
មន្ទីរធនធានទឹកខេត្តពោធិ៍សាត់ ចុះអន្តរាគមន៍បើកទឹកសង្គ្រោះ និងជំរុញការបង្កបង្កើនផលស្រូវវស្សា ជូនប្រជាកសករតាមបណ្តាក្រុង-ស្រុក
មន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បាននិងកំពុងបើកយុទ្ធនាការយ៉ាងសកម្ម ក្នុងការចុះអន្តរាគមន៍ជួយសង្គ្រោះ និងផ្តល់ទឹកស្រោចស្រពបន្ថែម ជូនដល់ស្រែបង្កបង្កើនផលស្រូវវស្សារបស់បងប្អូនប្រជាកសករ នៅតាមបណ្តាក្រុង និងស្រុកនានាទូទាំងខេត្ត ដែលកំពុងប្រឈមនឹងកង្វះខាតទឹកស្រោចស្រព។











