកលើរបាយការណ៍សម្ងាត់ពីពលរដ្ឋ កម្លាំងចម្រុះចុះបង្ក្រាបទីតាំងស្តុកឈើខុសច្បាប់ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ព្រមទាំងព្រមានចាត់វិធានការក្តៅតាមក្រមបរិស្ថានចំពោះក្រុមឈ្មួញក្នុងខេត្តពោធិ៍សាត់
ផ្អែកតាមប្រភពព័ត៌មានសម្ងាត់ពីប្រជាពលរដ្ឋដែលស្រឡាញ់ធនធានធម្មជាតិ ឈានទៅដល់ការបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងស្តុកឈើខុសច្បាប់មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ម្សិលមិញនេះ។


សកម្មភាពថ្នាក់ដឹកនាំ
តំណាងរាស្ត្រខេត្តពោធិ៍សាត់ផ្សព្វផ្សាយច្បាប់កាតព្វកិច្ចយោធា និងច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ឯកឧត្តម ស៊ុយ សែម រួមជាមួយឯកឧត្តម ទី ថានី និងឯកឧត្តម កែវ វីរៈ បានជួបសំណេះសំណាលជាមួយមន្ត្រីរាជការ តំណាងប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានជាង ៣០០ នាក់ នៅឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីសាកសួរសុខទុក្ខ ស្តាប់បញ្ហាប្រឈម សំណូមពរ និងតម្រូវការរបស់ប្រជាពលរដ្ឋ។


ធនធានទឹក និងឧតុនិយម
ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦
សម្ពាធទាបដែលកើតនៅលើសមុទ្រចិនខាងត្បូងមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦


សកម្មភាពថ្នាក់ដឹកនាំ
អ្នកតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ ចុះជួបសំណេះសំណាល និងផ្សព្វផ្សាយច្បាប់សំខាន់ៗជូនប្រជាពលរដ្ឋឃុំអូរសោម ស្រុកវាលវែង
ក្នុងជំនួបនេះ ឯកឧត្តម ស៊ុយ សែម បានលើកឡើងថា ការជួបប្រជាពលរដ្ឋគឺដើម្បីស្តាប់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរនានានៅមូលដ្ឋាន ដើម្បីរាយការណ៍ និងស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋ។ ឯកឧត្តមក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន មណ្ឌលសុខភាព និងសាលារៀន បន្តផ្តល់សេវាសាធារណៈប្រកបដោយល្បឿន ប្រសិទ្ធភាព និងតម្លាភាព។


ធនធានទឹក និងឧតុនិយម
មន្ទីរធនធានទឹកខេត្តពោធិ៍សាត់ ចុះអន្តរាគមន៍បើកទឹកសង្គ្រោះ និងជំរុញការបង្កបង្កើនផលស្រូវវស្សា ជូនប្រជាកសករតាមបណ្តាក្រុង-ស្រុក
មន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បាននិងកំពុងបើកយុទ្ធនាការយ៉ាងសកម្ម ក្នុងការចុះអន្តរាគមន៍ជួយសង្គ្រោះ និងផ្តល់ទឹកស្រោចស្រពបន្ថែម ជូនដល់ស្រែបង្កបង្កើនផលស្រូវវស្សារបស់បងប្អូនប្រជាកសករ នៅតាមបណ្តាក្រុង និងស្រុកនានាទូទាំងខេត្ត ដែលកំពុងប្រឈមនឹងកង្វះខាតទឹកស្រោចស្រព។


កសិកម្ម
កសិករខេត្តពោធិ៍សាត់ រួមកម្លាំងគ្នារៀបចំប្រព័ន្ធលូដោះទឹកប្រឡាយសហគមន៍ ដើម្បីបង្កើនទិន្នផលកសិកម្ម
សកម្មភាពនេះធ្វើឡើងក្នុងគោលបំណងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់មូលដ្ឋាន ក្នុងការគ្រប់គ្រង និងខ្វះខាតទឹកស្រោចស្រព ក៏ដូចជាការរំដោះទឹកចេញពីផ្ទៃដីបង្កបង្កើនផល។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្ត អាជ្ញាធរអគ្គិសនីកម្ពុជា បានបន្តពង្រីកសមិទ្ធផលភ្លើងសូឡា និងយុទ្ធនាការដាំដើមឈើក្ងោកតាមដងផ្លូវ
ឯកឧត្តម ខូយ រីដា (អភិបាលខេត្តពោធិ៍សាត់) និងឯកឧត្តម យឹម វិសិដ្ឋ (ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា) បានដឹកនាំមន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋ ធ្វើសកម្មភាពសំខាន់ៗចំនួន ៣ ក្នុងខេត្តពោធិ៍សាត់៖
១. ការងារហេដ្ឋារចនាសម្ព័ន្ធ៖ ដាំដើមឈើក្ងោក និងដាក់បង្គោលភ្លើងសូឡា តាមបណ្តោយផ្លូវលេខ ១៥៥ ចម្ងាយជាង ៣៤ គីឡូម៉ែត្រ ពីក្រុងពោធិ៍សាត់ ទៅស្រុកភ្នំក្រវាញ។
២. ការងារសង្គមកិច្ច៖ ចុះសំណេះសំណាលជាមួយអាជីវករផ្សារលាច ព្រមទាំងចែកសាច់គោ និងសាច់ជ្រូកជូនប្រជាពលរដ្ឋ និងអ្នករត់ម៉ូតូឌុប។
៣. វិស័យអប់រំ៖ ចុះពិនិត្យការកែលម្អបរិស្ថានសិក្សានៅ «អនុវិទ្យាល័យសម្តេចឪ សម្តេចម៉ែ» ដើម្បីលើកកម្ពស់គុណភាពអប់រំ។


