
រដ្ឋបាលខេត្ត អាជ្ញាធរអគ្គិសនីកម្ពុជា បានបន្តពង្រីកសមិទ្ធផលភ្លើងសូឡា និងយុទ្ធនាការដាំដើមឈើក្ងោកតាមដងផ្លូវ
ឯកឧត្តម ខូយ រីដា (អភិបាលខេត្តពោធិ៍សាត់) និងឯកឧត្តម យឹម វិសិដ្ឋ (ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា) បានដឹកនាំមន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋ ធ្វើសកម្មភាពសំខាន់ៗចំនួន ៣ ក្នុងខេត្តពោធិ៍សាត់៖ ១. ការងារហេដ្ឋារចនាសម្ព័ន្ធ៖ ដាំដើមឈើក្ងោក និងដាក់បង្គោលភ្លើងសូឡា តាមបណ្តោយផ្លូវលេខ ១៥៥ ចម្ងាយជាង ៣៤ គីឡូម៉ែត្រ ពីក្រុងពោធិ៍សាត់ ទៅស្រុកភ្នំក្រវាញ។ ២. ការងារសង្គមកិច្ច៖ ចុះសំណេះសំណាលជាមួយអាជីវករផ្សារលាច ព្រមទាំងចែកសាច់គោ និងសាច់ជ្រូកជូនប្រជាពលរដ្ឋ និងអ្នករត់ម៉ូតូឌុប។ ៣. វិស័យអប់រំ៖ ចុះពិនិត្យការកែលម្អបរិស្ថានសិក្សានៅ «អនុវិទ្យាល័យសម្តេចឪ សម្តេចម៉ែ» ដើម្បីលើកកម្ពស់គុណភាពអប់រំ។










