ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធនធានទឹក និងឧតុនិយម

សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពុទ្ធបរិស័ទខេត្តពោធិ៍សាត់ ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មសម្ដេចម៉ែគម្រប់៩០យាងចូល៩១ព្រះវស្សា នៅវត្តបាកាន
ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ហៀម ឃួន អនុប្រធានអចិន្ត្រៃយ៍ តំណាងឯកឧត្តម ខូយ រីដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតី ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ដែលបានប្រារព្វធ្វើនៅវត្តបាកាន ស្រុកបាកាន ខេត្តពោធិ៍សាត់។


សកម្មភាពអាជ្ញាធរ
លោកស្រី ហេង សុធាវី ដឹកនាំក្រុមការងារ Yeo’s ចុះសួរសុខទុក្ខ និងឧបត្ថម្ភដល់កងទ័ពជួរមុខទិសថ្មដា
នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ លោកស្រី ហេង សុធាវី បានដឹកនាំក្រុមការងារក្រុមហ៊ុន Yeo’s ចុះសួរសុខទុក្ខ និងនាំយកអំណោយជាភេសជ្ជៈ និងគ្រឿងឧបភោគបរិភោគទៅឧបត្ថម្ភដល់កងទ័ពដែលកំពុងឈរជើងនៅតំបន់ថ្មដា ស្រុកវាលវែង ខេត្ត ពោធិ៍សាត់។
អំណោយរួមមាន ភេសជ្ជៈ H Two O ចំនួន ២០០ កេស, Yeo’s Coffee ៥ កេសធំ និងផ្លែធុរេន ១៥០ គីឡូក្រាម។ កម្មវិធីនេះមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងថ្នាក់ដឹកនាំកងទ័ពផងដែរ។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំផែនការការពារ ធានាសន្តិសុខសណ្ដាប់ធ្នាប់ជាអចិន្ត្រៃយ៍ជូនថ្នាក់ដឹកនាំនៃកម្ពុជា
លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី១៦ខែមិថុនាឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំផែនការការពារ ធានាសន្តិសុខសណ្ដាប់ធ្នាប់ជាអចិន្ត្រៃយ៍ ជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនិងជាប្រធានព្រឹទ្ធសភា, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ព្រមទាំងក្រុមគ្រួសាររបស់សម្ដេច ដែលនឹងធ្វើដំណើរឆ្លងកាត់ភូមិសាស្ត្រខេត្តពោធិ៍សាត់ ហៅកាត់ថា(ផែនការ P213)។


សកម្មភាពថ្នាក់ដឹកនាំ
ប្រជុំពិភាក្សាតាមដានវឌ្ឍនភាពការងារ ប្រតិបត្តិការបង្ក្រាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scams Online) ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់
ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានចូលរួមកិច្ចប្រជុំពិភាក្សាតាមដានវឌ្ឍនភាពការងារ ប្រតិបត្តិការបង្ក្រាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scams Online) ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ជាមួយឯកឧត្តម ឌួង ឧត្តម សមាជិកលេខាធិការដ្ឋាន គ.ប.អ.ប និងជាប្រធានក្រុមការងារចម្រុះទី៣ តាមប្រព័ន្ធវីដេអូនិម្មិត Zoom នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំថ្មកែវ ជាន់ទី២ ៕


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)
ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមរយៈប្រព័ន្ធវីដេអូហ៊្សូម នៅសាលប្រជុំថ្មកែវ ជាន់ទី២ សាលាខេត្តពោធិ៍សាត់ ព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦នេះ៕


សកម្មភាពថ្នាក់ដឹកនាំ
ខេត្តពោធិ៍សាត់ ប្រារព្ធខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ និងទិវាកុមារកម្ពុជា ក្រោមស្មារតីលើកកម្ពស់សុខុមាលភាព និងអនាគតកុមារ
ពិធីខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា ក្រោមប្រធានបទ «ប្តេជ្ញាលុបបំបាត់ទម្រង់ធ្ងន់ធ្ងរ នៃពលកម្មកុមារនៅគ្រប់ខ្សែច្រវាក់ផលិតកម្ម ដើម្បីកសាងភាពធន និងការងារសមរម្យ» និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក រុន សារី អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។


ការអភិវឌ្ឍ
ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យគម្រោងសាងសង់ផ្លូវលំក្រាលក្រួសក្រហម និងប្រព័ន្ធលូភ្លោះ ក្នុងស្រុកបាកាន
ក្រុមការងារចម្រុះតំណាងសាលាខេត្តពោធិ៍សាត់ អាជ្ញាធរស្រុក-ឃុំ និងកម្លាំងពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវវឌ្ឍនភាពនៃគម្រោងសាងសង់ផ្លូវលំក្រាលក្រួសក្រហម និងប្រព័ន្ធលូភ្លោះរំដោះទឹក ស្ថិតនៅក្នុងភូមិកណ្ដឹងមាស និងភូមិស្រែល្វា ស្រុកបាកាន ខេត្តពោធិ៍សាត់។