កសិកម្ម
លោក ឆាយ គឹមម៉ុង អភិបាលស្រុកបាកាន ចុះពិនិត្យប្រព័ន្ធប្រឡាយទឹកវត្តហ្លួង និងដោះស្រាយប្រព័ន្ធលូស្រោចស្រពជូនប្រជាកសិករក្នុងភូមិសាស្ត្រចំនួនពីរ
សមិទ្ធផលប្រព័ន្ធលូដោះទឹកស្រោចស្រពថ្មីនេះ នឹងផ្តល់ផលប្រយោជន៍យ៉ាងធំធេង និងឆ្លើយតបចំគោលដៅ ជូនដល់បងប្អូនប្រជាពលរដ្ឋ និងប្រជាកសិករដែលកំពុងរស់នៅក្នុងភូមិចំនួនពីរ រួមមាន៖
១. ភូមិក្ដីឈួល
២. ភូមិកោះអណ្ដែត


សិល្បៈនិងវប្បធម៌
ក្រុមការងារបេតិកភណ្ឌ នៃមន្ទីរវប្បធម៌ បានចុះសិក្សាស្រាវជ្រាវទីទួលបុរាណ ដែលស្ថិតនៅក្នុងស្រុកក្រគរ
កាលពីខែឧសភា ឆ្នាំ២០២៦នេះ ក្រុមការងារបេតិកភណ្ឌ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ បានចុះសិក្សាស្រាវជ្រាវទីទួលបុរាណ ដែលស្ថិតនៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ដើម្បីប្រមូលទិន្នន័យ និងឯកសារពាក់ព័ន្ធ សម្រាប់ត្រៀមរៀបចំសរសេរជាសៀវភៅស្តីពីបេតិកភណ្ឌវប្បធម៌ក្នុងមូលដ្ឋាន។
ការចុះសិក្សាស្រាវជ្រាវនេះ មានគោលបំណងស្វែងយល់ពីប្រវត្តិសាស្ត្រ ទីតាំងភូមិសាស្ត្រ សំណល់បុរាណវត្ថុ និងតម្លៃវប្បធម៌នៃទីទួលបុរាណនីមួយៗ ដើម្បីរក្សាទុកជាឯកសារសម្រាប់ការអភិរក្ស និងផ្សព្វផ្សាយដល់សាធារណជន និងយុវជនជំនាន់ក្រោយ។
ក្នុងការចុះសិក្សានេះ ក្រុមការងារបានសិក្សាស្រាវជ្រាវចំនួន ៩ទីតាំង រួមមាន៖
១. ទួលវត្តចាស់ ឬព្រៃយ៍វត្ត
២. ប្រាសាទសុវណ្ណស្លាកែត
៣. ខ្ទមជាយឬស្សី
៤. ខ្ទមតានង
៥. ខ្ទមវត្តចាស់
៦. ខ្ទមសាលាខេត្ត
៧. ខ្ទមអ្នកតាឃ្លាំងមឿង
៨. ខ្ទមវិហាហ្លួង
៩. ទួលវត្តចាស់ខាងត្បូង


សិល្បៈនិងវប្បធម៌
មន្ទីរវប្បធម៌ខេត្តពោធិ៍សាត់ បើកកិច្ចប្រជុំប្រមូលធាតុចូលស្តីពី «ពិធីអាពាហ៍ពិពាហ៍ខ្មែរ» ដើម្បីរួមចំណែកអភិរក្សបេតិកភណ្ឌវប្បធម៌ជាតិ
កិច្ចប្រជុំពិភាក្សាដ៏មានសារៈសំខាន់មួយ ដើម្បីប្រមូលធាតុចូលស្តីពី «ពិធីអាពាហ៍ពិពាហ៍ខ្មែរនៅខេត្តពោធិ៍សាត់» ក្នុងគោលបំណងចងក្រង និងថែរក្សាទំនៀមទម្លាប់ប្រពៃណីដូនតា។


សកម្មភាពថ្នាក់ដឹកនាំ
សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ចុះជួបសំណេះសំណាលនិងនាំយកអំណោយជូនដល់ប្រជាជនចំនួន៥៩គ្រួសារ
ថ្នាក់ដឹកនាំបានចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ស្ត្រីមេម៉ាយ ជនពិការ និងអ្នកខ្វះខាតស្បៀងចំនួន ៥៩ គ្រួសារ នៅក្រុងពោធិ៍សាត់ ព្រមទាំងបានពាំនាំការសាកសួរសុខទុក្ខពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងថ្នាក់ដឹកនាំខេត្ត ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ចំពោះជីវភាពរបស់ប្រជាពលរដ្ឋ។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំស្តីពីការចុះតាមដាន និងវាយតម្លៃការងារបញ្ជ្រាបយរនឌ័រ របស់មន្ទីអភវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់
កិច្ចប្រជុំស្តីពីការចុះតាមដាន និងវាយតម្លៃការងារបញ្ជ្រាបយរនឌ័រ របស់មន្ទីអភវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ ឡាយ វិរៈបុត្រ អនុរដ្ឋលេខាធិការ លោកអនុប្រធានការិយាល័យ ក្រសួងអភិវឌ្ឍន៍ជនបទ និង ថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃមន្ទីរអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ ។ ប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត នាព្រឹកថ្ងៃព្រហស្បតិ៍ ១១ រោច ខែ ជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព. ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែ មិថុនា ឆ្នាំ២០២៦៕