ទេសចរណ៍
តំបន់សហគមន៍ទំនប់បង្ហៀរភ្នំទំព័រ ស្រុកវាលវែង បង្អួតសម្រស់ធម្មជាតិបៃតងខ្ចី ទាក់ទាញភ្ញៀវទេសចរមកកម្សាន្តមិនដាច់
តំបន់សហគមន៍ទេសចរណ៍ «ទំនប់បង្ហៀរភ្នំទំព័រ» ដែលស្ថិតនៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ នាពេលបច្ចុប្បន្ននេះ កំពុងតែដណ្ដប់ទៅដោយសម្រស់ធម្មជាតិបៃតងខ្ចីដ៏ស្រស់ត្រកាល និងបានក្លាយជាផ្ទាំងស៊ីឡូទាក់ទាញចិត្តស្រូបទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាកម្សាន្តយ៉ាងកុះករ។


សកម្មភាពអាជ្ញាធរ
អភិបាលស្រុក និងមន្ត្រីរដ្ឋបាលស្រុក នាំយកទេយ្យទាន និងកូនឈើប្រគេនព្រះចៅអធិការវត្តពោធិ៍ការាម (វត្តក្រពើពីរ)
លោក ធាង ឡេង អភិបាលនៃគណៈអភិបាលស្រុក និងមន្ត្រីសាលាស្រុក នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ បានប្រគេន ទេយ្យទាន និងកូនក្ងោកចំនួន១០ដេីម ដល់ព្រះចៅអធិការ វត្តពោធិ៍ការាម ហៅវត្តក្រពេីពីរ។


សេចក្តីជូនដំណឹង
រដ្ឋបាលស្រុកកណ្តៀងសូមបំភ្លឺព័ត៌មាន
ចំពោះគណនីហ្វេសប៊ុក (Facebook) ឈ្មោះ Yean Sern Pottika បានរៀបរាប់ចុះផ្សាយថា «សូមប៉ូលីសខាងខេត្តពោធិ៍សាត់ជួយរកយុត្តិធម៌អោយខ្ញុំផង រស់នៅទាំងភាពភ័យខ្លាចមិន ហ៊ានធ្វើអីគេទេ ចង់ប្តឹងក៏គ្មានលុយប្តឹង»។
ក្រោយពីបានទទួលព័ត៌មាននេះភ្លាម លោក ណារ៉ា ចំរើន អភិបាល នៃគណៈអភិបាលស្រុកកណ្តៀង បានដឹកនាំអធិការនគរបាលស្រុក អាជ្ញាធរភូមិឃុំ ប៉ុស្តិ៍រដ្ឋបាលឃុំកណ្តៀង ចុះដល់ផ្ទះឈ្មោះ សុត ពិសី ដែល ត្រូវជាម្តាយទារកឈ្មោះ Yean Sern Pottika និងជាម្ចាស់គណនីខាងលើ ដើម្បីសាកសួរ និងបំភ្លឺជុំវិញ ហេតុការណ៍ដែលបានចុះផ្សាយខាងលើ និងទទួលបានលទ្ធផលដូចខាងក្រោម÷


សកម្មភាពថ្នាក់ដឹកនាំ
ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ខេត្តពោធិ៍សាត់
វិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ ប្រារព្ធទិវាជាតិ TVET លើកទី៩ ក្រោមប្រធានបទ «ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល»
យុវជនពោធិ៍សាត់កុំខកខាន! ជំនាញ TVET គឺជាសោរទ្វារបើកផ្លូវទៅកាន់ការងារ និងប្រាក់ចំណូលសមរម្យ។


នយោបាយ
ពិធីបិទវគ្គអប់រំនយោបាយ របស់គណបក្សខេត្ត កម្រិត១ ជំនាន់ទី៣៣ សម្រាប់មន្ត្រីគណបក្សប្រជាជនកម្ពុជា
ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គអប់រំនយោបាយ របស់គណបក្សខេត្ត កម្រិត១ ជំនាន់ទី៣៣ សម្រាប់មន្ត្រីគណបក្ស ខ២៦.២ នៅមន្ទីរគណបក្សខេត្ត ស្ថិតនៅសង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ រសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦៕


សកម្មភាពថ្នាក់ដឹកនាំ
ការកសាងអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល តាមរយៈប្រព័ន្ធ Zoom
ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ អញ្ជើញចូលរួមជាវាគ្មិនក្នុង"សិក្ខាសាលាចែករំលែកបទពិសោធន៍នៃការចូលរួមរបស់អាជ្ញាធរមូលដ្ឋាន ក្នុងការកសាងអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល" ស្ថិតក្រោមអធិបតីភាព ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ តាមរយៈប្រព័ន្ធអនឡាញ នៅសាលប្រជុំថ្មកែវ សាលាខេត្តពោធិ៍សាត់ ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦។

